ចាំពេលញ៉ែបានទេ? – Kalib9 ជីវិតកម្សាន្ត | Pelklas

ចាំពេលញ៉ែបានទេ?

ចាំពេលញ៉ែបានទេ ពេលនោះចង់មើលថែប៉ុនណា ហេតុអ្វីពេលនេះទុកខ្ញុំចោលម្នាក់ឯង?

Coupe Lover's Grief Lovesickness Heartsickness

នៅក្នុងក្បាលរបស់ខ្ញុំ នៅពេលនេះ រូបភាពដែលអ្នកចាប់ផ្តើមខមិនថា ខ្ញុំស្អាត ខ្យូត មានសង្សារនៅ ចង់ដាក់ CV ពេលខ្លះដាក់រូបមកហើយ សួរថាប៉ុនឹងបានអត់ និងរាល់ការផុសរបស់ខ្ញុំតែងមាន រីអាក និងខមិន របស់អ្នកសឹងមិនដែលខាន ... គ្រប់យ៉ាង វានៅរត់ក្នុងខួរក្បាលរបស់ខ្ញុំ។ ក្នុងកែវភ្នែករបស់ខ្ញុំ ឆាតដែលអ្នកសួរថា សុខសប្បាយអត់សុំលេខ ទូរស័ព្ទមួយមក វាមិនទាន់រលុបបាត់នៅឡើយទេ។ ក្នុងត្រចៀករបស់ខ្ញុំ សម្លេងរោទ៍ទូរស័ព្ទ លើកទីមួយ ដែលអ្នកខលមក ដោយសម្លេងអឹមអៀន ដើម្បីណាត់ជួបខ្ញុំ។ បេះដូងរបស់ខ្ញុំនៅចាំយ៉ាងច្បាស់ បន្ទាប់ពីការណាត់ រូបភាពបុរសសង្ហារម្នាក់ អង្គុយចាំខ្ញុំនៅលើម៉ូតូ ដោយសម្លេងសួរថា សុខសប្បាយទេ? ខ្ញុំនៅចាំច្បាស់ នូវអំពើល្អផ្សេងៗ ការយកចិត្តទុកដាក់ ពិសេសពេលខ្ញុំឈឺ ទោះវាគ្រាន់តែជាការ ផ្តាសាយតិចតួច ក៏អ្នកឆ្លៀតពេលដ៏មមាញឹករបស់អ្នកខលមកសួរបញ្ជាក់ ដើម្បីអោយប្រាកដថា ខ្ញុំ okay។ រាល់ពាក្យសន្យា អ្នកតែងតែប្រឹងអស់ពីលទ្ធភាពដើម្បីអោយខ្ញុំសប្បាយចិត្ត។

Sea Wave Beach Shore Ocean Blue Nature Water

តើហេតុអ្វីពេលនេះទុកខ្ញុំចោលម្នាក់ឯង? ខ្ញុំមិនយល់ទេ? សម្តីផ្អែមល្ហែមបាត់ទៅណាហើយ? មួយថ្ងៃខលមកខ្ញុំម្តងបានទេ? បារម្ភពីខ្ញុំដូចមុនបានទេ? គោរពសន្យាបន្តិចបាមទេ? បើមិនបានដូចមុន សុំត្រឹម 50 ភាគរយក៏បានដែរ។ ពេលនេះខ្ញុំមានអារម្មណ៍ហាក់មិននៅជាប់ខ្លួនទេ ដោយសារកាយវិការរបស់អ្នកប្រែប្រួលខ្លាំងណាស់ ប្រែទាល់តែខ្ញុំគិតមិនដល់។ សំណេរនេះខ្ញុំចង់បានតែប៉ុនឹង សុំតែប៉ុនឹងបើមិនដូច្នោះយើងគ្មានអ្វីនិយាយគ្នាទៀតទេ។ ខ្ញុំនៅស្រឡាញ់អ្នកដូចដើម តែខ្ញុំក៏ផ្តល់ឱកាសឱ្យខ្លួនឯងដែរ។