ភ្នំពេញ៖ ពិធីការិនី និងតារាចម្រៀង សុភក្ត្រ កុសុម៉ា ជាសិល្បករដ៏មានប្រជាប្រិយភាព និងពូកែវោហា ដែលធ្វើឱ្យមនុស្សជាច្រើនតែងនិយាយថា មិនអាចទប់សំណើចបាននៅពេលបាននៅក្បែរម្ដងៗ។
ថ្មីៗនេះ គេឃើញមានការចែករំលែកវីដេអូចម្រៀងពីរបទពី Youtube ដែលជាការបកស្រាយដោយ កញ្ញា កុសុម៉ា កាលពីនៅជាកុមារី ក្នុងបទចម្រៀង «សុំទោសណាបង» និងបទ «បេះដូងស្រីខ្មៅ» ដែលក្នុងនោះយើងឃើញកុមារីកុសុម៉ា ពិតជាមានរូបសម្រស់ស្អាតបែបស្រអែមស្រស់ បូករួមជាមួយសំឡេងដ៏ពីរោះ និងកាយវិកា រស់រវើក បែបក្រមិចក្រមើម ពិតជាគួរឱ្យស្រលាញ់មែនទែន។
ទស្សនាវីដេូចម្រៀង សុំទោសណាបង និងបទបេះដូងស្រីខ្មៅ ខាងក្រោមនេះ៖
https://www.youtube.com/watch?v=TKm0wApwD5c
https://www.youtube.com/watch?v=REOk1wDBTYY