ជឿ ឬមិនជឿ ការជ្រើសពណ៌កាបូបលុយឱ្យត្រូវថ្ងៃកំណើត អាចជួយឱ្យលុយកាក់ហូរចូលហោប៉ៅមិនចេះដាច់! – Kalib9 ជីវិតកម្សាន្ត | Pelklas

ជឿ ឬមិនជឿ ការជ្រើសពណ៌កាបូបលុយឱ្យត្រូវថ្ងៃកំណើត អាចជួយឱ្យលុយកាក់ហូរចូលហោប៉ៅមិនចេះដាច់!

មនុស្សភាគច្រើនសុទ្ធតែមានកាបូបលុយកាន់ជាប់ដៃសឹងគ្រប់គ្នា  សម្រាប់ទុកដាក់លុយ និងកាតសំខាន់ៗសម្រាប់សម្គាល់ខ្លួនជាដើម។

នៅក្នុងនោះដែរ ​បើតាមជំនឿ ​ការជ្រើសពណ៌កាបូបលុយប្រើប្រាស់ជាប្រចាំ  អាចធ្វើឱ្យការរកស៊ីរបស់អ្នកមានបាន លុយកាក់ហូរចូលថែមទៀតផង  ដោយការជ្រើសរើសព៌កាបូបលុយតំណាងថ្ងៃកំណើតតែម្តងដូចខាងក្រោមនេះ ៖

Ee7c125c32fefa52607cd40a7f27e2ae

១.  កើត​ថ្ងៃ​អាទិត្យ

ពណ៌​ដែល​អ្នក​គួរ​រើស​គឺ​ពណ៌​ងងឹតៗ​ដូច​ជា​ពណ៌​ខ្មៅ ពណ៌​ស្វាយចាស់ ពណ៌​បៃតង​ចាស់​ជា​ដើម។ ពណ៌​បែប​នេះ​គឺ​ជួយ​ឲ្យ​ជោគជតា​អ្នក​ឡើង​ខ្ពស់ និង​ថែរក្សា​លុយ​ក្នុង​កាបូប​មិន​ឲ្យ​ដាច់។

រីឯ​ពណ៌​ដែល​មិន​គួរ​ប្រើ​គឺ​ពណ៌​ក្រហម ពណ៌​ខៀវ​ព្រោះ​អាច​កាត់​រាសី​អ្នក​ឲ្យ​ថមថយ​បាន។ វា​មិន​អាច​ថែ​រក្សា​លុយ​ដែល​មាន​នោះ​ទេ ហើយ​ក៏​ជួយ​ឲ្យ​របរ​ការងារ​ចុះថយ​ដែរ។

២.  ​កើត​ថ្ងៃ​ច័ន្ទ

អ្នក​ដែល​កើត​ចំ​ថ្ងៃ​នេះ​គួរ​តែ​រើស​យក​កាបូប​លុយ​ពណ៌​លឿង ស និង​ពណ៌​ត្នោត ព្រោះ​ពណ៌​បែប​នេះ​​​ជួយ​ឲ្យ​អ្នក​មាន​ភាព​លេចធ្លោ ខ្ពង់ខ្ពស់​ក្នុង​ភ្នែក​អ្នក​ផង។ ម្យ៉ាង​ទៀត​វា​អាច​ទាក់ទាញ​លុយ​ឲ្យ​ហូរ​ចូល​មក​ក្នុង​កាបូប​មិន​ឲ្យ​ខាន​ទៀត​ផង។

ពណ៌​ដែល​មិន​គួរ​ប្រើ​គឺ​ពណ៌​ក្រហម ពណ៌​ផ្កាឈូក ព្រោះ​ពណ៌​ទាំង​នេះ​មិន​ល្អ​សម្រាប់​អ្នក​កើត​ថ្ងៃ​នេះ​ឡើយ។

៣. កើត​ថ្ងៃ​អង្គារ

កាបូប​លុយ​គួរ​តែ​ជា​ពណ៌​ប្រផេះ ពណ៌​ប្រាក់ ​ដើម្បី​ឲ្យ​លុយ​ហូរចូល​បាន​ច្រើន។ លើស​ពី​នេះ​ក៏​អាច​ប្រើ​ពណ៌​ផ្កាឈូក ពណ៌​លឿង ពណ៌​ខៀវ​បាន​ដែរ។

ពណ៌​ដែល​មិន​គួរ​ប្រើ​នោះ​គឺ​ពណ៌​ដូច​អ្នក​ថ្ងៃ​ច័ន្ទ និង​ខ្មៅ ពណ៌​ស្វាយ ព្រោះ​វា​អាច​ឲ្យ​លុយ​ហូរចេញ​ មិន​ឲ្យ​សល់។

៤. កើត​ថ្ងៃ​ពុធ

ពណ៌​ដែល​ល្អ​សម្រាប់​អ្នក​កើត​ថ្ងៃ​នេះ​គឺ​ពណ៌​ផ្ទៃមេឃ ពណ៌​លឿង​ ព្រោះ​វា​ជួយ​ឲ្យ​អ្នក​ជុំ​វិញ​ខ្លួន​ស្រឡាញ់​ចូលចិត្ត​ ជួយ​យក​អាសា។ សម្រាប់​អ្នក​ដែល​ចង់​ឲ្យ​លុយ​ហូរ​ចូល​ច្រើន​គួរ​តែ​រើស​យក​ពណ៌​ខៀវ។

ពណ៌​ដែល​មិន​គួរ​ប្រើ​គឺ​ពណ៌​ប្រផេះ ពណ៌​ត្នោត និង​ពណ៌​ផ្កាឈូក ព្រោះ​វា​អាច​ឲ្យ​អ្នក​បាត់បង់​លុយ​ដែល​ខំ​រក​បាន​មក។

៥. កើត​ថ្ងៃ​ព្រហស្បតិ៍

អ្នក​កើត​ថ្ងៃ​នេះ​គួរ​តែ​ប្រើ​កាបូប​លុយ​ពណ៌​ផ្កាឈូក ពណ៌​ក្រហម និង​ពណ៌​ខៀវ​ដើម្បី​ឲ្យ​លុយ​សល់​ច្រើន​មិន​ងាយ​ចេញ។

ពណ៌​ដែល​មិន​គួរ​ប្រើ​គឺ​ពណ៌​ប្រាក់ ពណ៌​ស ឬ​ពណ៌​ស្រាលៗ​ព្រោះ​នាំ​ឲ្យ​កើត​ភ័យ និង​រារាំង​មិន​ឲ្យ​លុយ​ហូរ​ចូល។

៦. កើត​ថ្ងៃ​សុក្រ

អ្នក​កើត​ថ្ងៃ​នេះ​គឺ​អាច​ប្រើ​បាន​​សឹង​តែ​គ្រប់​ពណ៌​តែ​បើ​ល្អ​គួរ​តែ​ប្រើ​ពណ៌​ត្នោត ពណ៌​ទឹក​ក្រូច ពណ៌​ផ្កា​ឈូក​ព្រោះ​វា​ជួយ​ឲ្យ​មាន​លុយ​គ្រប់​រដូវកាល និង​មាន​គេ​ស្រឡាញ់​ច្រើន។

ពណ៌​ដែល​មិន​គួរ​ប្រើ​នោះ​គឺ​ពណ៌​បែប​ប្រផេះ​ព្រោះ​បើ​ប្រើ​ពណ៌​នេះ​អាច​ឲ្យ​អ្នក​មាន​ទុក្ខ មិន​សប្បាយ​ចិត្ត​ជា​ដើម។

៧. ​កើត​ថ្ងៃ​សៅរ៍

សម្រាប់​ពណ៌​ដែល​គួរ​ប្រើ​នោះ​គឺ​ពណ៌​ក្រហម ពណ៌​ប្រផេះ និង​ពណ៌​ប្រាក់។ ពណ៌​ទាំង​នេះ​អាច​ជួយ​ឲ្យ​អ្នក​មាន​លាភ​មាន​លុយ​ចាយ​មិន​ដែល​ដាច់។ លើសពី​នេះ​ពណ៌​ស្វាយ​ក៏​ជា​ពណ៌​ល្អ​សម្រាប់​អ្នក​កើត​ថ្ងៃ​នេះ​ដែរ។

ពណ៌​ដែល​មិន​គួរ​ប្រើ​គឺ​ពណ៌​បៃតង​ព្រោះ​មិន​ល្អ​ដល់​ខ្លួន និង​អាច​នាំ​រឿង​មិន​ល្អ​ទៀត​ផង៕

1

ដកស្រង់ពី៖ sabay