មានមនុស្សប្រុសយល់បែបនេះល្អមែន! ប្រុសៗខ្លះស្រែកថាបណ្ណាការថ្លៃណាស់ តើអ្នកមានដឹងអត់ថាខាងស្រីយកមកធ្វើអីខ្លះអត់? – Kalib9 ជីវិតកម្សាន្ត | Pelklas

មានមនុស្សប្រុសយល់បែបនេះល្អមែន! ប្រុសៗខ្លះស្រែកថាបណ្ណាការថ្លៃណាស់ តើអ្នកមានដឹងអត់ថាខាងស្រីយកមកធ្វើអីខ្លះអត់?

នៅក្នុងការរៀបអាពាហ៍ពិពាហ៍ ​ថ្លៃបណ្ណាការ ​ឬថ្លៃទឹកដោះ ​គឺជារឿងមួយដ៏សំខាន់មួយ ​សម្រាប់ការរៀបចំពិធីមង្គលការផង ​និងជាការជូនជំនូនដល់ខាងស្រីទៀតផង។

បើចំមនុស្សប្រុសខ្លះដែលចេះយល់ឃើញ ​ពិតជាមិនអីទេ តែមានមនុស្សប្រុសខ្លះបែរជាចោទថា ​បណ្ណាការថ្លៃបែបនេះ ​បណ្ណាការថ្លៃបែបនោះ ​ដោយមិនយល់ពីទុក្ខលំបាកនៃគ្រួសារខាងស្រីឡើយ។ តែថ្មីៗនេះ ​មានគណនីហ្វេសប៊ុកម្នាក់បានបង្ហោះរូបភ្ជាប់ពាក្យរបស់ខ្លួន ​ថែមទាំងសរសេររៀបរាប់ទាំងការយល់ចិត្ត នៃបណ្ណាការខាងស្រី ​ឃើញហើយទទួលបានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង។

តាមរយៈគណនីហ្វេសប៊ុក សុ ផាត បានសរសេររៀបរាប់ថា៖ «10000$ 8000$ 5000$ សម្រាប់ការចូលស្ដីដណ្ដឹងមនុស្សស្រីដែលយើងស្រឡាញ់ចង់យកជាគូអនាគត មានបងប្រុសៗខ្លះគាត់ស្រែកថ្លៃណាស់ តើអ្នកមានដឹងអត់ថាខាងស្រីគាត់យកមកធ្វើអីខ្លះ? ព្រោះថាសម័យឥឡូវរបស់អ្វីក៏ថ្លៃដែរ!​

1- ត្រូវចំណាយទៅលើការភ្ជាប់ពាក្យ!

2- ត្រូវចំណាយទៅលើការរៀបចំមង្គលការ ដើម្បីបំពេញមុខមាត់គ្រួសារទាំងសងខាង ហើយខាតចំណេញខាងស្រីជាអ្នករ៉ាបរង។ល។

សួរថាតើការយកកូនស្រីគេម្នាក់ដែលគាត់ខំចិញ្ចឹមបីបាច់រាប់ឆ្នាំអោយមកនៅជាមួយយើង ហើយត្រូវឃ្លាតឆ្ងាយពីពួកគាត់តើពួកគាត់សប្បាយចិត្តអត់? ហើយមួយវិញទៀតលុយដែលយើងជូនគាត់និងគង់តែគាត់អោយកូនដើម្បីទុករកស៊ីវិញទេ នេះហើយសណ្ដានទឹកចិត្តឪពុកម្តាយចឹងហើយ បងប្រុសៗទាំងឡាយបើចង់បានមនុស្សស្រីល្អម្នាក់មកធ្វើជាគូរអនាគត

យើងគួរតែកុំស្ដាយលុយប៉ុណ្ណឹង ព្រោះវាអាចនឹងមិនស្មើនៅអ្វីដែលគាត់លះបង់មកអោយយើងទេ ធ្វើជាមនុស្សប្រុសហ៊ានស្រលាញ់នាង! អ្នកក៏ត្រូវហ៊ានមើលថែនាងដូចគ្នា!នេះគ្រាន់តែជាអ្វីដែលខ្ញុំគិតនិងមើលឃើញទេ ខុសត្រូវតាមការយល់ឃើញរបស់អ្នកទាំងអស់គ្នាចុះ បើសិនជាខ្ញុំនិយាយទៅត្រឹមត្រូវជួយស៊ែរម្នាក់មួយផង​ ok»៕

1

2

6

7

9

10

11

12

8

5

3