Idol ប៉ះ ​Idol ! អ្នកគាំទ្ររំភើបចិត្តខ្លាំង ​ពេលឃើញ មាស សុខសោភា ថតរូបយ៉ាងស្និទ្ធស្នាលជាមួយ Sandara Park អតីតសមាជិកក្រុម 2NE1 – Kalib9 ជីវិតកម្សាន្ត | Pelklas

Idol ប៉ះ ​Idol ! អ្នកគាំទ្ររំភើបចិត្តខ្លាំង ​ពេលឃើញ មាស សុខសោភា ថតរូបយ៉ាងស្និទ្ធស្នាលជាមួយ Sandara Park អតីតសមាជិកក្រុម 2NE1

ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយថា ​អ្នកនាង ​មាស ​សុខសោភា ត្រូវបានជ្រើសជាតំណាងកម្ពុជា ចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ « អាស៊ាន Fantasia » ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ Changwon កូរ៉េខាងត្បូង ដែលនេះពិតជារឿងមួយដ៏រំភើប និងមោទកភាពបំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល។

នៅក្នុងកម្មវិធីមួយនេះ ​ត្រូបានចូលរួមពីតារា K-Pop ល្បីៗ និងតារាមកពីខាងប្រទេសអាស៊ានទាំង៥ប្រទេស ថែមទាំងមានកាសម្តែងពិសេសចាក់ផ្សាយលើប៉ុស្តិទូរទស្សន៍ ​KBS  ដ៏ល្បីរបស់កូរ៉េទៀតផង។

ជាក់ស្តែង​​អ្វីដែលកាន់តែរំភើបនោះ ​អ្នកនាង ​មាស ​សុខសោភា ​បានបង្ហោះរូបភាពរបស់ខ្លួនជាមួយនឹង Sandara Park ដែលអតីតសមាជិកក្រុម 2NE1 រួមជាមួយនឹងលោក Sandeul សមាជិកក្រុម ‎B1A4 ពោរពេញដោយភាពស្និទ្ធស្នាលផងដែរ ​ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ​រំភើបរីករាយ ​ថែមទាំងលាន់មាត់ថា ​Idol  ប៉ះ Idol  ទៀត។

ដោយអ្នកនាង មាស សុខសោភា បានសរសេររៀបរាប់លើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ « ទីបំផុតនាងខ្ញុំបានបញ្ចប់បេសកកម្មដ៏លំបាកមួយនេះហើយ គឺជាបេសសកម្មក្នុងការចូលរួមសម្តែងការប្រគុំតន្ត្រី​​​ AseanFantasia2019 ដើម្បីជាឱកាសនៃការបង្ហាញបទចម្រៀងខ្មែរ ភាសាខ្មែរនៅលើឆាកអន្តរជាតិ។

សូមអរគុណដល់បងប្អូនទាំងអស់ដែលបានផ្តល់កំលាំងចិត្ត ជាពិសេសបងប្អូនខ្មែរនៅកូរ៉េដែលបានចូលរួមទស្សនាផ្ទាល់ នាងខ្ញុំសង្ឃឹមថា​ការចូលរួមរបស់នាងខ្ញុំលើកនេះនឹងក្លាយជាកំលាំងចិត្តមួយសម្រាប់បងប្អូនសិល្បៈករទាំងអស់ក្នុងការបន្តប្រឹងប្រែងពង្រឹងសមត្ថភាពដើម្បីឆ្ពោះទៅកាន់ទីផ្សារអន្តជាតិ!Thank you»៕

78169172_10162503503125231_5364878563222749184_o

76610981_10162499961355231_350254157787037696_o

Jjjjj 8

Jjjj 9

Jjj 10

Jj 10

J 9