ស្ទើរមិនគួរឱ្យជឿថា សម័យបុរាណមានសត្វចម្លែកៗដែលបង្កប់រឿងរ៉ាវអាថ៌កំបាំងដ៏អស្ចារ្យបែបនេះសោះ!

បរទេស ៖ បើនិយាយពីពពួកសត្វបុរាណដូចជាមច្ឆា,នាគ ,ហង្សភ្លើង ឬ បិសាចទឹកកំណាចជាច្រើនទៀត ប្រហែលអ្នកទាំងអស់គ្នាធ្លាប់បានទស្សនាពីប្រភេទសត្វទេវកថាទាំងអស់នោះ តាមរយៈការផលិតជាខ្សែភាពយន្តហូលីវូដជាច្រើន ។ មិនតែប៉ុណ្ណោះ ថែមទាំងបានដឹងពីអនុភាពដ៏ខ្លាំងក្លា ដែលសូម្បីតែព្រះក៏ពិបាកក្នុងកំចាត់បិសាចទាំងអស់នោះក្នុងយុគសម័យនីមួយៗផងដែរ។

តោះ យើងមកស្វែងពីប្រភេទសត្វបុរាណទាំង៦ ប្រភេទ ថាតើវាមានអនុភាព និងមានរឿងរ៉ាវដ៏អាថ៌កំបាំងអស្ចារ្យប៉ុនណា មកអានសាច់រឿងទាំង ៦ ខាងក្រោមនេះទាំងអស់គ្នា ៖

១. ហង្សភ្លើង

ហង្សភ្លើងគឺជានិមិត្តរូបតំណាងឱ្យសម្រស់ ក៏ដូចជាភាពអមតៈមិនចេះសាបសូន្យ។ រឿងព្រេងនិទានរបស់ហង្សភ្លើងមាននៅក្នុងទេវកថាបុរាណជាច្រើនរួមមានក្រិក អេហ្ស៊ីប និងឥណ្ឌា។ នៅក្នុងទេវកថាភាគច្រើនហង្សភ្លើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះអាទិត្យ។

លក្ខណៈពិសេសមួយទៀតនៃហង្សភ្លើងគឺជារៀងរាល់មួយពាន់ឆ្នាំម្តង  ហង្សភ្លើងតែងបង្កើតខ្លួនវាឱ្យរស់សារជាថ្មី ប្រៀបដូចពស់សកស្រការ ដោយនិមិត្តឱ្យខ្លួនវាត្រូវបានឆេះដោយអណ្តាតភ្លើង។ បន្ទាប់មកនៅពេលដែលហង្សភ្លើងចាស់ត្រូវបានឆេះទៅជាផេះអស់នោះ រូបរាងវាថ្មីមួយទៀតនឹងចាប់ផ្តើមជីវិតនៅលើផែនដី។

1

២. មនុស្សពាក់កណ្តាលសត្វសេះ

ដើមកំណើតនៅក្នុងរឿងនិទានទេវកថានៃប្រទេសក្រិកបុរាណ រឿងព្រេងរបស់មេទ័ពដែលមានខ្លួនជាសេះកណ្តាល មនុស្សពាក់កណ្តាល ត្រូវបានហ៊ុំព័ទ្ធ រវាងពិភពពីរ គឺ សត្វព្រៃនិងមនុស្សជាតិ ដែលមានអរិយធម៌ខុសពីគេ។

វាមិនត្រឹមតែជាសត្វដែលមានចំណែកមនុស្សពាក់កណ្តាលប៉ុណ្ណោះទេ ពួកគេក៏ត្រូវបានគេពិពណ៌នាផងដែរថា ជាប្រភេទអ្នកប្រយុទ្ធជួរមុខដែលចូលចិត្តផឹកទឹកច្រើន ជាពិសេសជារឿយៗពួកវាតែងតែមានជម្លោះជាមួយអ្នកដែលមានអរិយធម៌ខុសពីពួកវា។ ភាពអស្ចារ្យមួយទៀតនោះ ​សត្វដែលជាមនុស្សកណ្តាលសត្វពាក់កណ្តាលមួយនេះមានបញ្ញាឆ្លាតវាងវៃ និងមានទេពកោសល្យខ្លាំងណាស់ ​ថែមទាំងមានមន្តវិជ្ជាចេះព្យាបាលជំងឺទៀតផង។

2

៣. នាងមច្ឆា

មានរឿងនិទានពីបុរាណកាលទាក់ទងនឹងនាងមច្ឆាដ៏ស្រស់ស្អាតមានសក់វែង និងមានថាមពលល្បួងលួងលោមមនុស្សមិនគួរឱ្យជឿ។ សត្វល្អ ៗ ទាំងនេះត្រូវបានគេពិពណ៌នាថាមានភាពទាក់ទាញមិនចេះចប់មិនចេះហើយ ជាមួយនឹងដងខ្លួន និងក្បាលរបស់នារីវ័យក្មេងដែលមានរាងកាយជាត្រីខាងក្រោម។

រឿងនិទានបែបនេះពេលខ្លះនិយាយថា នាងមច្ឆាជាសត្វដ៏មានចិត្តសណ្តោសដែលជួយសង្គ្រោះនាវិកដែលជួបគ្រោះថ្នាក់លិចសំពៅ។ តែអ្នកខ្លះទៀតបានបង្ហាញថា រាល់សំពៅលិចភាគច្រើនជាស្នាដៃនាងមច្ឆាដែលមានចិត្តតិរិច្ឆានចង់ស៊ីមនុស្សប្រុសទៅវិញ។ អ្នកខ្លះទៀតនិយាយថា នាងតែងបង្អួតសម្រស់ខ្លួនឯង ដោយក្រឡាខ្លួនពីសត្វសាហាវ មកជាស្រីសួគ៌ស្រស់ស្អាត ធ្វើការទាក់ទាញមនុស្សប្រុសជាមួយនឹងបទចម្រៀងពិរោះ ៗ ហើយបន្ទាប់មកយកមកសម្លាប់ចោលដោយគ្មានមេត្តា។

3

៤. បិសាចសមុទ្រ Leviathan

បិសាចព្រះគម្ពីរប៊ីបឺថាន មួយនេះ​គឺជាសត្វសមុទ្រយក្ស ដែលមានភ្នែកភ្លឺ និងមានទម្លាប់អាក្រក់ដោយវានឹងធ្វើការកំទេចកប៉ាល់ ព្រមទាំងលេបត្របាក់មនុស្សដែលធ្វើដំណើរតាមមហាសមុទ្រ។ ជាមួយនឹងមាឌដ៏សម្បើមរបស់វា Leviathan ជាធម្មតាត្រូវបានគេហៅថាត្រីដ៏ធំមួយ ប៉ុន្តែវាត្រូវបានគេនិយាយថាជាទូទៅវាជាសត្វពស់រូបរាងក្រពើឬថនិកសត្វសមុទ្រ ​ដែលវាគឺជាសត្វដែលត្រូវបានបង្កើតឡើងដោយព្រះ ឬសាតាំង។

4

៥. សត្វសេះហោះ Pegasus

សត្វទេវកថានេះ គឺជាកូនប្រុសរបស់ផូស៊ីដុនជាព្រះនៃសមុទ្រ និងបិសាចទន្លេ។ វាត្រូវបានគេបង្ហាញថាជាសេះស្លាបដ៏ស្រស់ស្អាតពេលខ្លះមានពណ៌ស និងពេលខ្លះមានស្លាបមាសហើយជួនកាលមាសពេញខ្លួន។

នៅក្នុងគម្ពីមួយបានសសេរថា សេះមានស្លាបមួយនេះជាកូនដែលកើតចេញពីករបស់ នាងសក់ពស់ " Medusa " នៅពេលដែលវីរបុរស Perseus បានកាត់ក្បាលនាង។

ឯចំណែកនៅប្រទេសមួយទៀតបាននិយយថា សត្វ Pegasus នេះ បានកើតមកដោយដំណក់ឈាម ដែលហូរចេញពី នាងសក់ពស់ Medusa រហូតដល់នាងស្លាប់។ រូបភាពរបស់ Pegasus គឺជារូបភាពដែលមានប្រជាប្រិយភាពបំផុត ​និងត្រូវបានសិល្បករគំនូរជាច្រើនសតវត្សរ៍មកហើយតែងតែគូវាជារូបភាពផ្សេងៗខុសពីគ្នា។

Jan Pynas Perseus Holding The Head Of Medusa, With Pegasus Standing Beside Him

5

៦. ពស់កំណាច Hydra

Hydra គឺជាសត្វពស់ដែលមានក្បាលច្រើន និងមានដង្ហើមដែលមានជាតិពុលអាចសម្លាប់មនុស្សបាន។ មានឯកសារយោងជាច្រើនទាក់ទងបុរសម្នាក់ឈ្មោះ " ហ៊ីទ្រី "ដែលបានសម្លាប់ពស់កំណាចនេះ ថែមទាំងក្លាយជាវីរបុរសហេរ៉ូនៅសម័យនោះ។

គាត់ត្រូវបានគេដាក់រហ័សនាមថាជា " Hydra of Lerna " ពីព្រោះគាត់រស់នៅក្នុងវាលខ្សាច់នៃតំបន់ Lernaean នៃប្រទេសក្រិក។ តែមានរឿងនិទានខ្លះ ចោទប្រកាន់រឿងព្រេងនិទាននោះថា ​វាជារឿងដែលមិនអាចទៅរួចទេក្នុងការឈ្នះសមរភូមិជាមួយពស់ Hydra ព្រោះការកាត់ក្បាលវាមួយ បានន័យថាមានក្បាលពីរទៀតនឹងដុះឡើងជំនួសកន្លែងរបស់វា ៕

6

បកប្រែ ៖ បរទេស

រក្សាសិទ្ធ៖ ក្នុងស្រុក ​(John)