ចុមខ្លាំងបាត់! អ្នកសម្អាតសណ្ឋាគារ លួចមេជីវិតមហាសេដ្ឋីវាល់លានដើម្បីយកកូនប្រើ ​ហើយឈ្នះក្តីបានប្រាក់ដល់ទៅ ២លានដុល្លារទៀត!

បរទេស៖ ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលមែនទែន ​ដោយស្ត្រីដែលរស់នៅរដ្ឋ ​Las  Vegas  សហរដ្ឋអាមេរិចអាយុ ​៤០ឆ្នាំមួយរូប  ត្រូវបានគេដឹងថាបានឈ្នះក្តី នៃការទាមទារប្រាក់សំណងពីមហាសេដ្ឋីវាល់លានមួយរូប ដែលនាងមានកូនជាមួយ ​ទាំងមិនដែលបានរួមដំណេកជាមួយគ្នាទាល់តែសោះ។

ស្ត្រីមួយរូបនេះត្រូវបានគេដឹងថាឈ្មោះ ​Jane  ធ្លាប់មានអាជីពជាអ្នកសម្អាតនៅក្នុងសណ្ឋាគារមួយកន្លែងនៅពេលដែលនាងមានអាយុ ​៣៦ឆ្នាំ  ហើយពេលនោះនាងស្រាប់តែបានលួចយកស្រោមអនាម័យដែលមានជាប់ទឹកកាមរបស់មហាសេដ្ឋីខាងបច្ចេកវិទ្យាមួយរូបអាយុ ​២៤ឆ្នាំ ដែលនាងបានបោសជូតសម្អាតបន្ទប់យកទៅ។

នៅក្នុងអំឡុងពេលបើកសវនាការសាកសួរ Jane បានសារភាពថានាងមិនដែលរួមដំណេក (រួមភេទ) ជាមួយមហាសេដ្ឋីវ័យក្មេងនោះទេ តែនាងបានយកទឹកកាមដែលបានបន្សល់នៅក្នុងស្រោមអនាម័យដែលនាងបានលួចនោះ យកទៅដាក់បញ្ចូលនៅក្នុងទ្វារសម្ងាត់របស់នាងរហូតមានផ្ទៃពោះ ថែមទាំងបានបង្កើតបានកូនប្រុសមួយរូប ​ដែលពេលនេះមានអាយុ ​៤ឆ្នាំផងដែរ។

មូលហេតុដែលនាំឱ្យនាងមានគំនិតលួចយកមេជីវិតរបស់មហាសេដ្ឋីមួយរូបនេះ ​នោះក៏ដោយសារតែពេលដែលនាងបានជូតសម្អាតបន្ទប់សណ្ឋាគារដែលសេដ្ឋីនោះស្នាក់នៅ ​នាងបានឃើញសៀវភៅគណនី Account ធនាគាររបស់មហាសេដ្ឋីនោះដោយចៃដន្យ​ ធ្វើឱ្យនាងស្រមៃថា ​ប្រសិនជានាងមានកូនជាមួយមហាសេដ្ឋីបែបនេះ ​ជីវិតនាងនឹងល្អប្រសើរជាងនេះមិនខាន។

ក្រោយការសាកសួរ ​និងបានធ្វើតេស្ត DNA  រួចមក លទ្ឌផលត្រូវបានគេដឹងថា ​មហាសេដ្ឋីរូបនេះ ​ពិតជាឪពុកបង្កើតរបស់កូនប្រុសរបស់ ​Jane  ប្រាកដមែន ដោយតុលាការបានសម្រេចឱ្យមហាសេដ្ឋីរូបនេះ បង់លុយអាហារកិច្ចឱ្យម្តាយរបស់ក្មេងប្រុសនោះ ចំនួន ២ លានដុល្លារ ផងដែរ សម្រាប់រយៈពេល ៣ ឆ្នាំដែលលោកមិនបានចិញ្ចឹមបីបាច់កូនរបស់ខ្លួន។

ហាក់មិនអស់ចិត្ត មេធាវីរបស់មហាសេដ្ឋីរូបនេះ បាននិយាយថា កូនក្តីរបស់លោកគ្រោងនឹងចាត់វិធានការតាមផ្លូវច្បាប់ផ្សេងទៀតប្រឆាំងនឹង ស្ត្រីរូបនេះដែលបានលួចទឹកកាមរបស់ខ្លួន ​ដែលនេះគឺជាករណីរំលោភលើសិទ្ធិឯកជនរបស់លោក។

ទោះជាយ៉ាងនេះក្តី ​ក្រោយពីទទួលបានប្រាក់សំណងក្នុងចំនួនដ៏ច្រើនរួចមក ​Jane  បាននាំកូនភៀសខ្លួនរត់ទៅបាត់ ​ដោយថែមទាំងបានបើកអាជីវកម្មផ្ទាល់ខ្លួនផងដែរ។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

សម្គាល់៖ ក្រុមការងារយើងខ្ញុំគ្រាន់តែធ្វើការបកប្រែទៅតាមប្រភពព័ត៌មានបរទេសប៉ុណ្ណោះ ​ចំពោះរឿងរ៉ាវនេះជាការពិត ឬយ៉ាងណានោះ ​យើងខ្ញុំសូមធ្វើការអភ័យទោសជាមុន!  ​(រក្សាសិទ្ធ ​Kalib9)