ចរិត Queen គួរឱ្យសរសើរខ្លាំង! ​CL សុខចិត្តពន្យារពេលចេញ ​Album ថ្មី ដើម្បីកាន់ទុក្ខ Goo Hara

ជាការពិតណាស់ ​អ្នកណាដែលថាមិនស្គាល់សមាជិក ​2NE1  របស់កូរ៉េខាងត្បូងដ៏ល្បីល្បាញនោះ ​បើទោះបីជារំសាយក្រុម ​តែសមាជិកម្នាក់ៗនៅតែមានសកម្មភាពនៅក្នុងការងារសិល្បៈរៀងៗខ្លួនជានិច្ច។

ជាក់ស្តែង  CL  ដែលជាអតីតមេក្រុម ​2NE1  ដ៏ល្បីល្បាញ ក្រោយពីជួបព្យុះភ្លៀង ​ត្រូវគេបំបិទការងារជាច្រើនរួចមក  ការរំសាយមិនបន្តកុងត្រានៅក្នុងផលិតកម្ម ​YG  បានធ្វើឱ្យអ្នកគាំទ្ររីករាយជាខ្លាំង ​ដោយសារតែ ​Queen  មួយរូបនេះនឹងមានសេរីភាពឡើងវិញនៅក្នុងការងាររបស់ខ្លួនតែម្តង។

ថ្មីៗនេះផងដែរ ​ដោយសារតែមរណៈទុក្ខរបស់តារាកូរ៉េមួយរួប  Goo Hara  បានធ្វើឱ្យសង្គមសិល្បៈមានការរំជើបរំជួល ​និងសោកសង្រេងជាខ្លាំង ​នៅក្នុងនោះដែរ ​សូម្បីតែ  CL  ក៏លះបង់ក្នុងការចេញ  Album  ចម្រៀងថ្មី  Surprised  អ្នកគាំទ្រដែរ ​ដើម្ពីចូលរួមកាន់ទុក្ខ។

ប្រភពព័ត៌មានតាមរយៈគណនីហ្វេសប៊ុក 2NE1 កម្ពុជា បានសរសេររៀបរាប់ថា៖ « CL បម្រុងនឹង surprise ជាមួយបទថ្មីនៅថ្ងៃនេះ 25 ខែវិច្ឆិកា ដែលជាបទដំបូងក្រោយចេញពី YG តែគាត់បានប្រាប់សារពត៌មាន Sporty News ថា គាត់សុំពន្យារពេលដោយសារចង់គោរពនិងចូលរួមរំលែកទុក្ខជាមួយការស្លាប់របស់ Goo Hara

ព្រះអេីយ ចង់ surprise យេីងទៀត លឿនរបស់គេ ឃេីញអត់ Queen ចឹងហា៎

យ៉ាងណាគាត់ប្រហែលជាមានទំនាក់ទំនងជាមិត្តនឹង Goo Hara ហេីយបានជាកាន់ទុក្ខបែបនេះ » ។

សូមកោតសរសើរទឹកចិត្តរបស់ ​Queen  CL  យើងដែលបានចូលរួមកាន់ទុក្ខដល់មិត្តសិល្បៈ ​ហើយក៏សូមចូលរួមរំលែកទុក្ខដល់  Goo Hara ដែលបានបាត់បង់ជិវិតដោយសារតែការធ្វើអត្តឃាតព្រោះតែអាការ ​Depression  ផង៕

ប្រភពព័ត៌មាន ៖ 2NE1 កម្ពុជា

S4tt

Cl Olympics Closing Ceremony 2018 Billboard 1548

C9c4b0e506584246964b98a4d830402167cf7f2er1 977 512v2_uhq