ពិតជាគួរឲ្យគោរពណាស់​ប្រទេសជប៉ុនបានរៀបចំកម្មវិធីដ៏ធំមួយដេីម្បីថ្វាយមហាកុសល​ ដល់ព្រះវិញ្ញានក្ខ័ន្ធ​ ជូន​ សម្ដេចរាជបុត្រីព្រះរៀម​ នរោត្ដម​ បុប្ផាទេវី​ !

កាលពីថ្ងៃ​ទី ១៨ ខែវិច្ឆិកា​ ឆ្នាំ ២០១៩ កន្លងទៅប្រជាជនខ្មែរទាំងមូលបានសម្ដែងនូវការសោកស្ដាយចំពោះការយាងសោយទីវង្គតរបស់​ សម្ដេចរាជបុត្រី​ ព្រះរៀម​ នរោត្ដម​ បុប្ផាទេវី​ ដែលទ្រង់គឺជានិមិត្តរូបនៃរបាំព្រះរាជទ្រព្យរបស់កម្ពុជាផ្ទាល់តែម្ដង​ ។ហេីយដំណឹងដ៏គួរឲ្យសោកសៅនេះប្រទេសដទៃផ្សេងទៀតក៏បានសម្ដែងការសោកស្ដាយចំពោះការបាត់បង់ខ្សែស្រលាយរាជវង្សរបស់កម្ពុជាផងដែរ​ ។

តែនៅក្នុងកំឡុងពេលរសៀលថ្ងៃទី​ ០៩​ ខែ​ ធ្នូ​ នេះគណនីហ្វេសបុក​ Royal du Cambodge បានបង្ហោះថា​ ៖​ «​ ព្រះតេជព្រះគុណបណ្ឌិត Kyuse Enshinjoh ស្ថាបនិកអង្គការព្រះពុទ្ធសាសនាពិភពលោកនិកាយ Nenbutsushu បានប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញណក្ខ័ន្ធ និងព្រះពិធីទទួលព្រះអដ្ឋិ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាប្រទេសជប៉ុន »។

ហេតុដូចនេះហេីយទេីបប្រជាជនកម្ពុជាគោរពស្រលាញ់ប្រជាជន ក៏ដូចជាប្រទេសជប៉ុនដែលតែងតែឈឺឆ្អាលមកកាន់កម្ពុជាដោយពាំនាំមកនូវអំណោយក៏ដូចជាថវិកាជួយសាងសង់ផ្លូវស្ពានដែលជប៉ុនជួយកម្ពុជាជាញឹកញ៉ាប់កន្លងមកនេះ​ ៕

S 124

79112743_1624320254377352_1850536515461971968_o

78070101_1624320207710690_8325160823253106688_n

72604739_1624320397710671_6144564746927472640_o

78779569_1624320527710658_4994727355256668160_o

79357894_1624320631043981_1629159989627060224_n

80276171_1624320467710664_8254091157592604672_n

78587759_1624320337710677_581869645137444864_o

78734309_1624320664377311_1738812630702751744_o