សព្វថ្ងៃ អត្រានៃអ្នកស្រលាញ់ភេទដូចគ្នា កាន់តែមានច្រើនឡើង មានទាំងប្រុសស្រលាញ់ប្រុស ស្រីស្រលាញ់ស្រី ស្រីធ្វើប្រុស និងប្រុសកែភេទជាស្រីជាដើម ដោយសារតែសង្គមសព្វថ្ងៃមិនសូវជាប្រកាន់ ឬរើសអើងអ្នកទាំងនោះដូចជាពេលមុនៗឡើយ។
តែទោះជាយ៉ាងណាក្តី ក៏មានក្រុមមនុស្សមួយភាគតូច តែងតែអគតិជាមួយអ្នកដែលស្រលាញ់ភេទដូចគ្នា អ្នកខ្លះពេបជ្រាយថាស្រលាញ់គ្នាមិនបានយូរ អ្នកខ្លះថាស្នេហាឆ្កួតឡប់ អ្នកខ្លះក៏ជេរមើលងាយថា ពួកស្រលាញ់ភេទដូចគ្នាមិនអាចទទួលស្គាល់ពីគ្រួសារទាំងសងខាងជាដើម។
តែជាក់ស្តែងថ្មីៗនេះ គូរស្នេហ៍ស្រីស្រលាញ់ស្រីមួយគូ បានសម្រេចចិត្តភ្ជាប់ពាក្យនឹងគ្នាតាមប្រពៃណី ថែមទាំងទទួលបានការទទួលស្គាល់ពីគ្រួសារទាំងសងខាងពោរពេញដោយសុភមង្គលផងដែរ។
តាមរយៈគណនីហ្វេសប៊ុក Lin Lin បានសរសេររៀបរាប់ថា៖ « ទ្រាំតែតិចទេ ពីឆ្នាំទៀតយេីងស្រួល ជាងនេះហេីយ 🚘🏠💵ចង់អោយអាអ្នកថាស្រីស្រលាញ់គ្នាសល់អីខ្លះ អោយវាបេីកភ្នែកមេីលផង។ សំខានអាអ្វីដែលល្អ គឺបានម៉ាក់បា៉សង់ខានដឹងលឺនិងពេញចិត្ត😘😘😘🙏🙏🙏 ហេីយមិនតិចដែលយេីងស៊ូបានមកដល់ថ្ងៃនេះ ចាំសល់លុយច្រេីនចាំ👰🏻🤵 នៅបៀបនេះសិន »។
នេះស្តែងឱ្យឃើញថា មិនថាស្នេហាស្រី និងប្រុស ឬគូស្នេហ៍ស្រលាញ់ភេទដូចគ្នាទេ ឱ្យតែមានចិត្តស្មោះ មានការតស៊ូ និងជម្នះឧបសគ្គរួមគ្នា នឹងធ្វើឱ្យរឿងដែលមិនអាចទៅរួច ទៅរួចបាន ថែមទាំងមានសុភមង្គលដូចគេដូចឯងទៀតផង៕