ភ្នំពេញ៖ ដូចដែលយើងបានដឹងរួចមកហើយថា សិល្បៈ វប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ខ្មែរពីបុរាណ ពិតជាល្អផូផង់ណាស់ ជាពិសេសពីឈុតប្រពៃណីរៀបអាពាហ៍ពិពាហ៍ខ្មែរតែម្តង។
ជាក់ស្តែងមានបរទេសមួយចំនួនមិនតិចអ្នកទេ សុទ្ធតែប៉ងប្រាថ្នាចង់គ្រងឈុតបុរាណខ្មែរ ជាពិសេសគឺឈុតរៀបការតែម្តង ព្រោះតែឈុតកូនកំលោះកូនក្រមុំខ្មែរយើង មើលទៅស្អាតប្លែកគួរឱ្យចាប់អារម្មណ៍ រហូតជនបរទេសប៉ែកអឺរ៉ុបមួយចំនួនសុខចិត្តមកថតរូបរៀបការនៅស្រុកខ្មែរទុកជាអនុស្សាវរីយ៍ទៀតផង
ថ្មីៗនេះផងដែរ ឈុតរៀបការប្រពៃណីខ្មែរ ត្រូវបានចាប់ចិត្តស្រលាញ់ពីប្រទេសក្បែរខាងយើងទៀតហើយ ដោយក្នុងនោះកូនក្រមុំជនជាតិមីយ៉ាន់ម៉ាមួយរូប ដែលជិតដល់ថ្ងៃរៀបការទៅហើយនោះ សុខចិត្តមកស្រុកខ្មែរ ដើម្បីថតឈុតរៀបការរបស់ខ្លួនក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរទៅវិញ ធ្វើឱ្យមានការភ្ញាក់ផ្អើល និងកោតសរសើរពេញបណ្តាញសង្គមហ្វេសប៊ុក។
តាមរយៈគណនីហ្វេសប៊ុកផេកសម្អាងការមួយមានឈ្មោះថា Gold Embellishment and Salon បានបង្ហោះរូបកូនក្រមុំកូនកំលោះមីយ៉ាន់ម៉ា គ្រងឈុតរៀបការប្រពៃណីខ្មែរជាច្រើនសន្លឹក ថែមទាំងរៀបរាប់ថា៖ «កូនក្រមុំមីយ៉ានម៉ា👰🏻💍👑 គាត់ថាគាត់ស្រលាញ់សំលៀកបំពាក់ប្រពៃណីខ្មែរ ចឹងហើយគាត់ចង់ថតដើម្បីដាក់បង្ហាញក្នុងថ្ងៃកម្មវិធីគាត់នៅប្រទេសគាត់❤️❤️❤️ អរគុណដែលស្រលាញ់ប្រទេសកម្ពុជា និង សេវាកម្មរបស់ ហ្គោល សំអាងការ និង សាឡន (កំពង់សោម)....»។
នេះពិតជាមោទកភាពនៃប្រទេសខ្មែរប្រាកដមែន ដែលសូម្បីតែប្រទេសជិតខាងភូមិផងរបង ក៏មានចិត្តស្រលាញ់ទំនៀមទម្លាប់ខ្មែរបែបនេះ។ ដូច្នេះក្នុននាមជាកូនខ្មែរ ជាម្ចាស់វប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន គួរតែចេះថែរក្សា និងអភិរក្សរបស់ដែលយើងមានស្រាប់ឱ្យបានគង់វង្ស៕