អត់ចង់បានសង្សារ ឬគូស្នេហ៍អីទេ ត្រឹមមនុស្សយល់ចិត្តម្នាក់ កំដរគ្នានិយាយលេង ពិភាក្សាឱ្យយោបល់… Friend Zone បែបនេះមានឬអត់?

ស្នេហា តែងធ្វើឱ្យមនុស្សមានក្ដីសុខ តែទន្ទឹមនឹងនោះ មនុស្សមិនតិចនោះទេ ដែលត្រូវខូចចិត្ត ឈឺចាប់ ឬរហូតដល់សម្លាប់ខ្លួនដោយសារស្នេហា។ ធ្លាប់មានអារម្មណ៍ថាខ្លាចស្នេហាទេ?

Pexels Photo 38870

អារម្មណ៍ខ្លាចស្នេហា ខ្លាចមនុស្សដែលយើងទុកចិត្ត ស្រាប់តែប្រួលប្រែ តើគួរគិតយ៉ាងណា? អារម្មណ៍ ម្ដងម្កាលក៏ធ្លាប់ចង់មានស្នេហាដូចគេ ដូចឯង ព្រោះពេលខ្លះហត់នឿយនឹងទៅណាមកណាម្នាក់ឯង គ្មានមនុស្សកំដរញ៉ាំអី ជជែកលេង​ឬចំណាយពេលផ្អែមល្ហែមជាមួយគ្នា។

Pexels Photo 121848

តែ... មានទេបើសិនគ្រាន់ចង់បានមិត្តយល់ចិត្តម្នាក់ មិនចាំបាច់ស្រលាញ់គ្នាក៏បាន តែអាចមានពេលវេលាឱ្យគ្នា កំដរគ្នាទៅណាមកណា អាចពិភាក្សារឿងរ៉ាវក្នុងចិត្ត ហើយមិនចាំបាច់បែកគ្នា? ធ្វើត្រឹម Friendzone គឺល្អបំផុតហើយ មែនអត់?

មានអ្នកណាព្រមធ្វើជា​ Friendzone របស់ខ្ញុំទេ?