សុំសរសើរទឹកចិត្តលោក ជា វណ្ណារិទ្ធ! ស្ងាត់ៗនាំគ្នាទៅបរិច្ចាករបស់ចាំបាច់ និងពាំនាំស្នាមញញឹមដល់កុមារ ដែលសម្រាកព្យាបាលនៅពេទ្យកុមារជាតិ! – Kalib9 ជីវិតកម្សាន្ត | Pelklas

សុំសរសើរទឹកចិត្តលោក ជា វណ្ណារិទ្ធ! ស្ងាត់ៗនាំគ្នាទៅបរិច្ចាករបស់ចាំបាច់ និងពាំនាំស្នាមញញឹមដល់កុមារ ដែលសម្រាកព្យាបាលនៅពេទ្យកុមារជាតិ!

ភ្នំពេញ៖  លោក ​ជា ​វណ្ណារិទ្ធ ​មិនត្រឹមតែជាតារាសម្តែងដ៏ពេញនិយមទេ ​តែលោកក៏មានសំនួនវោហា៍ក្នុងនាមជាពិធីករក្នុងកម្មវិធីជាច្រើនផងដែរ​ ជាពិសេសលោកក៏ជាអ្នកជំនួញដ៏ជោគជ័យទៀតផង។

បើទោះបីជាមមាញឹកនៅក្នុងការងារសិល្បៈ ការរកស៊ី ​និងផ្តល់ក្តីស្រលាញ់កក់ក្តៅចំពោះគ្រួសារ ​តែលោក ​ជា ​វណ្ណារិទ្ធ ត្រូវបានមហាជនភ្ញាក់ផ្អើល ​និងកោតសរសើរខ្លាំង ​ព្រោះតែស្ងាត់ៗលោកស្រាប់តែបានធ្វើសកម្មភាពក្នុងសង្គម ជួយដល់កុមារនៅពេទ្យកុមារភាពដែលកំពុងតែសម្រាកព្យាបាលជំងឺ។

តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការ របស់លោក ​ជា វណ្ណារិទ្ធ បានបង្ហោះសកម្មភាពជាច្រើន ​រួមទាំងសាររៀបរាប់យ៉ាងមានន័យថា៖ « ដំបូងយើងគិតត្រឹមថាជាអ្នកផ្ដល់ឱ្យ ប៉ុន្តែអ្វីដែលទទួលបានមកវិញគឺលេីសពីការរំពឹងទុក​ ! 😊

នៅថ្ងៃនោះយើងបានទៅ​ មន្ទីរពេទ្យកុមារជាតិ National Pediatric Hospital ដើម្បីបរិច្ចាគរបស់ចាំបាច់មួយចំនួនដែលយើងបានជ្រើសរើសម្ដងហើយម្តងទៀតពីប្រទេសថៃដេីម្បីបង្កើតស្នាមញញឹមនិងភាពរីករាយសម្រាប់កុមារ តាមរយៈការនាំក្រុមអ្នកសំដែងមួយក្រុម ទៅជាមួយផងដែរ​ នៅពេលនោះយើងគ្រាន់តែដឹងថាមន្ទីរពេទ្យមានកុមារជាច្រើនដែលមានបញ្ហាសុខភាពនឹងកំពុងសំរាកព្យាបាល​ ។

ទិដ្ឋភាពដែលយើងចូលទៅដំបូងយើងឃើញមានគ្រែជាច្រើនពាសពេញហ្នឹង នៅខាងក្រៅជាមួយគិលានុប្បដ្ឋាយិកាដែលខិតខំមើលថែរក្សាកុមារយ៉ាងមមាញឹក អ្វីគ្រប់យ៉ាងដូចការរំពឹងទុករហូតដល់យើងបានឃើញរូបភាពមួយ ដែលអាចសង្កេតឃើញស្ទើរតែគ្រប់គ្រែរបស់អ្នកជំងឺ រូបភាពនោះបានធ្វើឱ្យយើងគិតពីអ្វីដែលសំខាន់បំផុតក្នុងការថែរក្សាកូន ៗរបស់យើង នោះគឺជាសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់ពីឪពុកម្តាយទោះកូនឈឺជំងឺអ្វីក៏ដោយ ធ្ងន់ឬស្រាលប៉ុណ្ណា ការលើកទឹកចិត្តពីឪពុកម្តាយគឺល្អបំផុត មានកុមារម្នាក់នៅក្នុងមន្ទីរពេទ្យជាងមួយខែ ប៉ុន្តែស្នាមញញឹមដ៏ស្រស់ថ្លារបស់គាត់ធ្វើឱ្យយើងមានអារម្មណ៍ថា ជាស្នាមញញឹមដ៏មានន័យបំផុត😍។

ពេលខ្លះយើងត្រូវទទួលស្គាល់ថាមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីមើលថែទាំកូនទេ។ តែងតែអះអាងថាខ្លួនទៅធ្វើការរកប្រាក់ដើម្បីចិញ្ចឹមកូន ៗ ខណៈដែលយេីងបណ្ដោយឱ្យកូន ៗ របស់យើងរស់នៅជាមួយទូរស័ព្ទនិងភាពឯកកោធ្វើជាមិត្ត ទាំងដែលដឹងថាថាវ័យកុមារជាវ័យដែលសំខាន់បំផុតនៃជីវិតមនុស្សគ្រប់គ្នា គឺជាពេលវេលាដែលគាត់ត្រូវការឪពុកម្តាយជាទីបំផុត ហើយពេលវេលាមិនអាចត្រលប់ក្រោយបានទេ។

ដូច្នេះឪពុកម្តាយគួរតែមានពេលវេលាសម្រាប់កូនអោយច្រើន ពេលវេលាដែលអ្នកផ្តល់ឱ្យកូន ៗ របស់អ្នកនឹងមានតម្លៃច្រើនជាង ការវិនិយោគណាមួយ នៅក្នុងពិភពលោកនេះ

នៅពេលនោះយើងមិនបានគិតថាការបរិច្ចាទទួលបានអំណោយល្អបំផុត ត្រលប់មកវិញបែបនោះទេ​ នោះគឺជាស្នាមញញឹមរបស់ក្មេងៗ ហើយនិងសេចក្តីស្រឡាញ់របស់ឪពុកម្តាយ

សូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភ Kolbadent @Leopard medical brand និង Takabbដែលបានគាំទ្រការបរិច្ចាគនិងផ្តល់អំណោយពិសេសដើម្បីយកទៅផ្ទះផងដែរ។

សូមអរគុណដល់អ្នករាល់គ្នាដែលបានអានដល់ចប់ សូមអរគុណ​យ៉ាងជ្រាវជ្រៅ »។

សូមសរសើរទឹកចិត្តលោក ​ជា ​វណ្ណារិទ្ធ និងអ្នកសិល្បៈដែលបានចូលរួមសកម្មភាពសង្គមដ៏មានន័យមួយនេះ៕

សូមទស្សនារូបភាពខាងក្រោម ៖

Sdgtyy

71915498_2759473600742036_1199622238794416128_o

73539226_2759474434075286_4575263329957707776_o

75402238_2759474090741987_1354296191650627584_o

75412126_2759473564075373_3005357185887633408_o

76187680_2759473907408672_141800449811415040_o

76751772_2759473710742025_4402525620827848704_o