មើលឃើញពេទ្យល្អខ្លះផង! គួរឱ្យសរសើរ អ្នកជំងឺអនាថាម្នាក់ បានគ្រូ​ពេទ្យ​ចិត្ត​ធម៌​មេីល​ថែរក្សា​ ឱ្យ​បាយ​ទឹក​ និង​ថ្នាំលេប​​រហូតជា​សះស្បើយ – Kalib9 ជីវិតកម្សាន្ត | Pelklas

មើលឃើញពេទ្យល្អខ្លះផង! គួរឱ្យសរសើរ អ្នកជំងឺអនាថាម្នាក់ បានគ្រូ​ពេទ្យ​ចិត្ត​ធម៌​មេីល​ថែរក្សា​ ឱ្យ​បាយ​ទឹក​ និង​ថ្នាំលេប​​រហូតជា​សះស្បើយ

ដូចដែលយើងបានដឹងរួចមកហើយថា សព្វថ្ងៃនេះការធ្វើជាគ្រូពេទ្យមិនមែនជារឿងងាយទេ ​ទម្រាំតែប្រលងបានចូលរៀន ​ថ្លៃសិក្សាក៨អស់ច្រើន ​រៀនផងអនុវត្តិផង ​ពេលចេញធ្វើការក៏ត្រូវធ្វើការយប់ថ្ងៃគ្មានសៅរិ៍អាទិត្យសម្រាក ​បើចំថ្ងៃប្រចាំការទៀតគឺមិនបានសម្រាកពេញមួយយប់តែម្តង ​តែការធ្វើគ្រូពេទ្យនៅតែចៀសមិនផុតពីការរិះគន់។

នោះក៏ដោយសារតែមានគ្រូពេទ្យមួយចំនួនតូចតែប៉ុណ្ណោះ ​ដែលពេលខ្លះប្រើពាក្យសម្តីលើសលស់ អសុរោះ និងមិនមានវិជ្ជាជីវៈសង្គ្រោះអ្នកជំងឺគិតតែលុយជាធំជាដើម ​តែមហាជនបែរជាស្អប់ និងជេរពេទ្យមួយស្រុកខ្មែរតែម្តង  ត្រង់ពេទ្យធ្វើល្អមិនសូវជាមានអ្នកមើលឃើញឡើយ។

ដូច្នេះហើយបានជាគ្រូពេទ្យម្នាក់បានចេញមុខមករៀបរាប់អំពើល្អរបស់គ្រូពេទ្យមួយរូបដែលធ្វើឱ្យមហាជនភ្ញាក់ខ្លួន ​និងកោតសរសើរជាខ្លាំង។ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Chan Tola បានរៀបរាប់ថា៖ « អ្នក​ជំងឺ​ អនាថា​ម្នាក់​ មិន​មាន​បង​ប្អូន​មក​មេីល​ថែទាំ​ប្រហែល​ជា​មួយ​ខែ​ដេក​សំរាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី​ គាត់​ហេីម​ជេីង​នឹង​មាន​ជំងឺ​ធ្ងន់ធ្ងរ​ដេីរ​ទៅ​ណា​មិន​រួច​បន្ទរបង់នៅនិងកន្លែង។ ល។

គាត់​ពិត​ជា​មាន​សំណាង​បាន​ជួប​អ្នក​គ្រូ​ពេទ្យ​ចិត្ត​ធម៌​មេីល​ថែរក្សា​ អោយ​បាយ​ទឹក​ និង​អោយ​ថ្មាំ​លេប​ទេីប​អ្នក​ជំងឺ​ជា​សះស្បើយ​ត្រឡប់​ទៅ​ស្រុក​គាត់​វិញ​ (ជនជាតិ​ថៃ)បេី​មិន​មាន​អ្នក​គ្រូ​ពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី​តេី​អ្នក​ជំងឺ​ម្នាក់នេះ​ប្រហែល​ជា​ស្លាប់​​បាត់បង់​ជិវិត​ទៅ​ហេីយ​។

អ្នក​ទាំងអស់​គ្នា​ដឹង​ទេ​ថា​អ្នក​គ្រូ​ពេទ្យ​ចិត្ត​ធម៌​និង​គាត់​ជា​អ្នក​ណា​ ? គាត់​គឺ​ជា​ម្ដាយ​បង្កើត​របស់​ខ្ញុំ​ រាល់​ដំបូន្មាន​របស់​គាត់​តែងតែ​ប្រាប់​ខ្ញុំ​ថា​ ជួយ​គេ​អោយ​បាន​ច្រេីន​កូន​ធ្វើ​អំពើ​ល្អ​អោយ​បានច្រើន​ទោះ​គេ​មិនមែន​បង​ប្អូន​យេីង​ក៏ដោយ​ ហេីយ​ជួយ​គេ​ កុំ​ចង់​បាន​អី​តប​ស្នង​មកវិញ​ ព្រោះ​យេីង​ជា​ពេទ្យ​ »។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ដថស

២ 3 2

២ 2 2

២ 1 2