មោទកភាពមែន! មិននឹកស្មានសោះថា ឈុតតំណាងជាតិខ្មែរ ក្នុងកម្មវិធី Miss Universe Cambodia 2019 ​មានអត្ថន័យធំធេងបែបនេះសោះ!

ជារៀងរាល់ឆ្នាំ​​កម្ពុជា ​តែងតែមានវត្តមាននៅក្នុងកម្មវិធីបវកញ្ញាចក្រវាល ​Miss  Universe  មិនដែលអាក់ខាននោះឡើយ ​តែបើទោះមិនដែលទទួលបានជ័យជម្នះ ​តែការមានវត្តមានលើឆាកអន្តរជាតិបានធ្វើឱ្យបរទេសស្គាល់ប្រទេសកម្ពុជា​ វប្បធម៌ ​និងអរិយធម៌ដ៏ផូរផង់របស់ខ្មែរ  ជាពិសេសតាមរយៈឈុតតំណាងជាតិតែម្តង។

ជាការពិតណាស់ សម្រាប់ បវកញ្ញាចក្រវាលកម្ពុជា (Miss Universe Cambodia 2019) ឈុតតំណាងជាតិ ត្រូវបានរចនាឡើងដោយ Madam Boutiques  ដែលជាឈុតមានភាពស្រស់ស្អាតប្លែកថ្មី និងជាមោទកភាពបំផុតផងដែរ ​ដោយឈុតមួយនេះ មានឈ្មោះថា «ព្រះនាងឥន្ទ្រទេវី » ដែលជាឈុតតំណាងមហេសីដែលពោរពេញដោយភាពស្រស់ស្អាត ​និងមានចំណេះវិជ្ជាជ្រៅជ្រៅក្នុងសម័យមហានគរ ​រួមទាំងមានអត្ថន័យយ៉ាងធំធេងទៀតផង។

តាមរយៈគណនីហ្វេសប៊ុក Dada Tueella បានសរសេររៀបរាប់ពីអត្ថន័យនៃឈុតតំណាងជាតិខ្មែរ ក្នុងកម្មវិធី Miss Universe Cambodia 2019 ​ថា ៖ « ឈុតតំណាងជាតិ Miss Universe Cambodia 2019 មានឈ្មោះថា« ព្រះនាងឥន្ទ្រទេវី » ក្រុមការងារយើងចម្លងចេញពីច្បាប់ដើមទាំងស្រុងព្រោះព្រះនាងឥន្រ្ទទេវី គឺជាស្ត្រីខ្មែដ៏អស្ចារ្យមួយរូប ហើយរូបសំណាកព្រះនាងទៀតសោតក៏ខាងរាជបណ្ឌិតសភាទើបតែសំរេចយករូបថ្មីនិងធ្វើការបង្ហាញជាសារធារណៈក្នុងពេលឆាប់ៗនេះផងដែរ ( បើមិនដឹងមើលអោយហើយចាំមកនិយាយ)

ចឹងហើយទើបក្រុមការងារសំរេចថាជ្រើសយកឈុតនេះមកច្នៃចេញជារូបរាងពិត និងតំណាងអោយជាឈុតតំណាងជាតិ Miss Universe Cambodia 2019នេះតែម្តងហើយឈុតនេះផងដែរ ក្នុងនាមខ្ញុំជាអ្នកឆ្នៃឈុតនេះគឺខ្ញុំក៏មិនដែលបានឃើញរូបពិតរបស់ឈុតនេះត្រូវបានបងប្អូនខ្មែរយើងណាច្នៃចេញជារូបរាងមនុស្សនៅឡើយ (ខ្ញុំឃើញតែរូបសំណាកដែលខាងរាជបណ្ឌិតសភាកំពង់តែធ្វើឡើង)ចឹងទើបខ្ញុំសំរេចចម្លងតាមច្បាប់ដើមនិងយកតាមក្បាច់ចម្លាក់រូបនៃជញ្ជាំងប្រាសាទទាំងស្រុង មិនច្នៃអ្វីផ្សេងបន្ថែមនោះទេ ព្រោះខ្លាចខុសទំរង់ដើម និងមិនសាកសមនិងព្រះកិត្តិយសព្រះនាង ព្រោះរូបសំណាកព្រះនាងគឺនៅតែជាទីសក្តារៈបូជារបស់ពលរដ្ឋខ្មែររហូតមកដល់សព្វថ្ងៃនេះចឹងសូមបងប្អូនយល់ពីចំណុចនេះ ផង 🙏

បញ្ជាក់ឈុតនេះ គឺមិនទាន់ហើយទេ សូម្បីគ្រឿងអលង្ការក៏មិនទានហើយផង យើងគ្រាន់តែបង្ហាញគំរូ៦០% ប៉ុណ្ណោះ ចឹងសូមធ្វើការពិចារណា និងរិះគន់ក្នុងនៃស្ថាបនា ឬ ជាន់ពន្លិច ដោយសេចក្តីថ្លៃថ្នូរប្រកបដោយវិជ្ជាជីវៈផងចុះ មួយវិញទៀតបើចង់ចូលរួមកែលម្អឈុតនេះខ្ញុំសូមស្វារគមន៍ ២៤ម៉ោង ទាំងយោបល់និងមកជួយផ្ទាល់ តែកុំដល់ពេលខ្ញុំបើកសិទ្ធហើយមិនឃើញសូម្បីស្រម៉ោលមកអើតអោយសោះ ( ជាចរិតមួយរបស់ជនអគតិ ចាំតែមើលចាំតែថា ) ខ្ញុំរងចាំជំនួយនិងការកែលម្អពីអ្នកចេះដឹងទាំងអស់គ្នា ឆាតបាន២៤ម៉ោង 🙏

ចឹងមកមើលអត្ថន័យនៃឈុតក៏ដូចជាប្រវត្តរបស់ព្រះនាងបន្តិចសិនទៅក្រែងយល់ខ្លះ ?!

ព្រះនាងឥន្រ្ទទេវី គឺជាអគ្គមហេសីទី២របស់ព្រះបាទជ័យវរ្ម័នទី ៧ បន្ទាប់ពីព្រះមហេសីទី១ ព្រះនាងជ័យរាជទេវី ដែលសុគត់បាត់ទៅ ព្រះនាងឥន្ទ្រទេវីគឺជា មហាកវីដ៏ល្បីល្បាញនៅសតវត្សទី១៣ ហេតុនេះទើបកេរ្ត៍ឈ្មោះព្រះនាងល្បីសុះសាយ ហើយបានក្លាយជានិមិត្តរូបនៃអក្សរសាស្រ្តខ្មែររហូតមកដល់សព្វថ្ងៃនេះ ព្រះនាងឥន្រ្ទទេវីមានគុណសម្បិត្តធំជាងគេគឺព្រះនាងមិនចេះលោភលន់ ហើយព្រះនាងតែងតែហ្វឹកហាត់ប្រជារាស្រ្ត អោយប្រយុទ្ធនិងភាពអវិជ្ជា រំដោះខ្លួនពីភាពល្ងង់ខ្មៅ ដែលជាដំបៅមួយប្រកបដោយគ្រោះថ្នាក់បំផុតសំរាប់ប្រទេសជាតិ។

ព្រះនាងឥន្រ្ទទេវីជាគ្រូដ៏ធំដ៏ឧត្តមចំពោះប្រទេសកម្ពុជានាសម័យនោះ ...

ព្រះនាងឥន្រ្ទទេវីបានចាត់ទុកថា « សត្រូវដ៏ធំបំផុតរបស់មនុស្សយើងគឺអវិជ្ជា » តួរយ៉ាង តួរអង្គអប្សរាហែហមព្រះនាងទាំង៨អង្គនោះគឺយើងចង់បង្ហាញអំពីតួរអង្គមនុស្សស្រី ដែលតំណាងអោយសេរីបីប្រការ

១ សិរីសួស្តីពេលព្រឹក ស្ថិតនៅលើផ្ទៃមុខ ( ជាការរៀបចំសំអាតមុខមាត់ដើម្បីអោយស្រស់ស្រាយជាមួយស្នាមញញឹម )

២ សិរីសួស្តីពេលថ្ងៃ ស្ថិតលើទ្រូង ( ជាការរៀបចំសំអាតកាយ )

៣ សិរីសួស្តីពេលយប់ ស្ថិតលើចុងជើង ( គឺជាការរៀបចំសំអាតជើងមុនពេលចូលគេង )

ដូច្នេះហើយទើបយើងសំរេចជ្រើសរើសយកតួរអង្គ ព្រះនាងឥន្រ្ទទេវី ហែហមដោយទេពអប្សរាមកធ្វើជាឈុតតំណាងជាង Miss Universe Cambodia 2019 នេះមានន័យថាតួរអង្គព្រះនាងតំណាងអោយស្ត្រីខ្មែរដែលទៅដល់ទីណាក៏ប្រកបដោយភាពស្រស់ស្រាយ សិរីសួរស្តី និងភាពរីកចំរើន ហើយក៏យើងចង់អោយពិភពលោកបានដឹងថាស្រ្តីកម្ពុជាមិនត្រឹមតែស្អាតនោះទេ គឺស្ត្រីកម្ពុជាមានទាំងសម្ថភាព និងចំណេះដឹងខ្លាំងខ្លាផងដែរ »។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

Screen 134

77042696_1468385369976560_1740594561094254592_o

78190823_1468385343309896_1210201997374914560_o

76613067_1468403026641461_1281332329448472576_o

75625417_557714368353960_8109516369361371136_n

76775094_1467291610085936_3956236140331139072_o

78464258_2573718579383224_879041937040998400_n

Natcos1

Natcos2

Natcos3

Natcos8

Natcos7

Natcos5

Natcos4