ឃើញអូនឈរមើលគេស្លៀកឈុតកូនក្រមុំហើយញញឹម ​សួរបងថាពេលណាយើងរៀបការ? បងបានត្រឹមលួចស្រក់ទឹកភ្នែកព្រោះបងគ្មានអ្វីសោះ ​តែពេលនេះអូនបានពាក់ឈុតកូនក្រមុំហេីយ

ជីវិតគូសង្សារ ​អ្វីដែលពួកគេរំពឹងចង់បានបំផុតនោះគឺ ការបានចាប់ដៃគ្នាឆ្លងឧបសគ្គចូលរោងការពោរពេញទៅដោយសុភមង្គលរួមគ្នា។

ជាក់ស្តែងថ្មីៗនេះ ​គូស្នេហ៍មួយគូបានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល ​និងមានការរំភើបខ្លាំង មិននឹកស្មានថាពួកគេមានប្រវត្តិស្នេហាពោរពេញដោយការតស៊ូបែបនេះឡើយ ​ដោយពួកគេបានស្គាល់គ្នាស្រលាញ់គ្នាជាយូរមកហើយ ​ពិសេសពេលឃើញគេរៀបការខាងស្រីតែងតែសួរខាងប្រុសថាកាលណាពួកយើងរៀបការ? តែខាងប្រុសបែរជាលួចសម្រក់ទឹកភ្នែកព្រោះតែពេលនោះខ្លួនគ្មានអ្វីទាំងអស់។

តែរយៈពេលច្រើនឆ្នាំមកហើយ  ក្រោយការតស៊ូ និងចង់បំពេញបំណងមនុស្សស្រីជាទិស្រលាញ់បានធ្វើឱ្យខាងប្រុសបានប្រឹងប្រែងរហូតអាចដឹកដៃនារិជាទីស្រលាញ់ចូលរោងការ។

យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Kosal Sung បានសរសេររៀបរាប់ថា៖ « ច្រេីនឆ្នាំហេីយ ដែលអូនសួរបងថា៖ បងហាបងហា ពេលណាយេីងរៀបការ? សំនួរដែល បងស្ដាប់លឺចង់រាល់ថ្ងៃ បងតែងតែឆ្លេីយតបវិញថា៖ ជិតហេីយអូនជិតហេីយអូន បងឆ្លេីយទាំងបងគ្មានអ្វីសោះ។

ថ្ងៃមួយទៅញ៊ាំការគេ ហេីយបងឃេីញអូនឈរមេីលគេពាក់ឈុតកូនក្រមុំ ហេីយញញឹម បងមេីលអូនហេីយបងស្រក់ទឹកភ្នែក! ពេលត្រលប់មកវិញ អូនសួរបងទៀតថា៖ ពេលណាយេីងរៀបការបង! បងនៅតែឆ្លេីយថាជិតហេីយអូនពេលនេះអូនបានពាក់ឈុតកូនក្រមុំហេីយ អរគុណដែលអូនចាំបង ហេីយដេីរជាមួយបងរហូតមកដល់ពេលនេះ ពួកយេីងនឹងដេីរទៅមុខជាមួយគ្នាអស់មួយជីវិត បងនឹងធ្វេីជាប្តីល្អ សន្យាធ្វេីអោយអូនសេីចច្រេីនជាងយំ ប្តីស្រលាញ់ប្រពន្ធថ្ងៃទី២៩ ខែ១១ ឆ្នាំ២០១៩ sung kosal ស្រលាញ់ Meak Sythavattin » ៕

1

2


4

3

8

9

7

6

10