ចំណុចទាំង១០ដែលអ្នកត្រូវប្រកាន់ខ្ជាប់ដើម្បីភាពជោគជ័យ

មនុស្សគ្រប់រូបរមែងខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យខ្លួនឯងបានប្រសើរឡើងដូចគេ ឬធ្វើឲ្យខ្លួនឯងទទួលបានភាពជោគជ័យក្នុងជីវិត។ ដោយឡែកយើងគ្រប់គ្នាកើតមកសុទ្ធតែមានបញ្ហាប្លែកខុសពីគ្នា ហើយប្រឹងប្រែងក្នុងបំណងយកឈ្នះលើបញ្ហា ជំនះឧបសគ្គសព្វបែបយ៉ាងដើម្បីទទួលបានជីវិតផុតពីទុក្ខលំបាក ដែលបានលេចឡើងជាជីវិតថ្មីមួយទៀត គឺជីវិតដ៏រឹងមាំ។

Person 598191_960_720

យោងតាម សៀវភៅនៃការចែករំលែក មានចំណងជើងថា មនុស្សស្រីកើតមកដើម្បីក្លាយជាកំពូលមនុស្ស( កំពូលនារីបេះដូងពេជ្រ) បានពណ៌នាពីចំណុចទាំង១០ ដែលត្រូវប្រកាន់ខ្ជាប់ដើម្បីភាពជោគជ័យមានដូចជា៖

  • អំណត់ព្យាយាម៖ បើចង់ធ្វើអ្វីមួយយើងត្រូវដាក់ចិត្តធ្វើឲ្យបានសម្រេច ត្រូវចេះអត់ធន់ ខំព្យាយាម​ទើបយើងអាចសម្រចក្តីបំណងបាន។
  • តស៊ូគ្រប់ឧបសគ្គ៖​ បញ្ហារមែងកើតមានជានិច្ច ចំពោះជីវិតយើងគ្រប់គ្នាដូចនេះយើងត្រូវស្វែងយល់ពីគន្លឹះក្នុងការដោះស្រាយបញ្ហារួមជាមួយការតស៊ូ បើគ្មានការតស៊ូប្រឹងប្រែង នោះយើងប្រាកដជាគ្មានភាពជោគជ័យឡើយ។
  • ស្មោះត្រង់៖ សេចក្តីស្មោះត្រង់ជាគុណធម៌ដ៏ប្រសើរ ដែលជួយធ្វើឲ្យជីវិតអ្នកមានការជឿជាក់ទុកពីមនុស្សនៅជុំវិញខ្លួន។
  • មិនលម្អៀង៖ ត្រូវចេះថ្លឹងថ្លែង ផ្តល់ភាពយុត្តិធម៌ប្រកបដោយសុភវិនិច្ឆ័យ។
  • ព្រមស្តាប់៖ ត្រូវបើកចិត្តឲ្យទូលាយ ស្តាប់ហេតុផលអ្នកដទៃ​ដើម្បីឲ្យការអនុវត្តមានភាពស៊ី

ជម្រៅ។

  • ព្យាយាមស្វែងរកចំណេះដឹង៖ មនុស្សនៅជុំវិញខ្លួនអ្នកសុទ្ធតែជាមេរៀនដែលអ្នកត្រូវសិក្សាស្វែងយល់ដើម្បីរៀបផែនការឲ្យបានត្រឹមត្រូវ។
  • រឹងមាំ៖ ត្រូវចេះហ្វឹកហាត់ខ្លួនឯងឲ្យបានរឹងមាំ ទាំងចិត្តគំនិត បញ្ញា ស្មារតី រាងកាយ។
  • ស្វែងយកភាពដូចគ្នានិងខុសគ្នា៖ មនុស្សគ្រប់គ្នាខ្លះមានការគិតខុសពីគ្នា ឬខ្លះមានដូចគ្នាដូច្នេះយើងត្រូវចេះស្វែងរកនូវចំនុចរួមមួយ ចៀសវាងភាពប៉ះទង្គិចគ្នា។
  • អភិវឌ្ឍខ្លួនឯង៖ បើកចិត្តមើលពិភពលោកដ៏ធំប្រកបដោយគំនិតវិជ្ជមាន​ ចេះដុសខាត់ខ្លួនឯង និងបន្តការអភិវឌ្ឍលើជំនាញផ្សេងៗ និងបង្ហាញសមត្ថភាព ទេពកោសល្យឲ្យមនុស្សទាំងឡាយបានដឹង។

 

By Sreynang

Edited By Geo

Cited by Happylearnnews.com