អ្នកណាហ៊ានទិញថ្លៃម្លឹង ? AirPods Pro លេងម៉ូតថ្មីសុទ្ធតែស្រោបមាសចឹង – Kalib9 ជីវិតកម្សាន្ត បច្ចេកវិទ្យា | Pelklas

អ្នកណាហ៊ានទិញថ្លៃម្លឹង ? AirPods Pro លេងម៉ូតថ្មីសុទ្ធតែស្រោបមាសចឹង

បរទេស៖ ​បន្ទាប់ពីបានប្រកាសចេញ ​កាសគ្មានខ្សែជំនាន់ថ្មី ​Airpods  Pro  មិនទាន់បានប៉ុន្មានផង ​ពេលនេះ Apple  បានប្រកាស ចេញកាសម៉ូឌែលថ្មីមួយទៀតហើយ ដែលធ្វើឡើងពីមាស ស្រោបលើតួខ្លួន ជាពិសេសនោះ វាមានតម្លៃថ្លៃកប់ពពកញាក់សាច់តែម្តង។

កាសឥតខ្សែថ្មីស្រោបមាសមួយនេះ ​ត្រូវបានគេដឹងថាមានសមត្ថភាពដូចគ្នាទៅនឹង ​Airpods Pro  ដែលទើបតែប្រកាសចេញលក់ដូចគ្នា ​គ្រាន់តែកាសប្រភេទនេះ មានតួខ្លួនជាមាសព័ទ្ធជុំវិញ សូម្បីតែសម្បកប្រអប់សាករបស់វាក៏ស្រោបមាសដែរខ្ទង់១៨ការ៉ាត់ ​ដែលត្រូវបានឱ្យគេឈ្មោះថា « AirPods Pro Gold Edition »។

Caviar_airpods_pro_gold__photo1

លក្ខណៈសម្បត្តិដែលមិនខុសគ្នានៃ ​Pirpods Pro  Gold  Edition  ដែលមិនខុសពី ​Airpods Pro  ធម្មតានេះមានដូចជា៖

-ឈីបប្រភេទ H1 ដែលមានថ្មអាចរស់បានដល់ 5 ម៉ោង ហើយបើគិតទាំងប្រអប់ទៀតប្រើប្រាស់បានដល់ 24 ម៉ោង

-មានមុខងារទប់ស្កាត់សម្លេងរំខានពីខាងក្រៅ

-​បង្កេីនសមត្ថភាពសម្លេងអោយកាន់តែ​ពីរោះ​ ការពារ​ ទឹក​ ធូលី​ និង​ ញេីសបានល្អជាងមុនដោយ​ ប្រេីបន្ទះ​ ឈីប​ Apple’s H1 Chi ដែលវាអាចជួយផ្នែក​នេះកាសនេះបង្កេីន​សមត្ថភាពច្រេីនជាងមុនបានល្អ​

-អាចសាកឥតខ្សែជាមួយ Qi Wireless Charging​

-ភ្ជាប់មកជាមួយ Microphones សម្រាប់ធ្វើការចាប់យកសម្លេងពីខាងក្រៅ បន្ទាប់មកវានឹងធ្វើការទប់ស្កាត់សម្លេងទាំងនោះមិនឲ្យចូលរំខានត្រចៀក

-ភ្ជាប់មកជាមួយមុខងារ Transparency Mode ដែលទុកសម្រាប់អនុញ្ញតឲ្យអ្នកប្រើប្រាស់អាចធ្វើការស្តាប់ឮពីសម្លេងដែលនៅជុំវិញខ្លួន ខណៈពេលដែលគកំពុងតែពាក់កាស AirPods Pro នៅក្នុងត្រចៀករបស់ពួកគេផងដែរ។ ក្រៅពីនោះ AirPods Pro

-បំពាក់មកជាមួយសេនស័រសម្គាល់សម្ពាធ “Force Touch” ដែលប្រើសម្រាប់ធ្វើការគ្រប់គ្រងកម្រិតសម្លេង និងសម្រាប់បើកដំណើការមុខងារ Transparency Mode ផងដែរ។

Caviar_airpods_pro_gold__photo6_a

គួរឱ្យដឹងផងដែរថា ​ដោយសារតែលក្ខណៈសម្បត្តិពិសេសស្រោបមាសទាំងតួខ្លួន និងប្រអប់ខាងក្រៅនៃ« AirPods Pro Gold Edition » នេះហើយ បានធ្វើឱ្យតម្លៃរបស់វាថ្លៃខ្លាំងស្ទើរនឹកស្មានមិនដល់ ដោយការដាក់លក់មានតម្លៃខ្ទង់ជាង 67,790 ដុល្លារ ដែលអាចនិយាយបានថា វាជាកាសដែលថ្លៃជាងគេលើពិភពលោកទៀតផង៕

Caviar_airpods_pro_gold__photo3_a 780x477