ប្លែកមែនស្នេហាគេ! លេង Rules ជេរតែគ្នាសោះចេះស្រលាញ់គ្នាបានដល់ថ្ងៃហ្នឹងដែរ បេីរឿងបែកគ្នាវិញលេីស ១០០០ដងទៀត – Kalib9 ជីវិតកម្សាន្ត | Pelklas

ប្លែកមែនស្នេហាគេ! លេង Rules ជេរតែគ្នាសោះចេះស្រលាញ់គ្នាបានដល់ថ្ងៃហ្នឹងដែរ បេីរឿងបែកគ្នាវិញលេីស ១០០០ដងទៀត

សម័យនេះជាសម័យជឿនលឿន ​ចង់រាប់អានមិត្តភក្តិ ​ឬទំនាក់ទំនងស្នេហាងាយស្រួលមែនទែន ​ដោយសារតែមានបណ្តាញទំនាក់ទំនងសង្គមទូលំទូលាយ ​ជាពិសេសមានហ្គេមអនឡាញដែលអាចនិយាយគ្នា  លេងជាមួយគ្នាយ៉ាងជិតស្និទ្ធផងដែរ។

តែគូស្នេហ៍មួយគូបានធ្វើឱ្យគ្រប់គ្នាចម្លែកចិត្ត  និងភ្ញាក់ផ្អើលផង ​ព្រោះតែគូស្នេហ៍មួយនេះ បានស្កាល់គ្នាដោយសារការលេងហ្គេម ​Rules  ទាំងជេរគ្នាទៅវិញទៅមកផងនោះ ​បែរជាអាចបង្កាត់ភ្លើងស្នេហ៍ជាគូសង្សារ  រហូតដល់កាន់ដៃគ្នាដល់ថ្ងៃពិសេសគួរឱ្យសរសើរ។

តាម​រយៈ​គណនី​ហ្វេសប៊ុកខាងកូនក្រមុំដែលមាន​ឈ្មោះ​ TaGii បាន​​រៀប​រាប់​ថា​៖​ «លេង Rules ជេរតែគ្នាសោះ ចេះស្រលាញ់គ្នាបានដល់ថ្ងៃហ្នឹងដែរ បេីរឿងបែកគ្នាវិញលេីស1000ដងទៀត​ តែព្រោះតែសស់ចិត្តស្រលាញ់​ យេីងក៏វិលមករកគ្នាម្ដងទៀត ត្រូវគ្នាម្ដងនេះបងមកបំពេញពាក្យសន្យាបង អាយុគឺជាតួលេខ អរគុណដែលបងធ្វេីតាមសន្យា អរគុណម៉ាក់ប៉ាសងខាង»។

នេះបានហៅថាសនិស្ស័យស្នេហ៍ប្រាកដមែន ​សូមជូនពរគូស្នេហ៍ទាំងពីរកាន់តែមានសុភមង្គលជារៀងរហូត៕

1

4

2

3