មិននឹកស្មានថាការបំបៅកូនដោយទឹកដោះមានអត្ថប្រយោជន៍ច្រេីនយ៉ាងនេះសោះ! ការពិត១០យ៉ាងបង្ហាញថាការបំបៅកូនដោយទឹកដោះម្តាយគឺល្អជាងបំបៅដោយទឹកដោះគោ

នេះអាចនិយាយបានថា គ្រាន់តែអង្គុយហេីយអាចស្រកទំងន់ដោយខ្លួនឯង ដោយមិនបាច់ធ្វើលំហាត់ប្រាណបន្ថែម នេះគឺបានមកពីភាពអស្ចារ្យពិតប្រាកដនៃការបំបៅកូនដោយទឹកដោះម្តាយ។ ប៉ុន្តែលទ្ធផលរបស់វាគឺមិនត្រូវបានកំណត់ចំពោះម្តាយថ្មីថ្មោងនោះទេ ការបំបៅដោះកូនដោយទឹកដោះម្តាយគឺជាកម្លាំងដ៏អស្ចារ្យមួយដែលមានគុណប្រយោជន៍ ខាងជីវវសាស្រ្ត ខាងសរីរសាស្រ្ត និងផ្លូវចិត្ត ទាំងម្តាយនិងទារក។

យេីងនឹងបែករំលែកអ្នកបន្ថែមទៀតអំពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ ដូច្នេះសូមចាប់ផ្តើមអាចចំនុចទាំង១០ខាងក្រោមនេះ៖

១. វាអាចធ្វើឱ្យអ្នកស្រកទម្ងន់បាន

Breastfeeding 1

ការផលិតទឹកដោះ និងការបំបៅកូនដោយទឹកដោះម្តាយ គឺជាការងារដ៏លំបាកមួយសម្រាប់រាងកាយរបស់ស្ត្រី។ តាមពិតទៅវាអាចដុតបានរហូតដល់ ៥០០ កាឡូរីក្នុងមួយថ្ងៃ បើយោងតាមគ្រូពេទ្យជំនាញខាងសម្ភព និងរោគស្ត្រី។ នេះហេីយជាមូលហេតុដែលអ្នកម្តាយថ្មីៗជាច្រើនកត់សម្គាល់ឃើញថាពួកគេចាប់ផ្តើមស្រកទម្ងន់ក្រោយពេលសម្រាលកូនរួច៖ ពួកគេកំពុងដុតបំផ្លាញកាឡូរីច្រើនជាងពួកគេញាំ ដូច្នេះហេីយគេនឹងស្រកទំងន់ខ្លះដោយមិនចាំបាច់ធ្វើលំហាត់ប្រាណបន្ថែមនោះទេ។

២. រាងកាយរបស់ម្តាយអាចបង្កើតទឹកដោះគោដែលផ្លាស់ប្តូររសជាតិ និងពណ៌របស់វា

Breastfeeding 2

ការស្រាវជ្រាវបានបង្ហាញថា ក្លិន និងរសជាតិនៃទឹកដោះម្តាយមានភាពខុសគ្នា អាស្រ័យលើអ្វីដែលម្តាយញ៉ាំ។ វាមានប្រយោជន៍ជាពិសេស ព្រោះពួកគេអាចបញ្ចោញឱ្យទារករបស់ពួកគេជាមួយរសជាតិខុសៗគ្នា ក្នុងដំណើរនៃការបំបៅកូនដោយទឹកដោះម្តាយ និងធ្វើឱ្យពួកគេមិនសូវងាយរេីសអាហារនោះទេនៅពេលម្តាយណែនាំឱ្យញាំអាហារផ្សេង។ លើសពីនេះទៅទៀត មានការពិតមួយទៀតគឺទឹកដោះម្តាយមិនតែងតែមានពណ៌សទេ ប៉ុន្តែវាផ្លាស់ប្តូរពណ៌អាស្រ័យលើអាហាររបស់ម្តាយ និងវីតាមីនដែលម្តាយបានញាំ។ អ្នកប្រហែលជាធ្លាប់ឃេីញទឹកដោះ ពណ៌ខៀវ បៃតង លឿង ឬ ពណ៌ផ្កាឈូក ដែលបានជាប់នៅលើមុខទារក។

៣. រាងកាយរបស់ស្ត្រីផ្លាស់ប្តូរសមាសភាពទឹកដោះដើម្បីបំពេញតម្រូវការរបស់ទារក

Breastfeeding 3

ទារកលូតលាស់លឿនហើយតែងតែត្រូវការប្រូតេអ៊ីន ជាតិរ៉ែ និងវីតាមីនបន្ថែម អាស្រ័យលើដំណាក់កាលអភិវឌ្ឍន៍ដែលពួកគេកំពុងស្ថិតនៅ ឬ នៅក្នុងពេលពួកគេកំពុងប្រយុទ្ធនឹងជំងឺមួយចំនួនដូចជាជំងឺផ្តាសាយជាដេីម។

៤. វាផ្តល់កោសិកាដើមដល់ទារក

Breastfeeding 4

ទារកដែលកំពុងលូតលាស់នៅតែត្រូវការជំនួយខ្លះៗពីម៉ាក់ដើម្បីបន្តអភិវឌ្ឍរាងកាយរបស់ពួកគេ។ ទឹកដោះម្តាយគឺជាគន្លឹះសម្រាប់ដំណើរការនេះ ពីព្រោះវាមានកោសិកាដើម ហេីយអ្វីដែលសំខាន់ជាងនេះទៀតគឺវាធ្វើដំណើរឆ្លងកាត់រាងកាយទារកដើម្បីក្លាយជាផ្នែកមួយនៃខួរក្បាល បេះដូង តម្រងនោម ឬ ជាលិកាឆ្អឹង។

៥. វាធ្វើឱ្យម៉ាក់និងទារកសប្បាយចិត្ត

Breastfeeding 5

ការបំបៅកូនដោយទឹកដោះម្តាយនឹងរំញោចដល់ខួរក្បាលរបស់ម្តាយ និងទារកឱ្យបញ្ចេញអុកស៊ីតូស៊ីនដែលជាអរម៉ូនដែលទទួលខុសត្រូវ នៃការធ្វើឱ្យពួកគេទទួលបាននូវអារម្មណ៍សុភមង្គលនិងសុវត្ថិភាព។ វាក៏ធ្វើឱ្យម្តាយមានចិត្តស្ងប់ និងធ្វើឱ្យកម្រិតស្ត្រេសនិងការថប់បារម្ភរបស់គាត់ដល់កម្រិតមួយដែលមានសុខភាពល្អផងដែរ។

៦. វាជួយកាត់បន្ថយលទ្ធភាពនៃការវិវត្តទៅជាជំងឺមហារីក និងជំងឺផ្សេងៗផងដែរ

ត្រីដែលបំបៅកូនដោយទឹកដោះមានហានិភ័យទាបក្នុងការវិវត្តទៅជាប្រភេទជំងឺមហារីកមួយចំនួនដូចជា មហារីកសុដន់ មហារីកអូវែរ និងជំងឺដទៃទៀតដូចជា ជំងឺបេះដូង ការបាក់ទឹកចិត្តក្រោយឆ្លងទន្លេ និងលទ្ធភាពនៃជំងឺដាច់សរសៃឈាមខួរក្បាល។ ការបំបៅកូនដោយទឹកដោះម្តាយកាន់តែយូរ នោះនៅក្នុងជីវិតរបស់ម្តាយក៏កាន់តែមានការការពារកាន់តែច្រើនផងដែរ។

៧. វាការពារទារកពីជំងឺផ្សេងៗផងដែរ

Breastfeeding 8

អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថាជំងឺ និងការបង្ករោគដល់ទារកជាទូទៅមានដូចជា ត្រចៀក ការដកដង្ហើម និងជំងឺក្រពះពោះវៀន ដែលទាំងនេះមានភារយតិចណាស់ចំពោះកុមារដែលបំបៅពីទឹកដោះម្តាយ។ ទឹកដោះម្តាយមានលក្ខណៈការពារ ដែលត្រូវបានរៀបចំនិងការពារកុមារគ្រប់វិធីតាំងពីកុមារភាព ពីការឆ្លងជំងឺជាច្រើនប្រភេទ។

៨. វាជំនួយដល់កម្រិតប្រាជ្ញា និងការចងចាំរបស់ទារក

Breastfeeding 9

ទឹកដោះម្តាយក៏អាចជួយចិញ្ចឹមបីបាច់ក្មេងៗឱ្យឆ្លាតជាងមុនផងដែរ។ បេីយោងតាមការសិក្សាបានបង្ហាញថា ការបំបៅកូនដោយទឹកដោះម្តាយកាន់តែច្រើន ជាពិសេសក្នុងរយៈពេល ២៨ថ្ងៃដំបូង បន្ទាប់ពីទារកកេីតមក នឹងទទួលបានអត្ថប្រយោជន៍ខ្ពស់ទៅលើការលូតលាស់ និងការអភិវឌ្ឍខួរក្បាលដែលបង្កើនសមត្ថភាពនៃការយល់ដឹង និងបង្កើនភាពវៃឆ្លាតរបស់ពួកគេបានល្អ។

៩. រាងកាយរបស់ស្ត្រីអាចផលិតទឹកដោះគោដែលមានប្រូតេអ៊ីនច្រើនសម្រាប់ទារកមិនគ្រប់ខែ

Breastfeeding 10

យោងតាមការសិក្សាបានអោយដឹងថា អ្នកម្តាយដែលមានកូនមិនគ្រប់ខែអាចផលិតទឹកដោះដែលមានកំហាប់ប្រូតេអ៊ីនខ្ពស់ជាងមុន ដើម្បីជួយឱ្យទារកលូតលាស់នៅខាងក្រៅស្បូនបានល្អ។ លើសពីនេះទៅទៀតពួកគេក៏ផលិតទឹកដោះគោដែលសំបូរទៅដោយជាតិខ្លាញ់ កាល់ស្យូម និងសារធាតុរ៉ែផ្សេងៗទៀត ដែលជាគន្លឹះក្នុងការលូតលាស់ឆ្អឹង ខួរក្បាល ការពារជំងឺ និងការឆ្លងមេរោគផ្សេងៗ។

១០. វាជួយឱ្យកុមារមានសុខភាពទំងន់ល្អ

Breastfeeding 11

ទឹកដោះម្តាយជួយដល់ការឡើងទម្ងន់ដែលមានសុខភាពល្អ ហើយក្រោយមកជំនួយក្នុងការការពារការធាត់ចំពោះកុមារ។ ការសិក្សាស្រាវជ្រាវបានរកឃើញថា ទារកដែលបំបៅកូនដោយទឹកដោះម្តាយ មានហានិភ័យត្រឹម ៣០ ភាគរយប៉ុណ្ណោះក្នុងការកេីតជំងឺធាត់។ បេីសិនជាទារកញ៉ាំទឹកដោះគោរបស់ម្តាយជារៀងរាល់ខែ ហានិភ័យទាំងនោះនឹងថយចុះ ៤%។ អ្នកវិទ្យាសាស្ត្រជឿជាក់ថានេះអាចទៅរួច ពីព្រោះកុមារដែលបំបៅកូនដោយទឹកដោះម្តាយមានបរិមាណបាក់តេរីល្អជាង ដែលអាចជះឥទ្ធិពលដល់ការផ្ទុកខ្លាញ់។

ប្រភព៖ BrightSide