ជាការពិតណាស់ ខេត្តព្រះសីហនុសព្វថ្ងៃមានការអភិវឌ្ឍន៍ខ្លាំងណាស់ ដោយសារតែមានសំរុកចូលនៃជនជាតិចិន ថែមទាំងមានការសាងសង់អគារជាច្រើនខ្នង ភោជនីយដ្ឋាន និងកន្លែងកម្សាន្តជាច្រើនកន្លែងផងដែរ។
ដោយមើលឃើញពីសក្តានុពលនៃ ខេត្តព្រះសីហនុនាពេលអនាគត ខេត្តព្រះសីហនុត្រូវបានគេដឹងថាគ្រោងនឹងកែប្រែហេដ្ឋារចនាសម្ព័ន្ធទីក្រុងទាំងមូលផងដែរ ដោយរូបភាពគំរូនៃខេត្តព្រះសីហនុត្រូវបានគេទម្លាយចេញ ឃើញថាពិតជាមានភាពស្រស់ស្អាតខ្លាំង ថែមទាំងមានសណ្តាប់ធ្នាប់រៀបរយល្អទៀតផង។
ក្រោយពីបានឃើញរូបភាពគំរូនៃទីក្រុងថ្មី នៃខេត្តព្រះសីហនុ មានអ្នកលេងបណ្តាញសង្គមជាច្រើនកោតសរសើរជាខ្លាំង ថែមទាំងចង់ឱ្យការកែប្រែទីក្រុងនេះឱ្យកាន់តែឆាប់ផងដែរ។
គួរឱ្យដឹងផងដែរថា រូបគំរូអនាគតក្រុងព្រះសីហនុ ត្រូវបានគេដឹងថាអាចនឹងសាងសង់សម្រេចជាស្ថាពរនៅចុងឆ្នាំ ២០២០ខាងមុខនេះ៕
ប្រភពរូបភាព៖ Kobe Phoun