28 រូបភាពបង្ហាញពីស្នេហ៍ស្មោះអមតៈដែលចាក់ដោតអារម្មណ៍របស់យើង

បើយោងតាម វចនានុក្រមសម្តេចជួន ណាត ពាក្យថាស្នេហា មានន័យថា សេចក្តីស្រឡាញ់ស្និទ្ធ សេចក្តីស្រឡាញ់ជាប់ចិត្ត ស្អិតដូចជ័រ។

ស្នេហាគឺ អាចផ្តល់ថាមពល និងកម្លាំងចិត្តអោយយើងជាខ្លាំងក្នុងការ តស៊ូ ពុះពារ រាល់គ្រប់ឧបសគ្គធំៗដែល កើតចំពោះមុខ។ ម៉្យាងវិញវិញទៀត សេចក្តីស្នេហាអាចធ្វើអោយមនុស្សមានរសជាតិជីវិត និងរស់នៅបានយូអង្វែង។ សេចក្តីស្នេហា ស្មោះស្ម័គ្រមួយ នឹងមួយ និងការមើលថែគ្នារហូតដល់ចាស់ គឺជាអ្វីដែលមនុស្សទូទៅភាគច្រើនប្រាថ្នាចង់បាន។ ទោះបីជាយ៉ាងក៏ដោយ មានគូស្នេហ៍មួយចំនួនដែលកសាងសុភមង្គល បង្កើតភាពផ្អែមល្អែម និងមើលថែគ្នាទោះបីជាពួកគេឈានដល់វ័យចំណាស់ទៅហើយក៏ដោយ ក៏ស្នេហាពួកគេនៅតែមិនប្រែប្រួល។

ដូចនេះយើងបានប្រមូលរូបភាពរបស់គូស្នេហ៍ទាំងនេះ ដើម្បីធ្វើជាភស្តុតាង៖

លោកតា ធ្វើអោយលោកយាយភ្ញាក់ផ្អើលក្នុងមន្ទីពេទ្យដោយទិញផ្ការំលឹកខួប អាពាហ៍ពិពាហ៍ លើកទី ៥៧

ពួកគាត់រៀបការ ហើយបានរស់នៅជាមួយគ្នាជាង ៧០ ឆ្នាំហើយ នេះជារូបភាពនៅពេលភរិយាគាត់ឈឺ គាត់នៅជិតភរិយាគាត់រហូត លើកលែងតែពេលងូតទឹក។

នេះអាចប្រហែលជាបង្ហាញពីសុភមង្គលនៅពេលដែលមនុស្សចាស់នៅជិតមនុស្សដែលខ្លួនស្រលាញ់

លោកយាយ ៩៣ ឆ្នាំណាត់លោកគ្រូលោកតាដើរលេងនៅចុងសប្តាហ៍

តាយាយមួយគូនេះបែកគ្នាត្រឹមតែរយៈពេល៨ខែប៉ុណ្ណោះបន្ទាប់ពីរៀបការជាមួយគ្នាអស់រយៈពេល ៦២ឆ្នាំ ដោយសារត្រូវព្យាបាលជម្ងឺតែទីបំផុតពួកគាត់ជួបគ្នាវិញ

ពួកគាត់រៀបការនៅអាយុ ១៨ឆ្នាំ ហើយថ្ងៃនេះជាខួបអាពាហ៍ពិពាហ៍លើកទី ៥០ របស់ពួកគាត់

មួយគូនេះរៀបការ ៦០ឆ្នាំហើយ ទោះបីលោកយាយមានជម្ងឺខួរក្បាល និងដាច់សសៃឈាម ក៏លោកតានៅតែនៅក្បែរគាត់រហូត

លោកអ៊ំ ទិញចិញ្ចៀនធ្វើអោយមីងភ្ញាក់ផ្អើល

ពួកគាត់ហាក់ដូចជានៅជាមួយគ្នាជារៀងរហូត ហើយនៅតែកាន់ដៃគ្នារហូត

លោកតាអាយុ ៧០ និងប្រពន្ធអាយុ ៦៧

មួយគូនេះផ្អែមល្អែមជាងគូស្នេហ៍ក្មេងៗមួយចំនួនដែលស្លៀកឈុតគូស្នេហ៍ទៀត

ស្នេហ៍ពិតមិនសាបសូន្យ

តាយាយអាយុ ៩០ដូចគ្នានៅតែចំណាយពេលជាមួយគ្នាដូចកាលនៅក្មេង

ពួកគាត់រៀបការ ៧០ឆ្នាំហើយ លោកតាច្រៀងអោយលោកយាយស្តាប់រាល់យប់​

រាល់ពេលលោកតាស្តាប់បទមនោសញ្ចេតនាគាត់តែងឧទ្ទិសបទនេះទៅកាន់លោកយាយ

គូសេ្នហ៍នេះរៀបការបន្ទាប់ពីស្គាល់គ្នា ៨ខែ ហើយពួកគាត់នៅតែផ្អែមល្អែមដដែល

ថ្ងៃនេះជាខួបអាពាហ៍ពិពាហ៍លើកទី ៧៥ ប៉ុន្តែលោកតានៅតែញ៉ែលោកយាយដដែល

រូបលោកតាសុំលោកយាយរៀបការម្តងទៀតបន្ទាប់ពីយាយបានធូស្រាលពីជម្ងឺមហារីកសុដន់

លោកយាយស្លៀកឈុតអាពាហ៍ពិពាហ៍កាលពីពេលរៀបការថតជាមួយលោកតាម្តងទៀតក្នុងខួបអាពាហ៍ពិពាហ៍លើកទី៦០

បី្តរបស់លោកយាយបានចែកឋានហើយប៉ុន្តែលោកយាយនៅតែហូបបាយជាមួយរូបថតលោកតា ហើយឧទ្ទិសនិងនឹកដល់គាត់រហូត

ខួបអាពាហ៍ពិពាហ៍លើកទី៥៤របស់លោកយាយ

មួយគូនេះហាក់ដូចជាទើបណាត់ជួបគ្នាលើកដំបូងបន្ទាប់ពីរៀបការអស់រយៈពេល ៥៥ឆ្នាំ

 

រៀបការអស់រយៈពេល ៥២ឆ្នាំហើយ តែពួកគាត់នៅតែស្លៀកឈុតគូស្នេហ៍ដដែល

លោកតាថាពេលរាំចឹងដូចបានក្មេងម្តងទៀត

“Hold onto me and I’ll hold onto you.”

 

Preview photo credit jaimejustelaphoto / Tumblr, Iren / pinme

By Geo