ស្នេហាមិនបានប្រកាន់ ពណ៌និងពូជសាសន៍ទេ។ ជាឧទាហរណ៍ជាក់ស្តែង លោក Jamie Perkins បានរៀបការជាមួយនិងកញ្ញា Nikki ហើយពេលនេះពួកគេមាន កូនៗស្រស់ស្អាតណាស់។ ពួកគេចាប់ផ្តើមចំណងស្នេហ៍ បន្ទាប់ពីពួកគេ ស្គាល់គ្នាតាមបណ្តាញសង្គម។ ជីវិតប្តីប្រពន្ធពួកគេ ពិតជាមានភាពសុខដុម ជាមួយគ្នាណាស់។ ក្រៅពីការងារលោក Jamie Perkins និង Nikki បានបង្កើត Channel Youtube ផ្ទាល់ខ្លួនរបស់ពួកគេហើយ មានអ្នកគាំទ្រ និង ចូលមើលវីដេអូ ពួកគេយ៉ាងច្រើន។ គូស្នេហ៍មួយគូនេះត្រូវបានគេមើលឃើញថាជាក្រុមគ្រួសារដែលគួរអោយច្រណែន ណាស់ បើយើងក្រឡេកមើលរូបថតគួរឱ្យស្រឡាញ់ និងជីវិតរស់នៅដ៏សប្បាយរីករាយរបស់ពួកគេ។ លើសពីនេះទៅទៀត នេះបង្ហាញថាសេចក្តីស្នេហាពិត ពិតជាមាន មិនថាគូស្នេហ៍មាន ពណ៌សម្បុរបែបណា នោះទេ។
#1
#2
#3
#4
#5
#6
#7
#8
#9
#10
#11
#12
#13
#14
#15
By Geo
Credit Photo: Jamie Perkins