ឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ តាំងពីជំនាន់ដើម ពិតជាមានភាពស្រស់ស្អាតទាក់ទាញណាស់ ជាពិសេសគឺមានភាពខុសគ្នាទៅតាមសម័យកាលទៀតផង ដែលទាំងនេះពិតជាមោទកភាពមែនទែនសម្រាប់ជនជាតិខ្មែរ ចំពោះសម្បត្តិដ៏ថ្លៃថ្លាមួយនេះ។
ជាក់ស្តែងថ្មីៗនេះ មានរូបភាព Design ជាច្រើនបានបញ្ចេញនៃការច្នៃឈុតសំលៀកបំពាក់បុរាណខ្មែរសម័យមុន មើលទៅពិតជាស្រស់ស្អាតប្លែកអស្ចារ្យតែម្តង ដោយឈុតទាំងនេះមើលទៅមានលក្ខណៈពិសេសជាឈុតខ្មែរពិតៗ មានទាំងការច្នៃឈុតពី ខ្លែងឯក រទេះគោ ចាប៉ីដងវែងខ្មែរ ល្ខោនស្បែក មើលទៅអស្ចារ្យតែម្តង ដែលជាស្នាដៃកូនខ្មែរពិតៗ។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ ៖