រឿងដែលយើងគ្រប់គ្នាគួរតែយល់ដឹង ជាពិសេសគឺមេផ្ទះ! អាហារមួយចំនួនដែលយើងគួរ ឬមិនគួរដាក់ក្នុងទូរទឹកកក!!!

ជាការប្រសើរណាស់ដែលយើងត្រូវប្រើទូរទឹកកកដើម្បីដាក់ចំណីអាហារឱ្យវាស្រស់ក្នុងរយៈពេលយូរតាមដែលអាចធ្វើទៅបាន។ ហើយវាពិតជាសំខាន់ណាស់សម្រាប់ការយល់ដឹងពីអាហារដែលយើងត្រូវដាក់ក្នុងទូរទឹកកក ពីព្រោះថាមិនមែនរាល់អាហារទាំងអស់គួរតែត្រូវបានរក្សាទុកនៅសីតុណ្ហភាពទាបនោះទេ។ នេះហើយជាមូលហេតុដែលអាហារជាច្រើននៅក្នុងទូរទឹកកករបស់យើងទើបតែដាក់ចូលស្រាប់តែ វាត្រូវបានបាត់បង់នូវរសជាតិ និងមីក្រូវីតាមីនដែលមានប្រយោជន៍របស់វា។

ដើម្បីជួយដល់មេផ្ទះគ្រប់គ្នា គេហទំព័រ Kalib9 បានលើកយកប្រធានបទនេះមកបង្ហាញអ្នកទាំងអស់គ្នា ហើយបានរកឃើញថាការរក្សាទុកអាហារមួយចំនួនក្នុងសីតុណ្ហភាពត្រជាក់ធ្វើឱ្យរូបរាង និងរសជាតិរបស់អាហារកាន់កាន់តែយ៉ាប់យ៉ឺន។ នេះមិនត្រឹមតែសម្រាប់គ្រឿងផ្សំច្រើនមុខប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់អាហារជាច្រើនផ្សេងទៀតផងដែរ។

បន្លែ

1

  • ដំឡូង៖ សាច់ដំឡូងវានឹងប្រែរសជាតិប្រសិនបើវាស្ថិតក្នុងសីតុណ្ហភាពត្រជាក់ដែលនេះជាមូលហេតុធ្វើអោយដំឡូងបាត់បង់រសជាតិផ្អែម។ នៅក្នុងសីតុណ្ហភាពត្រជាក់​ ទឹកនឹងជ្រាប់ចូលទៅខាងក្នុងដំឡូង ហើយបានពង្រីកនិងបង្កើតគ្រីស្តាល់ដែលបំផ្លាញរចនាសម្ព័ន្ធនៃហ្វៃប័រ។ នេះជាហេតុធ្វើឱ្យវាទន់ហើយមិនល្អក្នុងការញ៉ាំ។
  • ខ្ទឹម និងខ្ទឹមបារាំង៖ វាអាចរលួយពេលមិនមានខ្យល់ចេញចូលគ្រប់គ្រាន់និងមានសំណើមច្រើន។
  • ការ៉ុត និងស្ពៃក្តោប៖ វាចាប់ផ្តើមក្រៀមស្វិតពេលរក្សាទុកក្នុងទូរទឹកកកហើយបន្ទាប់មកវាក៏រលួយ។
  • ប៉េងប៉ោះ៖ ការរក្សាទុកវានៅក្នុងទូរទឹកកកអាចបាត់បង់រសជាតិទាំងមូលហើយជ្រាបទឹកចូលក្លាយជាទន់។
  • សាឡាដ៖ ភាពត្រជាក់ពេកពួកវាបាត់បង់គុណសម្បត្តិដែលមានប្រយោជន៍ទាំងស្រុង។
  • ត្រសក់៖ វាប្រែជាទន់នៅក្នុងសីតុណ្ហភាពទាប។ ត្រសក់ត្រូវការសីតុណ្ហភាពធម្មតាសម្រាប់ការរក្សាទុកវា។ ប្រសិនបើពួកវាត្រូវបានដាក់នៅកន្លែងដែលមានសីតុណ្ហភាពត្រជាក់ពេក វានឹងបានបង់ប្រូតេអុីន ហើយវាអាចនឹងរលួយ។

តើធ្វើដូចម្តេចដើម្បីរក្សាទុកបន្លែអោយបានត្រឹមត្រូវ? បន្លែចូលចិត្តកន្លែងស្ងួតដែលមានចរន្តខ្យល់ល្អ ហើយវាធ្វើប្រតិបត្តិការបានល្អជាង ប្រសិនបើវាស្ថិតនៅឆ្ងាយពីពន្លឺ។ ប្រអប់ឈើគឺជាកន្លែងដ៏ល្អសម្រាប់ពួកវា។ ដំឡូងប៉េងប៉ោះ និងម្ទេសត្រូវរក្សាទុកដោយឡែកពីគ្នា ពីព្រោះវាផលិតយ៉ាងសកម្មនូវឧស្ម័នអេទីឡែនដែលបង្កើនល្បឿននៃការទុំ ពីផ្លែឈើ និងបន្លែដទៃទៀតនៅជុំវិញខ្លួន។ ចំពោះខ្ទឹមបារាំង និងខ្ទឹមសមានវិធីសាស្រ្តផ្សេងទៀតដែលត្រូវបានបង្ហាញ។ ដាក់ព្យួរវានៅក្នុងសីតុណ្ហភាពធម្មតា។

ផ្លែឈើ

2

  • ចេក៖ ផ្លែឈើនេះទុំនៅសីតុណ្ហភាព ៥៩-៦៨ អង្សាសេ ដូច្នេះប្រសិនបើអ្នកបានទិញវានៅពេលដែលពួកគេនៅពណ៌បៃតង សូមកុំទុកវានៅក្នុងទូរទឹកកក។ ចេកទុំមិនគួរទុកក្នុងទូរទឹកកកទេ ព្រោះនៅសីតុណ្ហភាពទាបសំបកវាប្រែទៅជាពណ៌ខ្មៅ។
  • ផ្លែភីច ផ្លែគីវី ផ្លែអែបព្រីខត ផ្លែស្វាយ ផ្លែទទឹម ផ្លែសេដា។ ផ្លែឈើទាំងនេះជាប្រភេទផ្លែឈើដែលមានភាពរឹងមាំ សូមកុំដាក់វាឱ្យត្រជាក់ពេក ព្រោះវានឹងមិនទុំនៅពេលក្រោយទេ ហើយវាងាយនឹងមានពណ៌មិនល្អ ហើយទន់។
  • ផ្លែក្រូចឆ្មារ៖ ផ្លែក្រូចឆ្មារមានភាពប្រសើបំផុតប្រសិនបើទុកវាស្ថិតក្នុងសីតុណ្ហភាពធម្មតា។ ខ្យល់ត្រជាក់នៅក្នុងទូរទឹកកកអាចធ្វើឱ្យពួកវាខូច។ សំណើមខ្ពស់នឹងធ្វើឱ្យពួកវារលួយ។ ប៉ុន្តែក្រូចឆ្មាជាផ្លែឈើដែលស្រូបយកក្លិនយ៉ាងងាយ។ ដូច្នេះអ្នកអាចដាក់វានៅក្នុងទូរទឹកកក តែជ្រើរើសកន្លែងដែលមិនត្រជាក់ពេក ហើយដាក់វាក្នុងរយៈពេលខ្លីដើម្បីកាត់បន្ថយភាពទុំជោររបស់វា។

តើធ្វើដូចម្តេចដើម្បីរក្សាទុកផ្លែឈើអោយបានត្រឹមត្រូវ? ទុកវានៅសីតុណ្ហភាពធម្មតា។ អ្នកអាចដាក់វាក្នុងប្រអប់ក្រដាស៖ ផ្លែឈើដែលមិនទាន់ទុំ វានឹងទុំហើយមានពណ៌ល្អ។ អ្វីដែលសំខាន់បំផុត គឺត្រូវប្រាកដថាមានចរន្តខ្យល់ល្អ។ ចេក, គីវី, អែបព្រីខត, ទទឹម, ស្វាយ, ភីច គួរតែរក្សាទុកដោយឡែកពីគ្នា។

គ្រឿងផ្អែម

3

  • សូកូឡា៖ ភាពត្រជាក់ពេក និងក្តៅពេក គឺអាក្រក់បំផុតសម្រាប់សូកូឡា។ នៅសីតុណ្ហភាពទាបសូកូឡាត្រូវបានគ្របដណ្តប់ដោយសារធាតុពណ៌សដែលបណ្តាលអោយមានកំណជាញើស​ ហើយផ្នែកខ្លះនៃជាតិស្ករបានក្លាយទៅជាគ្រីស្តាល់។ ដូចគ្នានេះផងដែរសូកូឡាស្រូបយកក្លិនបានយ៉ាងឆាប់រហ័ស ដូច្នេះមានឱកាសដែលអ្នកអាចញ៉ាំសូកូឡាដែលមានក្លិនមិនល្អ។
  • ទឹកឃ្មុំ៖ សីតុណ្ហភាពទាបធ្វើឱ្យវាក្លាយជាគ្រីស្តាល់ និងក្លាយជារឹង។ មិនមានផលប៉ះពាល់អ្វីផ្សេងទៀតពីសីតុណ្ហភាពត្រជាក់នោះទេ។ នៅពេលអ្នករក្សាទុកវាបានត្រឹមត្រូវទឹកឃ្មុំអាចត្រូវបានរក្សាទុកស្ទើរតែជារៀងរហូត។

តើធ្វើដូចម្តេចដើម្បីរក្សាទុកវាអោយបានត្រឹមត្រូវ? ទឹកឃ្មុំគួរតែត្រូវបានរក្សាទុកនៅក្នុងកែវដែលបិទជិតយ៉ាងតឹងរឹង ហើយដាក់វានៅកន្លែងដែលមានសីតុណ្ហភាពធម្មតា។ សូកូឡាគួរតែត្រូវបានរក្សាទុកនៅកន្លែង ងងឹត ត្រជាក់ល្មម ដើម្បីកុំឱ្យវារលាយ ឬជូរ។

ទឹកជ្រលក់

4

  • ទឹកជ្រលក់ហឹរ៖ ដើម្បីឱ្យទឹកជ្រលក់ហឹរនៅស្រស់ គួរតែដាក់វាក្រៅទូរទឹកកក។
  • ទឹកប៉េងប៉ោះ៖ វាមិនមានបញ្ហាអ្វីដែលកើតឡើងសម្រាប់ការដាក់វា ក្នុង ឬក្រៅទូរទឹកកកនោះទេ។ វាមិនចាំបាច់សម្រាប់ការដាក់វាក្នុងទូរទឹកកកទេ ព្រោះ វាមានកំរិតខ្ពស់នៃទឹកខ្មះ និងអំបិលបានរារាំងវាមិនឱ្យខូចរួចទៅហើយ។
  • ទឹកស៊ីអ៊ីវ៖ ប្រភេទទឹកស៊ីអ៊ីវខ្លះអាចរក្សាទុកបាន ៣ ឆ្នាំ។ ពួកវាផ្ទុកជាតិអំបិលច្រើនណាស់ដែលមិនចាំបាច់ទុកវានៅក្នុងទូរទឹកកកទេបន្ទាប់ពីបើកវារួចនោះ។
  • ទឹកជ្រលក់សាឡាដ៖ ទឹកជ្រលក់សាឡាដជាច្រើនដែលធ្វើពីប្រេង និងទឹកខ្មះអាចត្រូវបានរក្សាទុកដោយពុំត្រូវការសីតុណ្ហភាពត្រជាក់។ ដូចគ្នាសម្រាប់ទឹកសាឡាត់ដែលផលិតជាមួយប្រេងអូលីវ និងទឹកខ្មះផងដែរ។

តើធ្វើដូចម្តេចដើម្បីរក្សាទុកវាអោយបានត្រឹមត្រូវ? ប្រសិនបើកញ្ចប់របស់វាមិនបាននិយាយអ្វីផ្សេងនោះទេ ចូររក្សាទុកទឹកជ្រលក់នៅក្នុងទូដាក់ចានទៅបានហើយ។

ផលិតផលម្សៅ

5

  • នំប៉័ង៖ ប្រសិនបើអ្នកនឹងញ៉ាំនំបុ័ងក្នុងរយៈពេលញឹកញាប់ សូមកុំដាក់វានៅក្នុងទូរទឹកកកអី។ សីតុណ្ហភាពត្រជាក់អាចផ្លាស់ប្តូររចនាសម្ព័ន្ធនំប៉័ង ហើយធ្វើអោយវាបាត់បង់រសជាតិ ម្យ៉ាងវិញទៀតសំណើមខ្ពស់អាចបណ្តាលឱ្យវាឡើងផ្សិតយ៉ាងលឿន។
  • នំដុត៖ នៅសីតុណ្ហភាពទាបធ្វើនំដុត សើមទន់ ហើយឆាប់ខូច ។

តើធ្វើដូចម្តេចដើម្បីរក្សទុកវាអោយបានត្រឹមត្រូវ? វត្ថុធ្វើនំគួរតែត្រូវរុំ ហើយរក្សាទុកនៅសីតុណ្ហភាពធម្មតា។ នំគួរតែត្រូវបានគ្របដោយក្រដាស  និងដាក់នៅកន្លែងត្រជាក់ល្មម។ ហើយនំប៉័ងគួរតែត្រូវបានរក្សាទុកនៅក្នុងទូរធ្វើពីកញ្ចក់ ឬដែកអ៊ីណុក។

ដំណាប់ ឬជ្រក់

6

  • ជ្រក់៖ ការធ្វើវាគេបានលាយបញ្ចូលនូវសារធាតុជាច្រើន ដូចជា អំបិល ទឹកខ្មះនិងគ្រឿងទេស។ ជាការប្រសើរយើងមិនគួរដាក់វានៅក្នុងទូរទឹកកកដែលត្រជាក់ពេកនោះទេ គួរដាក់វានៅសីតុណ្ហភាពធម្មតា។
  • ដំណាប់៖ បានបង្កើតឡើងដោយមានរូបមន្តស្តង់ដារ ហើយដំណាប់ត្រូវបានផ្សាភ្ជាប់យ៉ាងត្រឹមត្រូវនៅក្នុងក្រឡ ដែលអាចទុកវានៅខាងក្រៅទូរទឹកកករហូតដល់ 2 ឆ្នាំ ហើយទូរទឹកកកមិនមែនជាកន្លែងល្អបំផុតសម្រាប់វានោះទេ។

តើធ្វើដូចម្តេចដើម្បីរក្សាទុកវាអោយបានត្រឹមត្រូវ? កុំទុកក្រឡបើកចំហក្នុងទូរទឹកកក។ ទុកតែក្រឡណាដែលអ្នកអាចបិទបាន។ គួរទុកវានៅក្នុងទូដាក់ចាន ដែលពុំមានពន្លឺច្រើន ហើយត្រជាក់ល្មម។

ផ្លែប៊ឺរី គ្រាប់ធញ្ញជាតិ ផ្លែឈើស្ងួត

7

  • ផ្លែប៊ឺរី៖ ពួកវាទំនងជានៅតែស្រស់នៅសីតុណ្ហភាពធម្មតា។ សំណើមនៃទូរទឹកកកនឹងបំផ្លាញពួកគេ។ ដូចគ្នានេះផងដែរសូមលាងសម្អាតឱ្យបានត្រឹមត្រូវមុនពេលញ៉ាំ។
  • គ្រាប់ធញ្ញជាតិ៖ សីតុណ្ហភាពទាបអាចធ្វើអោយកកជាតិប្រេងធម្មជាតិដែលនៅក្នុងគ្រាប់ធញ្ញជាតិ ហើយម្យ៉ាងវិញទៀតគ្រាប់ធញ្ញជាតិមានទំនោរក្នុងការស្រូបយករសជាតិពីអាហារផ្សេងទៀត។
  • ផ្លែឈើស្ងួត៖ ការទុកផ្លែឈើស្ងួតនៅក្នុងទូរទឹកកកនឹងធ្វើឱ្យវាមានសំណើម ដែលផ្ទុយពីអ្វីដែលអ្នកចង់បានជាមួយពួកវា។

តើធ្វើដូចម្តេចដើម្បីរក្សាទុកវាអោយបានត្រឹមត្រូវ? ប្រសិនបើអ្នកមានគម្រោងប្រើប្រាស់គ្រាប់ធញ្ញជាតិក្នុងរយៈពេលពីរ បីថ្ងៃ ឬច្រើនសប្តាហ៍ទៀត វាជាការប្រសើរក្នុងការទុកវានៅក្នុងធុងបិទជិតនៅខាងក្នុងទូដាក់ចាន។ ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកចង់ទុកវារយៈពេលជាច្រើនខែសូមដាក់វានៅក្នុងទូរកក។ សីតុណ្ហាភាពល្អបំផុតសម្រាប់ផ្លែឈើស្ងួតគឺពី ៣២ អង្សារទៅ ៥០ អង្សារ ប៉ុន្តែពួកវាគួរតែត្រូវមានខ្យល់ចេញចូល និងពិនិត្យរកផ្សិតជាទៀងទាត់។ ហើយជាមួយនឹងផ្លែប៊ឺរី មានជំរើសពីរយ៉ាង គឺទាំងកន្លែងត្រជាក់ និងស្ងួត ប្រសិនបើអ្នកនឹងញ៉ាំវាឆាប់ៗ ហើយប្រសិនបើអ្នកចង់ទុកវាញ៉ាំក្នុងរយៈពេលយូរ សូមដាក់វាអោយកក។

តើ​មាន​អ្វី​ផ្សេង​ទៀត?

8

  • ប្រេង​អូ​លីវ៖ ភាពត្រជាក់ធ្វើឱ្យផលិតប្រេងមួយចំនួនមានកករ ដែលធ្វើឱ្យប្រេងអូលីវមានភាពល្អក។ ចូររក្សាវានៅសីតុណ្ហភាពធម្មតា វិធីនេះនឹងធ្វើអោយវានៅដដែលដូចពីមុន ប៉ុន្តែត្រូវប្រាកដថាកន្លែងដែលអ្នកទុកវាគឺងងឹត។
  • ស៊ុត៖ មិនមានច្បាប់ពិសេសអំពីស៊ុតនោះទេ។ ពួកវាអាចត្រូវបានរក្សាទុកទាំងនៅខាងក្នុងទូរទឹកកក និងខាងក្រៅ។ ប្រសិនបើអ្នកសំរេចចិត្តដាក់ពងនៅក្នុងទូរទឹកកកកុំរក្សាទុកវានៅលើធ្នើចំហៀង គួរដាក់វាឱ្យជ្រៅនៅក្នុងទូរទឹកកកដើម្បីការពារពួកគេពីការប្រែប្រួលសីតុណ្ហភាព។
  • ប៊ឺ៖ វាមានសុវត្ថិភាពល្អឥតខ្ចោះក្នុងការទុកវានៅក្នុងចានគ្រប់បិទជិត ហើយដាក់នៅកន្លែងត្រជាក់មួយសម្រាប់រយៈពេលមួយថ្ងៃឬ ២ថ្ងៃ​។ វានឹងធ្វើអោយយើងងាយស្រួលក្នុងការដាក់វានៅលើនំប៉័ង។

9

  • សាច់ក្រក៖ ជាថ្មីម្តងទៀត នេះគឺជាជំរើសរបស់អ្នក៖ អ្នកអាចដាក់វានៅក្នុងទូរទឹកកកក៏បាន ឬមិនបាច់ក៏បាន។ គ្រាន់តែឱ្យប្រាកដថាអ្នករុំខ្ចប់វាយ៉ាងល្អ ហើយដាក់វានៅកន្លែងត្រជាក់។ វាអាចរក្សាទុកបានមួយខែ។
  • ឪឡឹក និងត្រសក់ស្រូវ៖ មុនពេលអ្នកកាត់វាមិនចាំបាច់ដាក់វានៅកន្លែងត្រជាក់ទេ។ ផ្លែឈើនេះត្រូវបានរក្សាទុកនៅសីតុណ្ហភាពធម្មតាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមផ្សេងៗទៀត។
  • កាហ្វេ៖ សំណើមគឺជាសត្រូវដ៏អាក្រក់បំផុតនៃគ្រាប់កាហ្វេ។ ប្រសិនបើអ្នកដាក់ក្រឡនៅក្នុងទូទឹកកកត្រជាក់នោះការកកនឹងលេចឡើង ហើយនៅពេលដែលវាកើតឡើងរចនាសម្ព័ន្ធកោសិកាទាំងមូលផ្លាស់ប្តូរ វានាំឱ្យបាត់បង់ប្រេង (ប្រេងទទួលខុសត្រូវចំពោះក្លិនកាហ្វេដ៏អស្ចារ្យនោះ) ហើយរសជាតិកាហ្វេអាចនឹងកាត់បន្ថយ។ រាងរាល់ពេលដែលអ្នកយកក្រឡកាហ្វេចេញ ហើយដាក់ចូលវិញ អ្នកនឹងធ្វើបាបវាកាន់តែខ្លាំងឡើងៗ ៖ ការប្រែប្រួលសីតុណ្ហភាពធ្វើឱ្យកាហ្វេបាត់បង់រសជាតិ។ កាហ្វេគួរតែត្រូវបានរក្សាទុកនៅក្នុងធុងបិទជិត កន្លែងងងឹតនៅសីតុណ្ហភាពធម្មតា។

សីតុណ្ហភាពនៅខាងក្នុងទូរទឹកកកមិនស្មើគ្នាគ្រប់ទីកន្លែងនោះទេ។ ឧទាហរណ៍តំបន់ក្តៅបំផុតនៅក្នុងទូរទឹកកកគឺធ្នើនៅលើទ្វារ។ ចំណីអាហារខ្លះត្រូវបានរក្សាទុកយ៉ាងល្អបំផុតនៅសីតុណ្ហភាពជាក់លាក់ ដូច្នេះប្រហែលជាអ្នកគួរតែមើលអនុសាសន៍ស្តីពីការរក្សាទុកអាហារនៅក្នុងតំបន់ផ្សេងៗគ្នា។

10

តើទូរទឹកកករបស់អ្នកក៏មានផ្ទុកទៅដោយអាហារដែលអាចទុកវានៅខាងក្រៅបានដែរឬទេ? ឬតើអ្នកមានគន្លឹះផ្សេងទៀតដែរ​ ឬទេ? ប្រាប់យើងទាំងអស់គ្នាពីគំនិតរបស់អ្នកនៅក្នុងប្រអប់មិតយោបល់ខាងក្រោម។ ប្រសិនបើអ្នកពេញចិត្តនូវអត្ថបទនេះ សូមជួយចែករំលែកអោយមិត្តរបស់អ្នកបានដឹងផង!

ប្រភព៖ Bright Side

ប្រែសម្រួល៖ Crusher