បន្តក់ ​ឬម៉ាស្សាប្រេងដូងក្នុងរន្ធផ្ចិត ​ផ្តល់ផលល្អដល់សុខភាពច្រើនដល់ថ្នាក់នេះ

ប្រេងដូងត្រូវបានគេដឹងថាជាប្រេងម្យ៉ាងដែលល្អចំពោះសុខភាព ​ទាំងការយកមកទទួលទាន ​ជាពិសេសទាំងយកមកថែរក្សាសម្រស់ពីក្បាល ដល់ចុងជើងតាមរយៈការលាយលាបលើផ្ទៃមុខ  ស្បែក ​និងសរសៃសក់ជាដើម។

ជាក់ស្តែង សូម្បីតែការម៉ាស្សាបន្តក់ប្រេងដូងចូលទៅក្នុងរន្ធផ្ចិត ​ក៏ល្អចំពោះសុខភាពដូចគ្នា ​នោះដោយសារតែតំបន់រន្ធផ្ចិត គឺជាប្រជុំនៃសរសៃប្រសាទរាប់ពាន់ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងតំបន់ដទៃទៀតនៃពោះ។

4f4a05c9702106e4b743925ca438e085

ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការម៉ាស្សាបន្តក់ប្រេងដូងចូលរន្ធផ្ចិត ៖

១. ជួយបង្កើនលទ្ធភាពក្នុងការមានកូន៖ ការបន្តក់ប្រេងដូចចូលក្នុងរន្ធផ្ចិត និងម៉ាស្សាថ្នមៗ ត្រូវបានគេជឿជាក់ថាអាចជួយបង្កើនការមានកូន។ ដោយសារតែប្រេងដូងអាចជួយជំរុញដល់លំហូរឈាម ជួយបំបែកខ្លាញ់នៅតំបន់ក្បាលពោះ ដែលអាចជួយឱ្យឆាប់មានកូន។

២. ការពារជំងឺផ្តាសាយ៖ ប្រេងដូង ត្រូវបានគេប្រើជាញឹកញាប់ដើម្បីបង្កើនថាមពល និងពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។ ការលាបប្រេងដូងបន្តិចបន្តួចនៅលើតំបន់រន្ធផ្ចិត អាចជួយការពារការឆ្លងមេរោគដូចជាផ្តាសាយជាដើម។

Coconut Oil For Stomach 1

៣.កាត់បន្ថយការឈឺក្រពះ និងកាត់បន្ថយការឈឺពោះ៖ ប្រេងដូងត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់បំផុត ប្រសិនបើអ្នកលាបនៅតំបន់រន្ធផ្ចិតអាចជួយកាត់បន្ថយការឈឺក្រពះ និងកាត់បន្ថយការឈឺចាប់ក្នុងពោះផងដែរ។

៤. បង្កើនសមត្ថភាពភ្នែក៖ ការម៉ាស្សាប្រេងដូងអាចជួយថែរក្សាភ្នែកឲ្យមើលឃើញកាន់តែច្បាស់ និងជៀសផុតពីបញ្ហាផ្សេងៗដូចជា ភ្នែកស្ងួត និងព្រិលមិនមិនច្បាស់។

Main Qimg D84fae85f9a2944ce3417a90e72ff06a

# វិធីនៃការប្រើប្រេងដូង

-ជ្រលក់សំឡីកប្បាសនៅក្នុងប្រេងដូងឲ្យជោគ។

-បន្តក់ប្រេងដូងចូលទៅក្នុងរន្ធផ្សិត និងយកសំឡីកប្បាសទៅដាក់ពីលើ

-បន្ទាប់មក ធ្វើការម៉ាស្សាជុំវិញរន្ធផ្ចិតរយ:ពេល ១៥នាទី ដើម្បីសម្រេចនូវប្រសិទ្ធភាព៕

Applying Oil In Bellybutton 580x414