រំភើប ហើយក្តុកក្តួលខ្លាំង! ឪពុកសុខចិត្តទិញសំបុត្រយន្តហោះ ​ជិះហោះហើរ៦ជើង ជាមួយកូនដែលធ្វើការអូតេស ​ដើម្បីឆ្លងបុណ្យគ្រីសស្មាស់ជាមួយគ្នា – Kalib9 ជីវិតកម្សាន្ត | Pelklas

រំភើប ហើយក្តុកក្តួលខ្លាំង! ឪពុកសុខចិត្តទិញសំបុត្រយន្តហោះ ​ជិះហោះហើរ៦ជើង ជាមួយកូនដែលធ្វើការអូតេស ​ដើម្បីឆ្លងបុណ្យគ្រីសស្មាស់ជាមួយគ្នា

បរទេស៖​​ ពិតជារឿងមួយដ៏រំភើប ​និងក្តុកក្តួលខ្លាំងមែនទែន ដោយសារតែទឹកចិត្តជាឪពុកស្រលាញ់កូន ​ចង់នៅក្បែរកូននៅក្នុងថ្ងៃពិសេស តែកូនស្រីមិនអាចត្រលប់មកផ្ទះឆ្លងបុណ្យគ្រឹសស្មាស់ជាមួយគ្នាព្រោះតែរវល់ការងារជាអូតេស ​ឪពុកម្នាក់បានសម្រេចចិត្តទិញសំបុត្រយន្តហោះដល់ទៅ ៦ជើង  ក្នុងក្រុមហ៊ុនដែលកូនធ្វើការដើម្បីបានហោះហើរជាមួយគ្នា។

កញ្ញា Pierce Vaughan ដែលត្រូវជាកូនស្រី របស់ឪពុកមួយរូបមានឈ្មោះថា  Hal Vaughan ត្រូវបានគេដឹងថាមានរបរជា  Flight  Attention ឬហៅថាអូតេស បម្រើភ្ញៀវលើក្រុមហ៊ុនហោះហើរមួយកន្លែង ​ហើយការងាររបស់នាងពិតជាមមញឹកមែនទែន ​រហូតមិនអាចត្រលប់ទៅឆ្លងឆ្លងថ្ងៃបុណ្យនេះជាមួយឪពុកម្តាយឡើយ។ ​តែឪពុកហេតុតែស្រលាញ់កូនស្រី បានចំណាយលុយជាច្រើនទិញសំបុត្រដល់ទៅ ៦ជើង ទៅគ្រប់ប្រទេសដែលកូនខ្លួនធ្វើការហោះហើរ ដើម្បីបាននៅជិតកូនស្រី ​បើទោះបីជាគាត់មានអាយុចំណាស់បន្តិចក៏ដោយ ។

គួរឱ្យដឹងផងដែរថា ​បើទោះបីជារឿងនេះបានកើតឡើងតាំងពីឆ្នាំមុនក្តី ​តែសេចក្តីស្រលាញ់ និងការលះបង់របស់ឪពុកមួយរួបនេះ ​នៅតែដិតដាមជាប់ជាមួយអ្នកលេងបណ្តាញសង្គមគ្របគ្នា  ថាពិតជាសមជាឪពុកគំរូមែនទែនគួរឱ្យសរសើរខ្លាំង៕

Dad Flight Attendant

48961976_10156591221810225_4214433266175836160_n

48917587_10156591221865225_6171051269076025344_n