កូនយំដោយសារអ្វី?​ សញ្ញាទាំង ១៨ ដែលអាចអោយអ្នកយល់ពីស្ថានភាពរបស់កូនតូចរបស់អ្នក។

នៅពេលទារកនៅក្មេងឪពុកម្តាយរបស់ពួកគេមានមានការព្រួយបារម្ភអំពីសុខុមាលភាពនិងសុខភាពកូនរបស់ពួកគេ។ ពួកគេព្យាយាមស្វែងយល់អ្វីដែលទារកចង់បាននិងអ្វីដែលអាចបណ្តាលឱ្យពួកគេមិនស្រួលខ្លួន។ ប៉ុន្តែតើអ្នកយល់យ៉ាងណាចំពោះទារកព្រោះគេមិនចេះនិយាយ? អ្នកជំនាញបានបង្ហាញពីវិធីសាស្រ្តសំខាន់ៗចំនួន ៣ ដែលអាចជួយទារកក្នុងការទំនាក់ទំនងជាមួយមាតារបស់ពួកគេ។

Bright Side មានមធ្យោបាយប្រមាណជា១៨ចំនុចដែលាអាចអោយអ្នកយល់ពីស្ថានភាពកូនៗរបស់អ្នកបាន។

រឿងហេតុដែលបណ្តាលអោយក្មេងយំ

ការយំរបស់ទារកអាចបង្ហាញពីតម្រូវការរបស់ពួកគេក្នុងអំឡុងពេល ៤ ខែដំបូងនៃការផ្តល់កំណើត។ ប៉ុន្តែតើឪពុកម្តាយអាចយល់យ៉ាងដូចម្តេចថាទារកកំពុងយំដោយសារតែហេវ រឺការឈឺចាប់ ឬអ្វីផ្សេងទៀត?

  • យំដើម្បីស្រែកហៅ
  • យំព្រោះឈឺចាប់
  • យំដោយសារតែដំណើរការលូតលាស់។
  • យំដោយសារតែងងុយគេង
  • យំដោយសារតេមិនស្រណុកសុខស្រួល 

សំឡេងសំគាល់

គ្រូពេទ្យកុមារអូស្ត្រាលី Priscilla Dunstan បាននិងកំពុងសិក្សានិងស្រាវជ្រាវសំលេងកុមារតូចៗ (រហូតដល់អាយុ ៣-៤ ខែ) អស់រយៈពេលជាង ២០ ឆ្នាំហើយ។ ទារករាប់ពាន់នាក់ដែលមានសញ្ជាតិផ្សេងៗគ្នាបានចូលរួមក្នុងការពិសោធន៍របស់នាង។ ទារកដែលមានអាយុ ៤ ខែចាប់ផ្តើមបង្កើតសម្លេងដើម្បីស្វែងរកការប្រាស្រ័យទាក់ទងដែលទាក់ទងនឹងតម្រូវការរាងកាយដោយយំតិចនិងខ្លាំង។

ទង្វើរដែលគេបង្កើត

ភាសាកាយវិការរបស់កូនគឺជាការបង្ហាញពីសុខទុក្ខរបស់កូន

  • ត្រង់ឆ្អឹងខ្នងក្រោយញ៉ាំអាហារហើយគឺមានន័យថាគាត់ឆ្អែតហើយ។
  • បង្វិលក្បាលមុនគេងគឺមានន័យថាគេជិតគេងលក់ហើយ
  • ខ្វាចត្រចៀកគឺមានន័យថាគេអាចនិងឈឺត្រចៀក
  • ក្តាប់ដៃគឺជាសញ្ញាថាហេវ
  • លើកជើងគឺជាសញ្ញាថាឈឺពោះ
  • កន្រ្តាក់ដៃរបស់គេគឺមានន័យថាគេភ័យរឺស្ញើប

គ្រូពេទ្យកុមារសូមផ្តល់អនុសាសន៍ដល់ម្តាយគ្រប់រូបគួរតែយនិយាយជាមួយកូនរបស់អ្នកឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ពន្យល់និងបង្ហាញអ្វីៗគ្រប់យ៉ាងនៅជុំវិញរបស់ពួកគេទោះបីជាវាហាក់ដូចជាមិនទាន់យល់អ្វីក៏ដោយ។ វានឹងជួយពួកគេឱ្យចាប់ផ្តើមទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់បានយ៉ាងឆាប់រហ័សដោយប្រើសំលេងនិងកាយវិការបុគ្គលហើយវាក៏ជួយពួកគេឱ្យអភិវឌ្ឍបានប្រសើរផងដែរ។ យើងសូមជូនពរឱ្យអ្នកមានសំណាងហើយសង្ឃឹមថាអ្នកមានពេលវេលាងាយស្រួលក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមក!

 

អត្ថបទៈ ឃ្វីនណា