តើអ្នកដឹងទេថា ជនអនាមិកលួចលុយពីគណនី ​Facebook ដោយរបៀបណា ហើយត្រូវការពារខ្លួនដូចម្តេច? ចូលមកអានទីនេះ! – Kalib9 ជីវិតកម្សាន្ត បច្ចេកវិទ្យា យល់ដឹង | Pelklas

តើអ្នកដឹងទេថា ជនអនាមិកលួចលុយពីគណនី ​Facebook ដោយរបៀបណា ហើយត្រូវការពារខ្លួនដូចម្តេច? ចូលមកអានទីនេះ!

ដោយសារតែបច្ចុប្បន្ន ​មាន ​Hacker  និងជនអានាមិកជាច្រើន ​បានធ្វើសកម្មភាព  ទាំង  hack  គណនីហ្វេសប៊ុកទៅប្រើប្រាស់ ​ថែមទាំងលួចប្រាក់ពីគណនីអ្នកប្រើប្រាស់តាមរយៈ ​Visa  Card  ថ្ងៃនេះយើងខ្ញុំសូមពាំនាំ ចំណេះដឹងស្តីពីរបៀបលួចយកប្រាក់របស់ពួកជនអានាមិក ​និងវិធីការពារការ ​Hack  ចូល ​ដោយដកស្រង់ពីគណនីផេកហ្វេសប៊ុក របស់ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ ដូចខាងក្រោមនេះ ៖

20190314215815132

ដោយសារមានសំណូមពរពីបងប្អូនពលរដ្ឋកម្ពុជា ថ្ងៃនេះ ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា អគ្គលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ សូមលើកយកបច្ចេកទេសដែលប្រើប្រាស់ដោយជនអនាមិក ក្នុងការលួចចាយប្រាក់ពីគណនី Facebook ជនរងគ្រោះ មកធ្វើការចែកជូនជាបទពិសោធន៍ដល់សាធារណជន។ ជាថ្មីម្តងទៀត ក្រុមការងារសូមក្រើនរំលឹកដល់បងប្អូន ពិសេសអ្នកធ្វើអាជីវកម្ម ឬផ្សាយពាណិជ្ជកម្មអនឡាញ ដែលបានភ្ជាប់គណនី Facebook និងគណនីធនាគារក្នុងគោលបំណង Boost ទំព័រផេក Facebook ឬអត្ថបទនានា សូមមេត្តាជ្រាបថា៖

- នាពេលកន្លងមក មានជនអនាមិកក្រៅប្រទេសមួយក្រុម បានផ្តោតគោលដៅវាយប្រហារមកលើគណនី Facebook របស់ពលរដ្ឋកម្ពុជា ដោយប្រើប្រាស់មធ្យោបាយ និងបច្ចេកទេសផ្សេងៗ។ ជាលទ្ធផលមានគណនី Facebook មួយចំនួនធំត្រូវបានពួកជនអនាមិកទាំងនោះគ្រប់គ្រង។

- បន្ទាប់ពីគ្រប់គ្រងគណនី Facebook ពួកជនអនាមិកបានលួចប្រើប្រាស់ប្រាក់ក្នុងគណនីធនាគារដែលបានភ្ជាប់ដោយជនរងគ្រោះ និងបានធ្វើការ Boost ទំព័រផេក Facebook របស់ពួកគេនៅក្រៅប្រទេស។ មានករណីមួយចំនួន ជនអនាមិកទាំងនោះ ក៏បានប្រើប្រាស់មធ្យោបាយ Boost ដោយប្រើប្រាស់ business.facebook.com ដើម្បីលាក់បាំងពីជនរងគ្រោះផងដែរ។

- ទោះបីជាមានការជួយសង្គ្រោះទាញយកគណនី Facebook ត្រឡប់មកវិញ ក៏ចំនួនទឹកប្រាក់មួយចំនួន ត្រូវបានបាត់បង់ពីគណនីធនាគាររបស់ជនរងគ្រោះផងដែរ។

Couple People Working Computer Codes Programming_53876 391

ដូច្នេះសូមពលរដ្ឋដែលកំពុងប្រើប្រាស់គណនី Facebook ដូចដែលបានរៀបរាប់ខាងលើ មេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងធ្វើការការពារគណនី Facebook របស់ខ្លួន ដោយអនុវត្តវិធីសាស្ត្រដូចខាងក្រោម ៖

១. ពិនិត្យមើលនៅត្រង់ចំនុច “Where You're Logged In” ដើម្បីផ្ទៀងផ្ទាត់ទីតាំងឧបករណ៍កំពុងប្រើប្រាស់គណនី Facebook របស់អ្នក។

២. បើកដំណើរការមុខងារសុវត្ថិភាព “Two-Factor Authentication” ដើម្បីផ្ទៀងផ្ទាត់លេខសម្ងាត់ PIN បន្ថែមលើ Password ដែលអ្នកកំពុងប្រើ នៅពេល Login ពីឧបករណ៍ថ្មីណាមួយ។ លេខសម្ងាត់ PIN របស់មុខងារ "Two-Factor Authentication" អាចភ្ជាប់ជាមួយ Token Key ឬ Authentication App របស់ Google ឬលេខទូរស័ព្ទ។

៣. ប្រើប្រាស់លេខសម្ងាត់ ដែលមានតួរអក្សរ (អក្សរតូច ធំ) លេខ និងនិមិត្តសញ្ញា លើសពី ៨ ខ្ទង់។

៤. បើកមុខងារ “Get alerts about unrecognized logins” ដើម្បីទទួលបានការជូនដំណឹងសុវត្ថិភាពនៅពេលមានការព្យាយាម Login ចូលប្រើប្រាស់គណនី Facebook របស់អ្នក។

៥. ធ្វើការត្រួតពិនិត្យលើមុខងារ “Authorized Logins” ដើម្បីពិនិត្យឧបករណ៍ដែលបាន Login ចូលគណនី Facebook របស់អ្នក និងធ្វើការ Remove ប្រសិនបើគិតថាមិនមែនជាអ្នក (សូមមេត្តាអនុវត្តចំនុចទី២ និងទី៣)។

៦. ប្រេីប្រាស់ឈ្មោះពិត ដូចទៅនឹង Passport ឬអត្តសញ្ញាណប័ណ្ណ ដើម្បីងាយស្រួលក្នុងការទាញយកគណនី Facebook មកវិញ ក្នុងករណីត្រូវបានលួចយកទៅប្រើប្រាស់ដោយជនអនាមិក។

៧. រក្សាការសម្ងាត់ នៃលេខទូរស័ព្ទ និងគណនីអុីម៉ែល ដែលបានតភ្ជាប់ជាមួយគណនី Facebook របស់អ្នក ដោយប្រើប្រាស់មុខងារ “Who should see this?” ហើយជ្រើសរើស យក “Only me” នៅត្រង់មុខងារ “How People Find and Contact You”។

៨. សូមធ្វើការត្រួតពិនិត្យ ឬពិចារណាមុនពេលចុចលើតំណរភ្ជាប់ (Link) ដែលគ្មានប្រភពច្បាស់លាស់ ។

៩. សូមមេត្តាប្រុងប្រយ័ត្ន និងគួរជៀសវាងការប្រើប្រាស់គណនី Facebook របស់អ្នក ភ្ជាប់ជាមួយកម្មវិធីផ្សេងៗ (ឧទាហរណ៍៖ កម្មវិធីទស្សន៍ទាយ កម្មវិធីហ្គេម ។ល។) ដែលគ្មានប្រភពច្បាស់លាស់៕