អស់ទាស់ស្និទ្ធគ្នាមិនធម្មតា​ ! តារាចម្រៀងថៃលោក​ ទិច​ ស៊ីរ៉ូ​ ស្កាត់មកលេងលោក​ ខេមរៈ​ សេរីមន្ត​ ដល់ផ្ទះតែម្ដង​ ! – Kalib9 ជីវិតកម្សាន្ត | Pelklas

អស់ទាស់ស្និទ្ធគ្នាមិនធម្មតា​ ! តារាចម្រៀងថៃលោក​ ទិច​ ស៊ីរ៉ូ​ ស្កាត់មកលេងលោក​ ខេមរៈ​ សេរីមន្ត​ ដល់ផ្ទះតែម្ដង​ !

ភ្នំពេញ​ : ប្រិយមិត្តបានជ្រាបរួចមកហេីយថាលោក​ ទិច​ ឈីរ៉ូ​ ដែលជាតារាចម្រៀងល្បីរបស់ប្រទេសថៃ​ បានធ្លាប់ចាប់ដៃគូច្រៀងចម្រៀងមួយបទដែលមានចំណងជេីងថា​ « SAD MAN » ជាមួយតារាចម្រៀងកម្ពុជាលោក​ ខេមរៈ​ សេរីមន្ត​ រួចមកហេីយ​ ។ បន្ទាប់ពីបទចម្រៀងរបស់លោកទាំងពីរចេញរួចគេសង្កេតឃេីញថាមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តរបស់ប្រទេសទាំងពីរផងដែរ​ ។

តែនៅពេលមុននេះបន្តិចគណនីហ្វេសបុករបស់លោក​ ខេមរៈ​ សេរីមន្ត​ បានបង្ហោះរូប​ ដោយភ្ជាប់ជាមួយឃ្លាមកថា​ ៖​

« ថ្ងៃនេះបងទិចឈីរ៉ូមកលេងដល់ផ្ទះពិតជាសប្បាយខ្លាំងណាស់

ពួកយើងនៅជាតារាចម្រៀងនៅប្រទេសពីរខុសគ្នាតែពួកយើងស្រលាញ់គ្នាដូចបងប្អូនចឹង​ » ។

ដោយសារឃេីញការបង្ហោះបែបនេះទេីបមហាជនមានការគាំទ្រក៏ដូចជាមតិជាច្រេីនដែលសំណូមពរឲ្យតារាចម្រៀងទាំងពីរអាចមានឱកាសច្រៀងចម្រៀងជាមួយគ្នានៅពេលខាងមុខបន្តទៀត​ដេីម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាដេីម្បីឲ្យវិស័យចម្រៀងក្នុងប្រទេសទាំង​ពីរមានការរីកចម្រេីនខ្លាំងជាងនេះថែមទៀត​ ៕

S 124578

79036921_2509097425853590_3444837283499343872_o

78606638_2509097605853572_4731532523861966848_o

78551145_2509097462520253_5001767171727032320_o