ឱកូនមាសឪពុក! រឿងទាំងឡាយ ១០ យ៉ាងដែលកូនតែងតែធ្វើអោយឪម៉ែឈឺផ្សារ តើកូនធ្លាប់ដឹងដែររឺទេ?​

ទង្វើរជាច្រើនដែលកូនបានបំពារបំពានទៅលើអ្នកមានគុណ មានទាំងរឿងល្អនិងរឿងអាក្រក់ដោយម្តាយឪពុកមិនបានខឹងសម្ប៉ាពីកូននោះទេ។ ឪពុកម្តាយតែងតែបារម្ភ ស្រលាញ់កូនហើយមិនដែលចង់បានអ្វីពីកូនឡើយ អោយតែកូនមានបាន​ ជួបតែសេចក្តីសុខ។ ទុក្ខសោករបស់កូនគឹជារណ្តៅកម្មរបស់លោកឪពុកនិងអ្នកម្តាយ។​​​​​​​​  ម្តាយសុខចិត្តលំបាកគ្រប់យ៉ាងមិនថាហាលភ្លៀងផ្គរ ក្តៅរងារ ហេវហត់ មិនរអួបន្តិចឡើយ។ លោកទាំងពីរស្រក់ទឹកភ្នែកដោយក្តីរំភើបពេលឃើងកូនចេះមើលថែខ្លួនឯងស្របតាមមាគាកន្លងធម៌។

តើអ្នកប្រាកដចិត្តទេថាអ្នកបានតបស្នងការគោរពដឹងគុណដល់លោកទាំងពីរ? អត្ថបទ Bright Side សូមលើកពីកំហុសឆ្គងដែលមនុស្សបច្ចុប្បន្នតែងតែធ្វើរឿងដែលផ្តល់តែទុក្ខសោកដល់លោកអ្នកមានគុណទាំង ១០ ចំនុច។

1. អវត្តមានកូនៗ

ពួកគាត់តែងតែនឹកអ្នក ត្រូវការអ្នកហើយចង់ចំណាយពេលជាមួយអ្នក។ នៅពេលដែលអ្នកទុកឪពុកម្តាយនៅផ្ទះដែលមានវ័យចំណាស់ ហើយកម្រនឹងមកលេងពួកគាត់ គាត់អាចមានអារម្មណ៍ឯកោទោះបីជាពួកគាត់មានញាតិមិត្តជាច្រើនក៏ដោយ។

អ្នកតែងតែនិយាយពាក្ចាកើដោតចិត្តរបស់គាត់ដូចជាៈ

 

  • បង្កើតខ្ញុំមកធ្វើអី?
  • ម៉ាក់មិនដែកលចង់អោយអីខ្ញុំទេ
  • ប៉ាម៉ាក់ស្រលាញ់កូនមិនស្មើគ្នា
  • កូនស្អប់ប៉ាម៉ាក់

សាកក្រលែកមើលថាអ្នកបាននិយាយសំដីទាំងនេះដែររឺទេ?

3. មិនសួរនាំពីសុខទុក្ខ

© depositphotos.com  

កូនៗគប្បីយកចិត្តទុកដាក់និងសួរនាំពីសុខភាពរបស់ម្តាយឪពុកយើងអោយបានញឹកញ៉ាប់។

4. មិនហ៊ានសំពះជូនប្រាក់កាក់

ម្តាយឪពុកមិនដែលចង់បានប្រាក់កាក់ពីកូនឡើយ ប៉ុន្តែកូនៗត្រូវគិតណាការសំពះជូនលុយគាត់តិចតូចគឹជាការតបស្នងដឹងគុណនូវអ្វីដែលគាត់ខំបីបាច់យើងតាំងពីតូចរហូតដល់ធំចេះជូនលុយគាត់សំរាប់ពិសារអាហារល្អៗ។

 

5. មិនអើពើនឹងឪពុកម្តាយនិងព្រឹត្តិការណ៍គ្រួសារ

ត្រូវហើយពេលខ្លះទំនាក់ទំនងជាមួយឪពុកម្តាយរបស់យើងអាចជាការពិបាកប៉ុន្តែការមិនអើពើ មិនជាដំណោះស្រាយទេល្អទេ យើងរស់នៅជុំគាត់គប្បីបង្កើនភាពរីករាយជូនគាត់ទោះបីមិនមានអាហារឆ្ងាញ់ពេកក៏ដោយ។

៦. មិនដែលអរគុណឬដឹងគុណ

ការសំពះអរគុណដឹងគុណមិនមែនជារឿងអាក្រក់ទេតែការធ្វើបែបនេះវាកាន់តែអោយពួកគាត់សប្បាយចិត្តទៅវិញទេ។

7. លាក់ព័ត៌មានអំពីខ្លួនអ្នក

យើងជាកូនឪពុកម្តាយរបស់យើង  វាជាការពិតពួកគេព្រួយបារម្ភអំពីយើង។​ ការដែលអ្នកនិយាយអ្វីៗដូចជា“ ម៉ាក់វាមិនមែនជារឿងរបស់ម៉ាក់ទេទេ” អ្នកធ្វើឱ្យគាត់មានអារម្មណ៍ថាឈឺចាប់អំពីអ្វីដែលកំពុងកើតឡើងនៅក្នុងជីវិតរបស់អ្នក។ ចែករំលែកអ្វីមួយជាមួយឪពុកម្តាយដោយមិនចាំបាច់លម្អិតច្រើនពេក។ គ្រាន់តែរកពាក្យត្រឹមត្រូវអាចដោះស្រាយបញ្ហាបាន។

8. អ្នកស្អប់ការរអួរទាំរបស់គាត់

© shutterstock.com  

សូមចាំថាពួកគាត់កាន់តែចាស់ហើយការចងចាំរបស់ពួកគេមិនតែងតែមិនដូចមុន។

9. មិនថែរក្សាការចងចាំ

10. ចាត់ទុកពួកគាត់ដូចក្មេងមិនដឹងអី

ពួកគាត់មិនមែនជាកុមារ ប៉ុន្តែពួកគាត់មានបទពិសោធជីវិតច្រើនជាងអ្នក។ ទោះបីជាពួកគាត់ចាស់ក៏ដោយពួកគាត់នៅតែជាមនុស្សដឹងជាងអ្នក។ កុំគៀបសង្គត់ផ្លូវចិត្តរបស់ពួកគាត់  ផ្តល់ឱ្យពួកគាត់នូវឯករាជ្យផង។

អត្ថបទដោយៈ ឃ្វីនណា