ចង់បត់ស្តាំសូមកេះស្មាស្តាំ ចង់បត់ឆ្វេងសូមកេះស្មាឆ្វេង! គួរឱ្យសរសើរមែន ​គ ថ្លង់មែនពិត ​តែសុខចិត្តប្រកបរបររត់កង់ ៣ – Kalib9 ជីវិតកម្សាន្ត | Pelklas

ចង់បត់ស្តាំសូមកេះស្មាស្តាំ ចង់បត់ឆ្វេងសូមកេះស្មាឆ្វេង! គួរឱ្យសរសើរមែន ​គ ថ្លង់មែនពិត ​តែសុខចិត្តប្រកបរបររត់កង់ ៣

ថ្មីៗនេះបុរសជនពិការ គ ថ្លង់មួយរូប ​ទទួលបានការកោតសរសើរ  និងអាណិតជាខ្លាំងពីមហាជន ​ដោយសារតែខ្លួនពិការមែនពិត ​តែមិនសុខចិត្តលើកដៃសុំទានគេឡើយ ​បែរជាមកប្រកបរត់ម៉ូតូកង់៣ ​ចិញ្ចឹមជីវិតទៅវិញ។

នៅក្នុងនោះព័ត៌មានដ៏កក្រើកមួយនេះ ត្រូវបានគេដឹងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយឈ្មោះ  Sambath Huy ដែលរូបភាពត្រឹម ​២សន្លឹកប៉ុណ្ណោះធ្វើឱ្យមហាជននឹកអាណិតក្តុកក្តួលខ្លាំង។

ហើយទោះបីជាគាត់ជាមនុស្សគថ្លង់ ប៉ុន្តែគាត់ក៏បានបិទក្រដាសបញ្ជាក់ថា នឹងដឹកភ្ញៀវឲ្យមានសុវត្ថិភាព ដោយក្រដាសបានសរសេររៀបរាប់ថា៖ « ខ្ញុំបាទជាមនុស្ស គ ថ្លង់   សូមកុំបារម្ភ ខ្ញុំនឹងជូនអ្នកឱ្យដល់គោលដៅ ប្រកបដោយសុវត្ថិភាព

-ចង់បត់ស្តាំង សូមកេះស្មាស្តាំរបស់ខ្ញុំ

-ចង់បត់ឆ្វេង សូមកេះស្មាឆ្វេងរបស់ខ្ញុំ

-បើដល់គោលដៅត្រូវឈប់ សូមកេះរួចចង្អុលទីតាំងដែលអ្នកចង់ឈប់

សូមមើលតម្លៃនៅលើអេក្រង់ទូរស័ព្ទរបស់ខ្ញុំ ​សូមអរគុណសម្រាប់ការចូលរួមចំណែកជួយលើកស្ទួយជនពិការ »។

គួរឱ្យដឹងផងដែរថា បើតាមការបញ្ជាក់ពីបុគ្គលិក របស់ក្រុមហ៊ុន Grab ម្នាក់បានអោយដឹងថា បងប្រុសដែលពិការ គ និង ថ្លង់រូបនេះ គឺជាអ្នករត់កង់បីឥណ្ឌា របស់ Grab ដោយក្រុមហ៊ុនបានគិតគូរយ៉ាងខ្លាំងចំពោះជនពិការដូចរូបគាត់ ដោយមានទាំងការបិទស្លាកដូចដែលបានឃើញនៅក្នុងរូបភាព ហើយក៏មានការលើកទឹកចិត្តពិសេសសម្រាប់ជនពិការ ដោយក្នុងនោះក្រុមហ៊ុនកាត់ថ្លៃសេវាតែ 5% ប៉ុណ្ណោះ ខុសពី Driver ទូទៅគឺកាត់ថ្លៃសេវា Grab ចំនួន 12% ដើម្បីលើកទឹកចិត្តដល់ជនពិការ និងលើកស្ទួយចំណូលអោយពួកគាត់អោយបានច្រើនជាងមុន៕

ប្រភពរូបភាព៖ Sambath Huy

សដ 7

74666218_2771462556245964_3359210698067410944_o

74377084_2771486546243565_7261030272773128192_n