ជូរដល់ម្លឹង ​តែផ្លែទ្រលឹងទឹង ​ពិតជាល្អខ្លាំងណាស់ចំពោះសុខភាព ជាពិសេសអ្នកចង់សម្រកទម្ងន់ – Kalib9 ជីវិតកម្សាន្ត សម្រស់និងសុខភាព | Pelklas

ជូរដល់ម្លឹង ​តែផ្លែទ្រលឹងទឹង ​ពិតជាល្អខ្លាំងណាស់ចំពោះសុខភាព ជាពិសេសអ្នកចង់សម្រកទម្ងន់

ផ្លែទ្រលឹងទឹងគឺជាផ្លែឈើដែលពេញនិយមបំផុត សម្រាប់អ្នកដែលចូលចិត្តញុំាម្ជូរ ដោយវាមិនត្រឹមតែអាចយកទៅស្លរ ​តែក៏ជាគ្រឿងម្ជូរឆ្ងាញ់ពិសាសម្រាប់ញ៉ាំលេងផងដែរ។

ក្រៅពីការញ៉ាំលេង  គេបានឱ្យដឹងថា ​ផ្លែទ្រលឹងទឹងមានប្រយោជន៍ចំពោះសុខភាពជាច្រើនយ៉ាងដូចជា៖

១. ព្យាបាលបញ្ហាអាលែកហ្ស៊ី

ការទទួលទានទឹកទ្រលឹងទឹង ឬប្រើស្លឹករបស់វាដាក់ឆុងក្នុងទឹកក្តៅ សម្រាប់ផឹកជាប្រចាំថ្ងៃក៏បាន ពីព្រោះជាអាចជួយកាត់បន្ថយអាលែកហ្ស៊ី។

២. ព្យាបាលជំងឺក្អក

ទ្រលឹងទឹង អាចជួយកាត់បន្ថយជំងឺក្អក ថែមទាំងជួយបំបាត់ការហៀរសំបោរបានទៀតផង ដោយគ្រាន់តែអ្នកបន្ថែមវាជាមួយនឹងសេរ៉ូមក្អក។

16388059_792316954251742_7259090412990595844_n

៣. ជួយដល់សុខភាពឆ្អឹង

ទ្រលឹងទឹងគឺជាផ្លែឈើ ​ដែលមានជាតិកាល់ស្យូមធ្វើឱ្យសុខភាពឆ្អឹង ​និងធ្មេញរឹងមាំបាន។

៤. ព្យាបាលជំងឺទឹកនោមផ្អែម

ផ្លែទ្រលឹងទឹងត្រូវបានគេណែនាំសម្រាប់អ្នកដែលប្រឈមមុខជាមួយនឹងជំងឺទឹកនោមផ្អែមផងដែរ។

វិធីធ្វើ៖យកផ្លែទ្រលឹងទឹងចំនួន ៦ផ្លែ(ហាន់វាជាដុំតូចៗល្មម) ដាក់ក្នុងទឹក១កែវ រួចយកល្បាយនេះទៅស្ងោរឲ្យពុះ បន្ទាប់មកច្រោះវា យកតែទឹកមកពិសាជាការស្រេច (ពិសាយ៉ាងតិច២ដងក្នុងមួយថ្ងៃ)។

Fb55d341051679cdbc52253c0082351426b38135

៥. គ្រប់គ្រងសម្ពាធឈាម

ផ្លែទ្រលឹងទឹងត្រូវបានគេប្រើសម្រាប់ការគ្រប់គ្រងជំងឺលើសឈាម និងការពារការកើតជំងឺលើសឈាមផងដែរ។

៦.ព្យាបាលឈឺសន្លាក់ឆ្អឹង

វិធីធ្វើ៖ យកស្លឹកផ្លែទ្រលឹងទឹងចំនួនមួយក្តាប់ដៃហាន់ឲ្យម៉ត់ និងផ្លែទ្រលឹងទឹងចំនួន១ផ្លែ លាយវាចូលគ្នាជាមួយទឹក បន្ទាប់មកលាបល្បាយនេះនៅត្រង់តំបន់ដែលឈឺនោះ ២ទៅ៣ដងក្នុងមួយថ្ងៃ។

៧. សម្រកទម្ងន់

ផ្លែទ្រលឹងទឹងវាមិនត្រឹមតែមានរស់ជាតិជូរស្រស់នោះទេ ប៉ុន្តែវាមានផ្ទុកកាឡូរីតិចតួចណាស់ដែលអ្នកអាចបន្ថែមវាជាមួយនឹងមុខម្ហូប ឬអាហារប្រចាំថ្ងៃរបស់អ្នកដូចជាសម្លម្ជូរជាដើមគឺអ្នកប្រើផ្លែទ្រលឹងទឹកជំនួសអំពិលបាន ដោយមិនចាំបាច់ខ្លាចលើសកាឡូរីដែលបណ្តាលឲ្យអ្នកធាត់៕

16406669_792317204251717_2770992445904113382_n