មួយរយៈមុន យើងបានដឹងរួចមកហើយថា មានគូស្នេហាមួយគូ ព្រោះតែលេងអេត Story ក្នុងហ្វេសប៊ុកច្រើនពេក ធ្វើឱ្យមនុស្សពីរនាក់បានស្គាល់គ្នា ជួបគ្នា រាប់អានគ្នា និងបង្កាត់ជាភ្លើងស្នេហាស្មោះស្ម័គ្រ រហូតបានកាន់ដៃគ្នាចូលរោងការតាមប្រពៃណីផងដែរ។
នៅមិនទាន់អស់ទេ មានគូស្នេហ៍ថ្មីថ្មោងមួយគូទៀតហើយ ព្រោះតែការលេង Story លេងអ្នកសេដប៉ះអ្នកខូចចិត្ត ឌឺដងគ្នាចុះឡើង ស្រាប់តែបានទាក់ទងគ្នាក្លាយជាសង្សារ រួចក៏បានភ្ជាប់ពាក្យប្រពៃណី និងគ្រោងដឹកដៃគ្នាចូលរោងការនាពេលខាងមុខឆាប់ៗនេះផងដែរ។
តាមរយៈគណនីហ្វេសប៊ុក Anna Bella បានសរសេរៀបរាប់ថា៖ « ស្នេហាតាម story ខាងប្រុសឆាតមកថាឱ្យ post រូប ច្រើនម្លេះ ម៉ាថ្ងៃៗ អស់រូប post នៅ 🙄 យី សុខៗចេះដឹងរឿងគេអ្វីណា អត់យល់ម្មាក់ប្រុសនឹង គិតអ្វី?😆 ហើយនៅសុខៗឱ្យខ្ញុំទៅកំដរគេសេដទៀត និយាយទៅ chat ថាឱ្យហើយ ឱ្យកំដរគេសេដទៀត 🥺 អ្នកសេដ ប៉ះ អ្នកខូចចិត្ត !! យូរទៅៗក៏មានចិត្តស្រលាញ់គ្មា ធ្វើជាសង្សារគ្មាមិនយូរប៉ុន្នានក៏ក្លាយជាគូរដណ្តឹងគ្មា ហើយនឹងត្រៀមក្លាយជាប្តី ប្រពន្ធគ្មានៅថ្ងៃអនាគត 🥰
អរគុណប៉ាម៉ាកទាំងសងខាង ដែលសំរេចបំណងកូនទាំងពីរ ហើយសុំអរគុណដល់ បងប្អូន អ៊ុំ មីងពូ ដែលចូលកម្មពិធីក្នុងថ្ងៃនេះ ហើយក៏សុំទោលការខ្វះខាត រឺខុសឆ្គងអ្វីមួយ 🙏
Thank you for coming in my life Juno Mini-Hunter II ♥️
#22_11_2019💍💎❣️ »។
ក្រោយពីបានដឹងរឿងរ៉ាវប្រវត្តិស្នេហាគូស្នេហ៍មួយគូនេះ ទាំងមិត្តភក្តិ សាច់ញាតិ និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានសម្តែងក្តីត្រេកអរចំពោះគូស្នេហ៍នេះជាខ្លាំង និងមិននឹកស្មានថាបណ្តាញសង្គមហ្វេសប៊ុកមិនអត់ប្រយោជន៍ទេ លេង លេងៗសោះ ក៏អាចជួបគូពិតដែរតាស់ !