ទឹកចិត្តប្រពៃថ្លៃថ្លាមែន! ចំណងដៃអាពាហ៍ពិពាហ៍ចំនួន ១០ ម៉ឺនដុល្លារ ត្រូវបានផ្តល់ជូនមន្ទីរពេទ្យកុមារទាំង២ នៅខេត្តសៀមរាប

ពិធីរៀបការជារឿងសំខាន់ ​និងជាថ្ងៃដ៏មានសុភមង្គលជាខ្លាំង ​ដែលថ្ងៃនេះមិនត្រឹមតែមានភាពរីករាយដល់គូស្វាមីភរិយាថ្មី ​គ្រួសារបងប្អុនមិត្តភក្តិ ប៉ុណ្ណោះទេ ​តែសូម្បីតែអ្នកចូលរួមកម្មវិធីផ្ទាល់សុទ្ធតែមានភាពរីករាយអបអរដូចគ្នា។

ជាក់ស្តែងគូស្នេហ៍ថ្មោងថ្មីមួយគូ ​បានទទួលការកោតសរសើរជាខ្លាំង ​សម្រាប់ទង្វើមនុស្សធម៌ចែកចាយក្តីស្រលាញ់ និងការផ្តល់ជំនួយ ដែលបានមកពីចំណងដៃមង្គលការរបស់ខ្លួន ទៅដល់កុមារដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ​ដល់ទៅចំនួន ​១០ម៉ឺនដុល្លារឯណោះ។

តាមរយៈគណនីហ្វេសប៊ុក ញេប ហាក់៚  បានសរសេររៀបរាប់ថា៖ ​«  #ចំណងដៃអាពាហ៍ពិពាហ៍ ចំនួន ១០ ម៉ឺនដុល្លា ត្រូវបានផ្តល់ជូនមន្ទីរពេទ្យកុមារទាំង២ នៅខេត្តសៀមរាប

លោកជំទាវ កុយ សាលីណា ភរិយានាយឧត្តមសេនីយ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងបុត្រ-បុត្រធីតា បងប្អូនញាតិមិត្តនិងចៅៗ នាំយកថវិកាសប្បុរស ជូនដល់៖

.មន្ទីរពេទ្យកុមារអង្គរ 50.000$

.មន្ទីរកុមារគន្ធបុប្ផា 50.000$

លោកជំទាវ មានប្រសាសន៍ថា ថវិការសប្បុរសនេះ គឺជាការចែករំលែកចេញពី ចំណងដៃអាពាហ៍ពិពាហ៍កូនពៅ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ។ លោកជំទាវបញ្ជាក់ថា ភ្ញៀវដែលបានផ្តល់កិត្តិយស ចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍នោះ គឺជាដៃគូសប្បុរសជនទាំងអស់គ្នា ។ សូមអនុមោទនា បុណ្យកុសល !

ក្រុង សៀមរាប 26 វិច្ឆិកា 2019 ​»។

នេះពិតជាទង្វើគួរឱ្យកោតសរសើរខ្លាំងនឹកស្មានមិនដល់ ​នូវទឹកចិត្តថ្លាថ្លៃរបស់គូស្វាមីភរិយាថ្មី ​និងសមាជិកគ្រួសារទាំងមូលចំពោះកុមារកម្ពុជា៕

Screen 22455

69661276_568446287321682_8534878647478124544_n

74393716_568447007321610_1703441736774189056_o

78180597_568446967321614_3048804078621556736_o

76918979_568446523988325_1878096959823151104_o

75614250_568447143988263_3857094194761826304_o

78312051_568446363988341_7910756080450273280_o

78405111_568452980654346_3897078716789948416_o

78931212_568452930654351_349972760119738368_o

78790020_568446440655000_7929172058401931264_o

78677032_568446617321649_2571972003351232512_o

78485890_568473087319002_3748353078890332160_o