គាំទ្រអំពើល្អក្នុងសង្គម! ​ភ្លេចទូរស័ព្ទ ជាង១ពាន់ដុល្លារលើ PassApp ខំឆ្លេឆ្លា ទីបំផុតម្ចាស់ PassApp យកទូរស័ព្ទមកផ្ញើឱ្យវិញ

អំពើល្អរបស់មនុស្សម្នាក់ៗ  មិនសំដៅលើទ្រព្យសម្បត្តិ ​មាន ក្រ ​រូបល្អ ​ឬអាក្រក់ឡើយ ​ឱ្យតែចិត្តខាងក្នុងបរិសុទ្ធល្អ ​នោះហើយគេហៅថាមនុស្សល្អ ​ដែលជាមនុស្សមានតម្លៃក្នុងសង្គមត្រូវការ។

ជាការពិតណាស់ ​ថ្មីៗនេះ ​មានគណនីហ្វេសប៊ុកមួយ ​បានសរសេររ៉ាយរ៉ាប់នូវទឹកចិត្តល្អ ​របស់អ្នករត់ ​PassApp  មួយរូប ​ទោះមិនសូវជាសម្បូរទ្រព្យ ​តែបែរជាមានចិត្តស្មោះត្រង់ ​មិនប្រាថ្នារបស់គេទៅវិញ ​ជាទឹកចិត្តមួយដ៏គួរឱ្យកោតសរសើរខ្លាំង។

តាមរយៈគណនីហ្វេសប៊ុក Sam Sam បានរៀបរាប់ថា៖ « ជួយស៊ែរលើកទឹកចិត្តគាត់ផង មនុស្សល្អមិនស្រួលរកទេ ខ្ញុំភ្លេចទូរស័ព្វតំលៃជាង១ពាន់ដុល្លាលើ pass appគាត់ ខ្ញុំភ័យណាស់ មិនយូស្រាប់តែឃើញគាត់ជិះយកមកផ្ញើរគេនៅកន្លែងហាត់ប្រាណវិញ មិនបានជួបអរគុណគាត់ទេ ត្រឹមខលតាមទូរស័ព្វ តែខ្ញុំមិនភ្លេចទឹកចិត្តដ៏កំរនេះជាដាច់ខាត

បងប្អូនណានៅម្តុំដីហុយ សំរោងអណ្តែត រឺអាសុីអាគ្នេហ៏ ជិតៗនឹង ជួយហៅ pass app គាត់ជិះផង សំខាន់គាត់ជាមនុស្សល្អ ល្អរកគ្មាន នេះលេខគាត់ ☎️ 016764246🙏🙏🙏🙏 »៕

Swtyu

76978604_552172295603837_3342865916554641408_n