ខ្លាំងបាត់ ​ស៊ីឈ្នួលយំតាមរោងបុណ្យសព ​រកលុយបានច្រើនម្លឹងផង?

ប្រទេសចិន ​ត្រូវបានគេដឹងថា ​មានរឿងប្លែកៗជាច្រើនបានកើតឡើង ​មិនថាតែអត្តចរិតមនុស្ស ​ឬការប្រកបរបរផ្សេងៗនោះទេ ​ជាពិសេសមុខរបរដែលគួរឱ្យចាប់អារម្មណ៍ជាងគេ គឺមុខរបរយំតាមរោងបុណ្យសព ដែលស្ទើរតែគ្មានអ្នកធ្វើបានដូច។

នៅក្នុងនោះ ​ស្ត្រីជន​ជាតិចិនម្នាក់ រស់នៅ​ក្នុង​ខេត្ត​ហឺ​ណាន​ ​​ប្រទេស​ចិន​ ​ត្រូវបានគេដឹងថាជាអ្នកអាជីពយ៉ាងជំនាញ ​នៅក្នុងការដើរស្រែកយំតាមរោងបុណ្យសព ​ដោយការប្រកបរបរនេះពិតជាកាក់កាបខ្លាំងណាស់ ថែមទាំងធ្វើឱ្យគាត់មានជីវភាពធូរធារទៀតផង។

ដោយការ​កាន់ទុក្ខស្រែកយំ​ម្តងៗ ក្នុង​រយៈពេល​ ​៣០​ ​នាទី​ ​​អាច​រកលុយ​បាន​ប្រមាណ​ ​៣០០​ ​យ័ន​ ​ស្មើនឹង​ ​៤២​ ​ដុល្លារ​ ​ហើយ​សរុប​ក្នុង​មួយឆ្នាំអាច​រកប្រាក់ចំណូល​បាន​ប្រមាណ​ ​២០០​ ​០០០​ ​យ័ន​ ​ស្មើ​ ​២៨០០០​ ​ដុល្លារ​អាមេរិក​ ​។​

តាមការបញ្ជាក់ឱ្យដឹងថា​ ស្ត្រីដែលមានមុខរបរបមួយនេះ ​មានជំនាញចាប់អាជីបនេះដល់ទៅ ​២០ឆ្នាំហើយ  ដោយរកចំណូលបានយ៉ាងច្រើនអាចចិញ្ចឹមគ្រួសារ ​ចិញ្ចឹមកូនឱ្យរស់ស្រួល បានរៀនសូត្រជ្រៅជ្រះទៀតផង៕

Mourner1 4bb35cbb755d8c73384846a02dab8cbf7b84f9dd S800 C85

5 7

2 6