កីឡាករ U22 កម្ពុជារងរបួសគួរឱ្យអាសូរ មុនការប្រកួតជាមួយទីម័រខាងកើតល្ងាចនេះ

ប្រទេសម្ចាស់ផ្ទះស៊ីហ្គេមត្រូវបានគេរិះគន់ឥតឈប់ឈរដោយសារតែការប្រើប្រាស់ស្មៅសិប្បនិម្មិត លើកីឡដ្ឋាន សម្រាប់ការប្រកួត Sea Game លើកទី 30 ដែលបណ្តាលឱ្យកីឡាករកម្ពុជា រងរបួសជាច្រើនអ្នក។

ក្នុងការប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិហ្វីលីពីន U22 ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ក្រុម U22 កម្ពុជាបាននាំមុខ ១ គ្រាប់ក្នុងតង់ទីមួយ ប៉ុន្តែកម្ពុជាបានបាត់បង់ជ័យជម្នះនៅមួយនាទីចុងក្រោយ។ ពួកគេដឹកនាំការប្រកួតនៅតង់ទី ១ ប៉ុន្តែចាញ់ដោយទទួលបានជ័យជម្នះនៅនាទីចុងក្រោយ។

ទោះយ៉ាងណាលទ្ធផលស្មើរគ្នាពិតជាធ្វើអោយក្រុមកម្ពុជាខាតបង់គុណភាពកីឡាករច្រើនណាស់។ បើយោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកីឡាករចំនួន ៦ នាក់ក្នុងក្រុមបានរងរបួសយ៉ាងខ្លាំង។ មូលហេតុចំបងនោះ គឺស្មៅសិប្បនិម្មិតដែលវាបានបង្កើនអត្រានៃការរងរបួសរបស់អ្នកលេង។

76720739_2536329183271241_2632427615117377536_o

76793171_2536329163271243_5975661760693141504_o

77108673_2536329323271227_7348062566641303552_o

78159911_2536329389937887_894466912652623872_o

78398160_2536329223271237_70070437224120320_o

78554314_2536329263271233_2419516220714778624_o

ពួកគេ រងរបួសយ៉ាងច្រើនដោយសារ ការដួលនិងរអិលលើទីលាន។ បញ្ហានេះបានធ្វើអោយ អ្នកគាំទ្រខ្មែរជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ពួកគេបារម្ភថាការរងរបួសទាំងនោះនឹងធ្វើឱ្យកីឡាករ ចាកចេញពីទីលានប្រកួតលឿនជាងការរំពឹងទុក។ ទោះបីជាបែបនេះក៏ដោយលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា U22 បានមានប្រសាសន៍ថាវាជាផ្នែកមួយក្នុងច្បាប់នៃការប្រកួត។

ជាលទ្ធផលពួកគេត្រូវគោរពតាមច្បាប់ទាំងនោះ ដោយគ្មានការត្អូញត្អែរ អ្វីទាំងអស់។ កីឡាករ ៦ នាក់ដែលរងរបួសបានវិលត្រឡប់មកហ្វឹកហាត់ជាធម្មតាវិញមុនពេលការប្រកួតជាមួយ U22 របស់ក្រុមទីម័រខាងកើត ។

នៅពេលដែលពួកគេនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ពួកគេបានអរគុណដល់អ្នកគាំទ្រ ដែលតែងតែលើកទឹកចិត្ត ពួកគេនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមហើយពួកគេនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីយកឈ្នះក្នុងការប្រកួតនេះ។

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំមិនមែនជាក្រុមតែមួយទេដែលមានកីឡាករជាច្រើនរងគ្រោះដោយការលេងលើស្មៅសិប្បនិម្មិតក្នុងស៊ីហ្គេមទេ។ ក្នុងការប្រកួតជើងដំបូង  ខ្សែការពារ តាន់ស៊ីញហ៊ុងនៃក្រុមជម្រើសជាតិវៀតណាមអាយុ ២២ ឆ្នាំបានរងរបួស ពីការដណ្តើមបាល់មួយទល់មួយលើទីលានដូចគ្នាដែរ។

នាពេលបច្ចុប្បន្ននេះមានក្រុមជាច្រើនបានរិះគន់ប្រទេសម្ចាស់ផ្ទះដោយសារតែការរៀបចំការប្រកួតនៅទីលាន និងកន្លែងស្នាក់នៅ ប៉ុន្តែ ប្រទេសហ្វីលីពីនមិនបានអើពើនឹងមតិរិះគន់របស់ពួកគេទាំងអស់នោះទេ។

 

Translated by: Geo

Source: livesportasia

Credit Photo: Cambodia Football Federation