មកស្គាល់ម្ចាស់គំនូរ Meme ២នាក់ម៉ែកូនរត់ចុះរត់ឡើង ដែលកំពុងល្បីលើបណ្តាញសង្គមសព្វថ្ងៃ – Kalib9 ជីវិតកម្សាន្ត យល់ដឹង | Pelklas

មកស្គាល់ម្ចាស់គំនូរ Meme ២នាក់ម៉ែកូនរត់ចុះរត់ឡើង ដែលកំពុងល្បីលើបណ្តាញសង្គមសព្វថ្ងៃ

យើងប្រាកដជាបានដឹងរួចមកហើយថា សព្វថ្ងៃរូបគំនូរ Meme មានភាពល្បីល្បាញខ្លាំងមែនទែននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា តែរូបគំនូរ Meme ដែលល្បីជាងគេបំផុតក្នុងពេលបច្ចុប្បន្ន នោះគឺរូបគំនូររត់ចុះរត់ឡើងរវាងម្តាយកូន ២នាក់ ដែលត្រូវបានគេ Edit ជាអក្សរខុសៗគ្នាដើម្បីជាការកម្សាន្តសប្បាយ តែយើងប្រាកដជាមិនបានដឹងឡើយ ថានរណាជាម្ចាស់គំនូរ Meme ដ៏ល្បីមួយនេះ?

ជាការពិតណាស់ ម្ចាស់គំនូរ Meme នេះ ត្រូវបានគេដឹងថាគឺជាវិចិត្រករជនជាតិអាមេរិចដើមដ៏ល្បីមួយរួបមានឈ្មោះថា Ricardo Caté មកពីរដ្ឋ New Mexico សហរដ្ឋអាមេរិក ដែលលោកត្រូវបានគេស្គាល់ច្បាស់តាមរយៈស្នាដៃ ត្លុកកំប្លែងមួយមានចំណងជើងថា « Without Reservations » ដែលចេញផ្សាយជារៀងរាល់ថ្ងៃនៅលើកាសែត Santa Fe New Mexican និង Taos News ដោយរាល់រូបភាពរបស់លោកគឺសុទ្ធតែបង្កប់នូវភាពរីករាយ កំប្លុកកំប្លែង ស្តែងពីជីវិតរស់នៅរបស់ជនជាតិអាមេរិចដើមបច្ចុប្បន្ន។

Sample 2019 08 09 At 9 17 45 Am

ជាក់ស្តែងក្រៅពីមានអាជីពជាវិចិត្រករ គូររូបត្លុក លោក Ricardo Caté ក៏មានអាជីពជាច្រើនផ្សេងទៀតផងដែរ ដូចជា សកម្មជន អ្នកនិយាយរឿងកំប្លែង អ្នកនិពន្ធ គ្រូបង្រៀន អតីតអត្តពលិក និងអ្នកផលិតភាពយន្តជាដើម ដោយលោកថែមទាំងមានអ្នកគាំទ្រជាតារាល្បីៗជាច្រើនផងដែរដូចជា Wes Studi, Jackie Chan, Winona LaDuke, Nick Nolte និង Dennis Banks ជាដើម។

EIGBMLK7NVGA5OEDJEAG75EOEY

នៅក្នុងនោះ ចំំណែកឯរូបភាព ម្ដាយកូន២នាក់ រត់ចុះរត់ឡើង ដែលកំពុងតែល្បីល្បាញមួយនេះ ត្រូវបានគេដឹងថាជារូបគំនូរមួយនៅក្នុងផ្នែក « Without Reservations »  ដែរ តែមិនដឹងកាលបរិច្ឆេទនៃការចេញផ្សាយច្បាស់លាស់នោះទេ។ ដោយរូបភាពនេះត្រូវបានគេយកមកចែកចាយលើបណ្ដាញសង្គមដំបូងៗនៅអំឡុងចុងឆ្នាំ ២០១៨ ចំណែកឯប្រទេសកម្ពុជាយើងចាប់មានឈ្មោះល្បីល្បាញក្នុងអំឡុង ខែវិច្ឆិកាឆ្នាំ ២០១៩ នេះប៉ុណ្ណោះ តែរូបគំនូរនេះត្រូវបានគេកៃច្នៃខុសពីលំនាំដើម ៕

Bd32058aea79f28b6d5895744a86cd39

48388655_10155645455891755_1364216294794067968_o

5ddcf1372bf3b_1574760720_large

Photo_2019 11 28_15 17 11

49121049_10155645455721755_6728973327622209536_o

48418911_10155645458601755_7452488335596978176_o