យកថ្ងៃ Anniversary ជាថ្ងៃអាពាហ៍ពិពាហ៏! ១៣ឆ្នាំហើយ ​ឆ្លងកាត់ការតស៊ូមិនធម្មតាទេ​​ទម្រាំមានថ្ងៃនេះ

ជិវិតគូស្នេហ៍ ​ក្រៅពីអាចស្រលាញ់គ្នាដោយស្មោះស្ម័គ្រហើយនោះ ​ការហែលឆ្លងឧបសគ្គរហូតអាចរួមរស់ក្រាបផ្ទឹមចូលរោងការជាមួយគ្នា ​ជាក្តីស្រមៃរបស់គូស្នេហ៍គ្រប់រូបផងដែរ។

តែមិនមែនគូស្នេហ៍គ្រប់រូបសុទ្ធតែមានលទ្ធភាពអាចរៀបចំកម្មវិធីមង្គលការតាមចិត្តដែលប្រាថ្នាឡើយ ​រហូតគូស្នេហ៍ខ្លះរង់ចាំរាប់ឆ្នាំ ​អ្នកខ្លះក៏រួមរស់ជាមួយគ្នាខុសប្រពៃណីសុខចិត្តចាប់ដៃគ្នាតស៊ូ ទាល់តែមានលទ្ធភាពទៀបរៀបការ។

ជាក់ស្តែងគូស្នេហ៍មួយគូ បានរួមរស់ជាមួយគ្នាជាប្តីប្រពន្ធដោយមិនបានឆ្លងកាត់ការរៀបការដល់ទៅ ​១៣ឆ្នាំ ​តស៊ូគ្រប់បែបយ៉ាងរហូតដល់ទៅមានកូន២ជាមួយគ្នា ​ដល់ពេលនេះទើបមានលទ្ធភាពរៀបការ ​ពិតជាការតស៊ូដ៏គួរឱ្យសរសើរមែន។

តាមរយៈគណនីហ្វេសប៊ុក  Pich Panha បានសរសេររៀបរាប់ថា៖ « ពួកយើងជ្រើសរើសយកថ្ងៃAnniversary ជាថ្ងៃអាពាហ៍ពិពាហ៏របស់ពួកយើងទាំងពីរ Happy anniversary 13th year 10.12.2006 ♥️ 10.12.2019 ទោះបីប៉ាម៉ាក់មិនទាន់បានរៀបការ តែគ្រួសារយើងរស់នៅយ៉ាងមានក្តីសុខរយះពេលកន្លងមកនេះ 🤴🏻👸🏻👦🏻👦🏻👶🏻

ពេលវេលាដែលរង់ចាំ អស់រយះពេលជាយូរបានមកដល់ហើយ សមតាមបំណងរបស់ពួកយើងហើយ 😍 ពួកយើងតស៊ូណាស់ទំរាំយើងមានថ្ងៃនេះ អរគុណបងគ្រប់យ៉ាងដែល មើលថែគ្រួសារតូចមួយនេះរយៈពេល 13 year មកនេះ love my family ♥️🤴🏻👸🏻👦🏻👦🏻👶🏻 ♥️​»។

S 0912

79649545_2564671893650500_1081667378690916352_o


79388095_2565005340283822_4429478932907032576_o

79512415_2564672656983757_5481639233439399936_o

79977189_2565004803617209_1961897935046180864_o

79137522_2565004686950554_4464309665978646528_o

78999119_2564671846983838_2332701166292434944_o

78938827_2564672153650474_4380691093721710592_o

78712955_2564672243650465_5856020765148708864_o