ពុទ្ធោ​ ! គួរឱ្យសង្វេកខ្លាំង លោកយាយអាយុ​ ៩៨ ដេីរអនាថាតែឯង ស្របពេលអាកាសធាតុកំពុងចុះត្រជាក់ខ្លាំង​ !

ដំណាច់ឆ្នាំរៀងរាល់ឆ្នាំអាកាសធាតុតែងតែចុះត្រជាក់ខ្លាំងស្របពេលដែលមានមនុស្សជាច្រេីនកំពុងតែគេងនៅក្នុងផ្ទះបានស្រួលបួលមានខោអាវស្លៀកពាក់ការពារត្រជាក់រៀងខ្លួនហេីយ​ ។

តែពេលបានឃេីញរូបភាពប៉ុន្មានសន្លឹកដែលថ្លែងពីលោកយាយម្នាក់ដែលគាត់មានអាយុ​ ៩៨ ឆ្នាំហេីយពេលនេះកំពុងតែគេងនៅតាមសួនច្បារពុំមានទីស្នាក់អាស្រ័យត្រឹមត្រូវដែលមេីលទៅគួរឲ្យខ្លោចចិត្តអាណិតលោកយាយណាស់​ ។ ហេីយនេះគឺជាពាក្យពេជន៍និងរូបភាពប៉ុន្មានសន្លឹកដែលម្ចាស់គណនីម្នាក់ឈ្មោះថា​ អូន​ ម្លឹះ​ បានបង្ហោះថា​ ៖​

« ព្រះជាម្ចាស់អឺយ ម៉ែអឺយម៉ែចាស់ហើយ98ឆ្នាំហើយនៅដើរើសអេតចាយ តាមមាត់ទន្លេ ខែរងាត្រជាក់សំរាប់ម៉ែនៅដើរប៉ត្រុយម៉ែថាអត់រើស អត់អីហូប😭😭😭😭😭

កូនចៅក៏គ្មាន ដើរពីស្អាងព្រៃតូចមក យប់ណាសំរាន្តហ្នឹង សង្វេគណាស់ម៉ែអឺយ😢😢😢😢😢😢ចៅគ្មានអ្វីជួយក្រៅពីទឹកចិត្តតិចតួចជូនម៉ែទេ😭😭😭😭😭😭😭

ផែនដីតែមួយ តែវាសនាខុសគ្នា😭😭😭😭ចង់ជួយគាត់អាចទំនាក់ទំនងមកខ្ញុំបាន😭😭😭😭😭 សរសេបណ្តើរយំបណ្ដេីរ😢😢😢😢😢😢 »។

ដូច្នេះបេីបងប្អូនចង់ជួយលោកយាយអាចទាក់ទងម្ចាស់គណនីខាងលេីបាន ឫក៏បានជួបលោកយាយខាងក្រៅជួយជាទឹកចិត្តតិចតួចជូនដល់លោកយាយផងព្រោះថាលោកយាយចាស់ខ្លាំងមែនទែន​ ដោយលោកយាយត្រូវបានប្រទះឃើញនៅត្រើយម្ខាង ខាងសណ្ឋាគារសុខា ៕

Screen 1

78293998_626323981440813_3607300833856716800_n

79433221_626324088107469_9181351060378222592_n

78954674_626324041440807_863499382404677632_n