ព្រឺសម្បុរខ្លាំង អ្នកនាង​ ពេជ្រ​ សោភា​ លេីកយកបទចម្រៀងភ្ជាប់ជាមួយល្ខោនខោលខ្មែរមេីលទៅប្លែកភ្នែកតែម្ដង​ក្នុងកម្មវិធីសប្បុរសធម៌មួយ !

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី​ ១៥​ ខែ​ ធ្នូ​ កន្លងទៅនេះ​ ការប្រគំតន្រ្ដីស្នាមញញឹមដែលរៀបចំដោយក្រុមហ៊ុនស្មាតដេីម្បីរៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា​ បានបញ្ចប់ទៅដោយរលូនគួរឲ្យកត់សម្គាល់​ ហេីយមានសប្បុរសជនជាច្រេីនបានចូលរួមជាមួយការប្រគំតន្រ្ដីនេះប្រកបដោយទឹកមុខរីករាយក្រៃលែង​ ។

ដោយឡែកយេីងក្រឡេកទៅមេីលតារាចម្រៀង​ អ្នកនាង​ ពេជ្រ​ សោភា​ បានលេីកយកចម្រៀងមួយបទដែលទាក់ទងនឹង​ ល្ខោនខោល​ខ្មែរ​ ត្រង់ឈុតដែលនាងសិតា​បញ្ជាក់ប្រាប់ព្រះរាមថារូបនាងមិនបានក្បត់នឹងព្រះស្វាមីនោះទេ​ ។ ដែលមួយឈុតនេះហេីយដែលធ្វេីទស្សនិកជនហ៊កញ្ជៀវខ្លាំងមួយទំហឹងតែម្ដង​ ។

ហេីយអ្នកនាងក៏សង្ឃឹមថាកូនខ្មែរជំនាន់ក្រោយនឹងចាំនូវសម្បត្តិបតិកភ័ណ្ឌខ្មែរដ៏ល្អវិចិត្រនេះក្នុងបេះដូងនិងបន្តថែរក្សានូវសម្បត្តិដ៏ថ្លាថ្លៃមួយនេះជារៀងតទៅ ៕

9

10

11

79534173_119379486207917_5092735953445847040_o

79916882_119375099541689_2026010608385654784_o

80412262_119379499541249_1274481345510244352_o

79933330_119379456207920_2471510892936691712_o