ខ្លាំងបាត់! ប្រយ័ត្នណ៎ះ ​Add Story ចុះឡើងៗ បានប្តីបាត់ – Kalib9 ជីវិតកម្សាន្ត | Pelklas

ខ្លាំងបាត់! ប្រយ័ត្នណ៎ះ ​Add Story ចុះឡើងៗ បានប្តីបាត់

ជឿថាបច្ចប្បន្ននេះ ​ជាសម័យជឿនលឿន ​ហើយមិនថាក្មេង ចាស់ ប្រុស ស្រីទេ សុទ្ធតែលេងបណ្តាញទំនាក់ទំនងសង្គម​ ជាពិសេសគឺហ្វេសប៊ុកតែម្តង ​ពោលគឺដើម្បីតាមដានព័ត៌មាន ​រឿងក្នុងសង្គម​ ជាការកម្សាន្ត ​និងជាការទំនាក់ទំនងការងារ ​មិត្តភក្តិជាដើម។

ជាក់ស្តែង ​សូម្បីតែគូសង្សារ មួយចំនួនក៏បានស្វែងរកគ្នាឃើញ ​មើលចិត្តមើលថ្លើមតាមរយៈបណ្តាញទំនាក់ទំនងសង្គមនេះផងដែរ ​ដោយអ្នកខ្លះថែមទាំងអភិវឌ្ឍន៍ស្នេហាឈានចូលរោងការជាមួយគ្នាយ៉ាងមានសុភមង្គលទៀតផង។

ជាក់ស្តែង ​គូស្នេហ៍ថ្មោងថ្មី ​ដែលបានដឹកដៃគ្នាចូលរោងការមួយគូទៀតហើយ ​ធ្វើឱ្យអ្នកលេងបណ្តាញសង្គមរំភើបផង ​អបអរផង  និងចម្លែកចិត្តមិនតិចនោះទេ ​ដោយសារតែស្នេហាមួយនេះ ​មានទំនាក់ទំនងផ្តើមចេញពីការ  Add  Story  ក្នុងហ្វេសប៊ុកទៅវិញ។

ដោយតាមរយៈគណនីហ្វេសបុកកូនក្រមុំមានឈ្មោះ Lin Lin បានសរសេរររៀបរាប់​ថា​៖​ «អ្នកដទៃមើលមកជាមនុស្សបែបណាមិនសំខាន់ អ្វីដែលសំខាន់គឺអ្នកគ្រប់គ្រាន់សម្រាប់ខ្ញុំ អរគុណដែរខ្ញុំ Add Story សេដលេងៗសោះ Reply Story ខ្ញុំហើយក៏អោយខ្ញុំមានថ្ងៃនេះ អត់ដែលស្គាល់គ្នាផង កុំពូកែ Add Story ពេកប្រយ្ន័តបានប្ដីដូចខ្ញុំ»។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

1

2

3