ជាការពិតណាស់ បើទោះបីជាប្រទេសកម្ពុជា ជាប្រទេសកំពុងតែអភិវឌ្ឍន៍ មិនទាន់ជឿនលឿនខ្លាំងដូចបរទេសក្តី តែសមត្ថភាពកូនខ្មែរគ្រប់ៗរូបពិតជាមិនធម្មតានោះទេ តាមរយៈសកម្មភាពលើវេទិកាពិភពលោក និងសមិទ្ធផលដែលបានធ្វើសម្រេចកន្លងមកលើឆាកអន្តរជាតិ។
ជាក់ស្តែងថ្មីៗនេះ កូនខ្មែរមួយក្រុមទៀតហើយ បាននាំគ្នារួមគំនិតផលិតយន្តហោះមួយគ្រឿងតូច ដែលអាចបញ្ជាឱ្យហោះបាន ដោយសមិទ្ធផលពេលនេះបានសម្រេចដល់ទៅ ៩០% ហើយ គ្រាន់តែត្រូវការជំនួយបន្ថែមសម្រាប់ទិញសំភារៈប៉ុណ្ណោះ។
តាមរយៈគណនីហ្វេសប៊ុកផេក Khomnit បានសរសេររៀបរាប់ថា៖ « បងប្អូនខ្មែរទាំងអស់គ្នាពួកយេីងគំនិតបានសម្រេចយន្តហោះ Airbus A350 នេះបាន 90%ហេីយ។ ពួកយេីងត្រូវការថវិការបន្ថែមដេីម្បីទិញ ESC 120A ចំនួន 4 ថ្ម Lipo 80c/ 5200mA ចំនួន 4 សំរាប់ការហោះហេីរយន្តហោះមួយនេះ។ បងប្អូនអាចបរិច្ចាគជាថវិការ រឺ ផ្តល់ជាសម្ភា:អោយពួកយេីងខ្ចីក៏បាន។ សូមអរគុណដល់បងប្អូនដែលតែងតែគាំទ្រ សូមជួយ share ដេីម្បីអោយសប្បុរសជនបានឃេីញពីសកម្មភាពរបស់ពួកយេីងផង សូមអរគុណ»៕