ខ្មែរយើងទៅដល់ទីណានៅតែប្រកាន់ចរិតល្អ ​និងស្មោះត្រង់! នារីម្នាក់ណែនាំអ្នកទៅលេងថៃ ចង់ជិះតុកៗអាចទាក់ទងបុរសខ្មែរយើងម្នាក់នេះបាន – Kalib9 ជីវិតកម្សាន្ត | Pelklas

ខ្មែរយើងទៅដល់ទីណានៅតែប្រកាន់ចរិតល្អ ​និងស្មោះត្រង់! នារីម្នាក់ណែនាំអ្នកទៅលេងថៃ ចង់ជិះតុកៗអាចទាក់ទងបុរសខ្មែរយើងម្នាក់នេះបាន

ថ្មីៗនេះមាននារីរូបស្រស់មួយរូប បាន​ធ្វើការចែករំលែក​នូវ​ព័ត៌មាន​មួយ​ទៅ​កាន់ប្រជាជនខ្មែរទាំងអស់ ​ដែលមាន​បំណងចង់​ទៅលេង​ប្រទេស​ថៃ​  ប្រសិនជាចង់ជិះតុកតុក អាច​ទំនាក់ទំនង​ទៅកាន់​បងប្រុស​ម្នាក់​ដែលជាជនជាតិខ្មែរយើង ​រកស៊ី​រត់តុកតុក​ តែជាមនុស្សមាន​អត្តចរិត​ស្មោះត្រង់​ អាច​ជឿជាក់​ទុក​ចិត្ត​បាន​។

តាមរយៈគណនី​ហ្វេសបុក​ឈ្មោះ​ An Ny បានសរសេររៀបរាប់ថា៖  «បងប្អូនទៅលេងថៃ ចង់ជិះតុកៗ អាចទាក់ទងគាត់បាន គាត់ជាមនុស្សល្អ ស្លូត គាត់ជាកូនខ្មែរដូចគ្នា អាណិតគាត់ ! គាត់នៅម្តុំឆាយណាផោន ជួយសែរ អោយបងប្អូនបានស្គាល់គាត់ផង លេខទូរសព្វ័គាត់ 083-9129809»។

នេះពិតជាស្តែងឱ្យឃើញថា ​ជនជាតិខ្មែរ ​ត្រកូលឈាមជ័យខ្មែរ ​ទៅដល់ទៅណាក៏ប្រកាន់ភ្ជាប់អត្តចរិតថ្លៃថ្នូរ ​ស្មោះត្រង់បែបនេះដែរ  មិនថានៅស្រុកឯង ​ឬនៅក្រៅប្រទេសនោះឡើយ ​ដែលទង្វើមួយនេះពិតជាទទួលបានការកោតសរសើរជាខ្លាំង៕

1

6

5

4

3

2