បរទេស ៖ ពិភពលោកមួយដែលពោរពេញដោយអាថ៌កំបាំងបិទបាំងជាច្រើន ជាពិសេសមិនថាប្រជាជនខ្មែរ ឬជាតិសាសន៍ណា តែងតែងើយឆ្ងល់ពីសត្វនាគដែលត្រូវបានកុនហូលីវូដថតជាច្រើន ថាវាពិតជាមានពិត ឬវាគ្រាន់តែជាការស្រមើស្រមៃរបស់អ្នកនិពន្ធ?ថាតើនាគទាំងនោះ ហេតុអ្វីមានរូបរាងមិនដូចគ្នា? ខ្លះមានជើង អត់ស្លាប? ខ្លះមានស្លាប អត់ជើង ខ្លះមានស្នែងនិងខ្លះមានពុកមាត់?
តោះមកស្វែងពី អាថ៌កំបាំងនៃនាគចំនួន5ប្រភេទខាងក្រោមនេះ ដូចតទៅ ៖
១. Naga (នាគឥណ្ឌា )
ណាហ្គា គឺជានាគឥណ្ឌាគ្មានស្លាប ដែលត្រូវបានរកឃើញនៅក្នុងវប្បធម៌ហិណ្ឌូ និងព្រះពុទ្ធសាសនា។ ទោះបីជាពាក្យណាហ្គា មិនត្រូវគេដឹងច្បាស់ថាជាភាសាមហាបាលី (កំណាព្យសំស្ក្រឹតដែលជាអត្ថបទហិណ្ឌូសំខាន់) ឬយ៉ាងណា តែណាហ្គា ត្រូវបានគេបញ្ជាក់ថា វាជាសត្វដែលមានចរិតលក្ខណៈដូចទាំងពស់ និងមនុស្ស។ នៅក្នុងសាសនាហិណ្ឌូ ណាហ្គាត្រូវបានគេបង្ហាញ ថាវាមានភាពស្រដៀងទៅនឹងក្រុមអម្បូរសត្វនាគចិន ដែលជាវិញ្ញាណរបស់ធម្មជាតិ មានទំនាក់ទំនងជាមួយប្រភពទឹក ប៉ុន្តែសត្វមួយនេះអាចជា អ្នកដែលមានតួនាទីថែរក្សាកំណប់ទ្រព្យដ៏មហិមានៅទីកន្លែងណាមួយផងដែរ។
ណាហ្គា ក៏ត្រូវបានគេរកឃើញនៅក្នុងប្រពៃណីព្រះពុទ្ធសាសនាផងដែរ ដូចជាពស់វែក (ពហុក្បាល ដែលមានក្បាលច្រើន) ដែលអាចក្រឡាខ្លួនទៅជាមនុស្សបាន ហើយណាហ្គានេះក៏មិនខុសពីរឿងព្រេងនិទានហិណ្ឌូ កាត់ព្រះពុទ្ធសាសនានោះទេ វាជាសត្វដែលចូលចិត្តរស់នៅក្នុងទឹក ហើយចូលចិត្តស៊ីកង្កែប និងផឹកទឹកដោះគោ។
ចំណាំ៖ តាមការរ៉ាយរ៉ាប់ខាងលើ អាចបញ្ជាក់បានថា នាគខ្មែរ ក៏មានសម្ព័ន្ធ និងអម្បូរប្រហាក់ប្រហែលដូចនឹងនាគឥណ្ឌាដែរ ។
២. បាគូណាវ៉ា (នាគហ្វីលីពីន)
តាមរយៈទេវកថារបស់ហ្វីលីពីន បាគូណាវ៉ាគឺជាអាទិទេពមួយអង្គ ដែលមានសត្វនាគជាតំណាង ដោយវាមានស្លាបពីរ មានអណ្តាតក្រហម និងមានមាត់ទំហំប៉ុនបឹងឯណោះ។ ជនជាតិហ្វីលីពីន មានជំនឿថា បាគូណាវ៉ា រស់នៅក្នុងមហាសមុទ្រនៅពេលដែលពិភពលោកមានព្រះចន្ទ្រចំនួន ៧ ហើយសត្វនេះតែងតែបញ្ចេញពន្លឺនៅលើមេឃពេលដែលវាមានបំណងចង់ស៊ីព្រះចន្ទ្រ ពោលគឺវាជាសត្វដែលចូលចិត្តស៊ីព្រះចន្ទ្រជាអាហារ។
ដើម្បីបងា្ករពិភពលោកកុំឱ្យងងឹត ព្រោះតែ បាគូណាវ៉ា នៅសម័យនោះរាល់ពេលឃើញផ្ទៃមេឃបញ្ចេញរស្មីដោយសារតែ បាគូណាវ៉ា មនុស្សម្នានឹងរត់ចេញពីផ្ទះយកផើង ឬរបស់អ្វីមួយមកគោះបញ្ចេញសំឡេង រដើម្បីរំខាន និងបំភ័យ នាគបាគូណាវ៉ា ឱ្យឈប់លេបព្រះច័ន្ទហើយផ្តល់ពន្លឺព្រះច័ន្ទដល់ពួកគេវិញ។
អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺឈ្មោះនាគដែលមានឈ្មោះថា Bakunawa ត្រូវបានបកប្រែថាជា “ អ្នកស៊ីព្រះចន្ទ” ដែលជាឈ្មោះរបស់នាគអាស៊ី។
៣. នាគកូរ៉េ ( កូរ៉េខាងជើង / ខាងត្បូង)
នាគរបស់កូរ៉េ ត្រូវបានគេដឹងថាមានភាពដូចគ្នា ទៅនឹងនាគនៃប្រទេសដែលមានវប្បធម៌ស្រដៀងប្រទេសចិន គ្រាន់តែនាគចិនមានម្រាមជើង ៥ នាគជប៉ុនម្រាមជើង៣ ហើយនាគកូរ៉េមានម្រាមជើង ៤ ។
នាគកូរ៉េ មានពុកចង្ការវែង និងគ្មានស្លាបនោះទេ ហើយដូចទៅនឹងនាគអាស៊ីដទៃទៀតដែរ ពូជនាគកូរ៉េ ត្រូវបានគេសន្មតថាជាសត្វដែលមានសន្តិភាព និងមានទំនាក់ទំនងល្អជាមួយទឹក និងកសិកម្ម។ ពួកវាភាគច្រើនត្រូវបានគេនិយាយថា ចូលចិត្តរស់នៅកន្លែងដែលមានទឹកហូរ ដូចជាទន្លេ ស្រះ បឹង និងមហាសមុទ្រ។ នាគរបស់កូរ៉េមិនខុសគ្នាពីនាគដទៃនោះទេនៅក្នុងប្រវតិ្តសាស្រ្ ដោយគេបានកត់ត្រាថា ពួកគេជាសត្វដែលចិត្តល្អ មានគុណធម៌ ដឹងគុណ មានការលះបង់ និងមានសមត្ថភាពពិសេសមិនធម្មតាផងដែរ។
នាគកូរ៉េ មានប្រភេទម្យ៉ាងទៀតមានឈ្មោះថា អ៊ីមិហ្គូជី ដែលអ៊ីមិហ្គូជីនេះ គឺជាសត្វនាគដែលមិនចេះចាស់អាចមានជីវិតរស់នៅដល់ទៅ ១០០០ ឆ្នាំមុន ដែលជាសត្វនាគត្រូវបណ្តាសារបស់មនុស្ស និងជាសត្វដែលគ្មានស្នែង ហើយគ្មានកម្លាំងថាមពលពិសេសដូចនាគដទៃឡើយ។
៤. ណីហ៊ូហ្គ្រីដ (នាគ ប្រទេសស្កេនឌីណាវ៉ា)
នាគមួយនេះ គឺជានាគមួយប្រភេទដែលមាននៅក្នុងរឿងព្រេងរបស់ Norse ។ វារស់នៅក្រោមដើមឈើផេះយក្ស គឺ Yggdrasil ឬ World Tree ដែលភ្ជាប់ទៅនឹងពិភពទេវកថា Norse ទាំងប្រាំបួន។ ណីហ៊ូហ្គ្រេត្រូវបានបកប្រែថា ម៉ាលីសឃឺរ ដែលមានន័យថាអ្នកប្រយុទ្ធនៅទីងងឹត។ នាគមួយនេះមានសណ្ឋានរូបរាងដូចពស់ដែរ ដោយវាត្រូវបានពិពណ៌នានៅក្នុងកំណាព្យរបស់វូលូប៉ាថា វាគឺជាសត្វ “ បឺតឈាម និងស៊ីសាកសពមនុស្សស្លាប់” ។
៥. ហ្សឹមហ្សា (នាគប្រទេសស្លូវេនី)
ហ្សឹមហ្សា គឺជានាគដែលមកពីប្រទេសស្លូវេនីស្លូវ៉ានី ហើយមានលក្ខណៈដូចគ្នាទៅនឹងនាគដទៃទៀតដែរ តែវាមានក្បាលបី ហើយមានសមត្ថភាពអាចព្រុសភ្លើងបាន។ នាគស្លូវេនីនេះមានលក្ខណៈស្រដៀងគ្នាជាទូទៅទៅនឹងនាគអ៊ឺរ៉ុបដទៃទៀតដែរ ហើយមានលក្ខណៈពិសេសនៅក្នុងសាច់រឿងរបស់រឿងគ្រឹស្តសាសនា ដោយគេបានតំណាលថាវាត្រូវបានគេសម្លាប់ដោយសារតែមានមនុស្សបោកបញ្ឆោតឱ្យស៊ីរបស់មានផ្ទុកស្ព័នធ័រ។ នាគ ហ្សឹមហ្សា (Ljubljana ) នេះក៏ត្រូវបានគេដឹងថា វាមានប្រវត្តិធ្លាប់បានការពារទីក្រុង នៅសម័យនោះផងដែរ៕
ប្រភព ៖ បរទេស
រក្សាសិទ្ធ៖ ក្នុងស្រុក (John)