កម្ពុជាបានធ្វើកំណត់ត្រាយកជ័យជម្នះដ៏អស្ចារ្យលើកដំបូងបន្ទាប់ពីយកឈ្នះទីម័រខាងកើត ៥-០ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១៩

កម្ពុជាបានធ្វើកំណត់ត្រាយកជ័យជម្នះដ៏អស្ចារ្យលើកដំបូងបន្ទាប់ឈ្នះទីម័រខាងកើត ៥-០ នៅកីឡាដ្ឋាន Rizal Memorial នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនកាលពីថ្ងៃពុធ។

78530272_2537682023135957_1335514574543126528_o

 

អ្នកគាំទ្រកម្ពុជាកំពុងទន្ទឹងរងចាំជ័យជម្នះលើកដំបូងនៃ ព្រឹត្តិការណ៍ស៊ីហ្គេម ២០១៩ បន្ទាប់ពីពួកគេត្រូវបានម្ចាស់ផ្ទះហ្វីលីពីនស៊ុតតាមស្មើ លទ្ធផលស្មើ ១-១ ក្នុងម៉ោងបន្ថែម នៃការប្រកួតបើកឆាកដំបូង។

ហើយក្រុមអ្នកចម្បាំងក្រុងអង្គរបានទទួលឱកាសមាសពីក្រុមទីម័រនៅពេលដែលអ្នកចាំទីអាឌឺរីតូ ហ្វឺណាន់ដេស ចាប់បាល់ខុសបច្ចេកទេសពីការបញ្ជូនត្រលប់របស់ខ្សែការពារ ដែលនាំអោយអាជ្ញារកណ្តាលផ្តល់បាល់ពិន័យនៅក្នុងប្រអប់។

ស៊ិនកាដាក៏បានទាត់បាល់ដោយប្រយោលត្រូវរបាំងការពាររបស់ក្រុម ទីម័រ ហើយបាល់ក៏ផ្លាត ចូលទី ធ្វើឱ្យក្រុមរបស់លោក Felix Dalmas នាំមុខមុននៅនាទីទី ៧ នៃការប្រកួតជម្រុះពូល A ។

គ្រាប់ទីពីរស៊ុតដោយ កីឡាករបម្រុងរុងប៊ុនហ៊ីងនៅនាទីទី ៧០ តាមរយៈការបញ្ជូនបាល់របស់ កែវ សុខផេង។ បន្ទាប់មកខ្សែប្រយុទ្ធ កែវ សុខផេង ដដែលបានបង្កើតឳកាសអោយ សៀង ចន្ធាស៊ុតចូលគ្រាប់ទី ៣ នៅពេល សុខផេង ស៊ុតផ្លាតចេញពីអ្នកចាំទី។

បន្ទាប់មក ចន្ថាធ្វើជាអ្នកបង្កើតឳកាសសម្រាប់គ្រាប់ទី ៤ ម្តង ខណៈដែលរូបគេបានចែកបាល់ ទៅឱ្យមិត្តរួមក្រុម គឺ កែវ សុខផេង ស៊ុតបំប៉ោងសំណាញ់ទី ។

គ្រាប់បាល់ទី ៥ បានកើតឡើងនៅនាទីចុងក្រោយនៃម៉ោងបន្ថែម ស៊ុតដោយកីឡាករ ប៊ុនហេង ដែលជួយអោយក្រុមកម្ពុជាឈរលំដាប់លេខ ១ លើតារាងពូល A។

 

By Geo