មិនចង់ឱ្យគេស្អប់ ​Unfriend ឬ ​Block  ក្នុង Facebook ត្រូវផ្លាស់ប្តូរទម្លាប់អាក្រក់ទាំង ៧ យ៉ាងនេះ – Kalib9 ជីវិតកម្សាន្ត យល់ដឹង | Pelklas

មិនចង់ឱ្យគេស្អប់ ​Unfriend ឬ ​Block  ក្នុង Facebook ត្រូវផ្លាស់ប្តូរទម្លាប់អាក្រក់ទាំង ៧ យ៉ាងនេះ

សព្វថ្ងៃបណ្តាញសង្គមហ្វេសប៊ុក ​គឺជាកន្លែងកម្សាន្តដ៏សំខាន់មួយ ​ដែលនរណាៗក៏ប្រើវាដែរ ​ដើម្បីរាប់អានមិត្តថ្មីៗ ​មើលព័ត៌មាន ​ផុសរូប ​ឬវីដេអូកម្សាន្តលេងជាដើម។

ជាក់ស្តែងការបង្ហោះរូប ​ឬលេងហ្វេសប៊ុក  ដោយបង្ហាញអត្តចរិតមិនល្អមួយចំនួន ​អ្នកអាចនឹងត្រូវបានគេស្អប់ក្នុងហ្វេសប៊ុក  រហូតដាល់ថ្នាក់អាច ​Unfriend  ឬ ​Block  អ្នកក៏ថាបាន។

271627469486a1aaa4235k

តោះ ​មកដឹងចំណុចទាំង៧ ​ដែលធ្វើឱ្យគេស្អប់ក្នុងហ្វេសប៊ុកដូចខាងក្រោម ៖

១. Share ឥតល្ហែ

ការបង្ហោះ Status និងរូបភាពច្រើនដងពេកក្នុងមួយថ្ងៃ អាចធ្វើឲ្យ Friend របស់អ្នកធុញទ្រាន់រហូត unfriend ឬប្លុកអ្នកចោលក៏មាន។ បើចង់បង្ហាញគេគ្រប់សកម្មភាពប្រចាំថ្ងៃរបស់អ្នក គួរជ្រើសយកបង្ហាញដល់មិត្តភ័ក្ដិជិតដិតរបស់អ្នកតែបួនដប់អ្នកបានហើយ។

២. មិនដែលតប Comment

នៅពេលដែលអ្នកបង្ហោះអ្វីមួយដូចជាសំណួរ ឬចង់ឲ្យមានការបញ្ចេញណាមួយ គួរចូលទៅនិយាយឆ្លើយឆ្លងខ្លះពេលមាននរណាម្នាក់បញ្ចេញមតិ ឬឆ្លើយតបនឹងសំណួរអ្នក។ បើខ្ជិលខ្លាំង ឆ្លើយតែម្ដងឲ្យអស់ក៏បាន ដោយគ្រាន់តែ Mention ឈ្មោះអ្នកដែលបានចូល Comment ទាំងអស់តបទៅវិញក៏បាន។ ការដែលមិនឆ្លើយតប Comment គេសោះ កុំសង្ឃឹមថា គេនឹងចូលមក Comment នៅ Status របស់អ្នកនៅពេលក្រោយៗទៀត។

៣. បង្ហោះ Post ដដែលៗ

មិនមែនតែអ្នកដែលមានគណនី Facebook តែមួយទេ ម្ចាស់ Page Facebook មួយចំនួនក៏ត្រូវដឹងដែរថា ការបង្ហោះ Post ដដែលៗចង់ឲ្យគេចុចចូលមើល ឬចូល Like និង Comment ក៏ធ្វើឲ្យគេសាំចិត្តមិនតិចដែរ។ ដូច្នេះ មុននឹងបង្ហោះដដែលៗត្រូវគិតដល់ចិត្តអ្នកដែលជា Friend របស់អ្នកជាមុនផង។

៤. ចែករំលែករូបភាព និងភាសាមិនល្អ (អសុរោះ)

ការចែកចាយរូបភាព ឬវីដេអូរន្ធត់ៗដោយមិនបានគិតអាចបង្កផលប៉ះពាល់ដល់អ្នកដទៃដែលមិនចូលចិត្តក៏ជាបញ្ហាដែរ។ វាអាចបង្កជាបញ្ហាផ្លូវចិត្ត និងអារម្មណ៍មិនល្អដល់អ្នកដទៃក្រោយពេលឃើញពេញមួយថ្ងៃ។

៥. ស៊ីអារម្មណ៍ច្រើន

អ្នកខ្លះចូលចិត្តបញ្ចេញអារម្មណ៍ច្រើននៅលើ Facebook។ ការបញ្ចេញអារម្មណ៍ច្រើនពេក ប្រៀបដូចជាឲ្យអ្នកដទៃអានប្រលោមលោកពីជីវិតអ្នកដូច្នេះដែរ។ ការបញ្ចេញរឿងរ៉ាវផ្ទាល់ខ្លួនច្រើនពេក ប្រៀបដូចជាបង្ហាញរាល់ចំណុចខ្សោយរបស់ខ្លួនឯងឲ្យអ្នកដទៃបានឃើញកាន់តែច្បាស់។

Facebook Deleting Hate Speech Posts Accounts

៦. បង្ហោះលក់ផលិតផលរហូត

ការបង្កើតគណនីក្លែងក្លាយដែលប្រើរូបភាពស្រីស្អាតៗ ដើម្បីទាក់ទាញកំពុងពេញនិយមសម្រាប់ជនឆ្លៀតឱកាសលក់ទំនិញនៅលើអនឡាញមួយចំនួន។ ហើយអ្នកខ្លះទៀត ប្រើគណនីផ្ទាល់ដើម្បីលក់ទំនិញរបស់ខ្លួននៅលើអនឡាញ។ តែការចែកចាយ post លក់ផលិតផលច្រើនពេកក៏មិនល្អដែរ បើសិនជាផលិតផលរបស់អ្នកមិនសូវជាចាប់អារម្មណ៍ ឬពាក់ព័ន្ធជិតដិតនឹង Friend របស់អ្នកនោះ។

៧. Invite មិនចេះចប់មិនចេះហើយ

រឿង Invite មិត្តភ័ក្ដិឲ្យ Like Page ណាមួយ ឬលេងហ្គេមណាមួយដែលខ្លួនលេងញយដងពេកក៏មិនល្អដែរ។ បើប៉ះមិត្តភ័ក្ដិដែលមិនចូលចិត្តសាំស៊នច្រើនអ្នកប្រាកដជាបាត់មុខពី Friend List របស់គេមិនខាន៕

1440x810_facebook Deletes Hundreds Of Posts Under German Hate Speech Law