ទឹកបរិសុទ្ធមិនមែន ជាភេសជ្ជៈដែលផ្តល់ជាតិទឹកដល់រាងកាយច្រើនបំផុតនោះទេ យោងតាមការស្រាវជ្រាវថ្មីមួយ

វាពិបាកក្នុងការគិតថាអ្វីផ្សេងទៀតក្រៅពីទឹកអាចជាភេសជ្ជៈដែលផ្តល់ជាតិទឹកច្រើនបំផុត។ អ្នកថែមទាំងអាចគិតទៀតថាភេសជ្ជៈប៉ូវកម្លាំង ក៏ល្អប្រហែលនឹងទឹកក្នុងការ បំពេញជាតិទឹក ដែរ។ នេះគឺដោយសារអ្នកបានដឹងតាមរយៈការបានផ្សព្វផ្សាយពាណិជកម្មរបស់ភេសជ្ជៈនោះ។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺមានការសិក្សាមួយបានរកឃើញថាភេសជ្ជៈ ដែលផ្តល់ជាតិទឹកច្រើនបំផុតនៅតែមិនមែនជាទឹក ឬភេសជ្ជៈប៉ូវកម្លាំង ។ តាមពិតភេសជ្ជៈទាំង ២ នេះគ្រាន់តែជាភេសជ្ជៈដែលផ្តល់ជាតិទឹកច្រើនបំផុត ក្នុងលំដាប់ថ្នាក់ទី ៩ និងទី ១០ ហើយសូម្បីតែកូកាកូឡាក៏ផ្តល់ជាតិទឹកច្រើនជាងពួកវាដែរ!

គេបានធ្វើ ការពិសោធដើម្បីចង់ដឹងថា តើភេសជ្ជៈប្រភេទណា ណាដែលល្អបំផុតសម្រាប់យើងនៅពេលបំពង់ករបស់យើងស្ងួត។

ទឹកជួយឱ្យសន្លាក់របស់យើងដំណើរការបានល្អជួយយើងរក្សាសីតុណ្ហភាពមានសុខភាពល្អនិងចិញ្ចឹមខួរក្បាល។ ដោយសារយើងបាត់បង់ទឹកប្រហែល ២ ទៅ៣លីត្រ ជារៀងរាល់ថ្ងៃពីការ បែកញើស ការនោម និងសូម្បីការដកដង្ហើម យើងត្រូវការជំនួសវត្ថុរាវដែលបាត់បង់នេះវិញ។ យោងតាមការសិក្សាមួយដែលធ្វើឡើងនៅចក្រភពអង់គ្លេសដោយលោក Ronald J. Maughan និងក្រុមរបស់គាត់បានអោយដឹងថាទឹកមិនមែនជាភេសជ្ជៈផ្តល់ ជាតិទឹកច្រើនបំផុតសំរាប់ពួកយើងទេ។

ទឹកសុទ្ធមិនបានផ្តល់ជាតិទឹកដូចដែលយើងបានគិតនោះទេ

អ្នកស្រាវជ្រាវបានធ្វើការពិសោធន៍បុរសដែលមានសុខភាពល្អ និងរាងកាយសកម្ម ៧២ នាក់ចាប់ពីអាយុ ១៨-៣៥ ឆ្នាំ។ អ្នកចូលរួមម្នាក់ៗ បានផឹកទឹកបរិសុទ្ធ និងភេសជ្ជៈ ៣ ប្រភេទទៀត (ក្រៅពីទឹកសុទ្ធ) នៅក្នុងរូបភាពខាងក្រោម។

ចំណាត់ថ្នាក់ភេសជ្ជៈដែលផ្តល់ជាតិទឹកច្រើនបំផុតដល់ ភេសជ្ជៈដែលផ្តល់ជាតិ ទឹកតិចបំផុត:

បរិមាណទឹកនោមរបស់ពួកគេត្រូវបានគេគណនា និងប្រៀបធៀបដើម្បីមើលថា តើភេសជ្ជៈ ទាំង ១៣ ប្រភេទមានកម្រិតជាតិទឹកយ៉ាងដូចម្តេច។ លទ្ធផលបានបង្ហាញថាភេសជ្ជៈដែលមានជាតិស្ករ ជាតិធាត់ និងប្រូតេអ៊ីន ផ្តល់ជាតិទឹកច្រើនជាងទឹកសុទ្ធហើយជួយរក្សារជាតិទឹកក្នុងខ្លួនរបស់យើងបានយូរ។

ទឹកដោះគោគ្មានសារជាតិធាត់គឺជា “ទឹក” ថ្មី។

ក្នុងចំណោមភេសជ្ជៈទាំង ១៣ មុខ ទឹកដោះគោគ្មានជាតិធាត់ ត្រូវបានគេរកឃើញថា ផ្តល់ជាតិទឹកច្រើនបំផុត ច្រើនជាងប្រភេទភេសជ្ជៈដែលផ្តល់សំណើមក្នុងមាត់ ភេសជ្ជៈប៉ូវកម្លាំង និងទឹកសុទ្ធទៀតផង។ នេះគឺដោយសារតែវាមានជាតិស្ករលេកតូស សូដ្យូម ប្រូតេអ៊ីន និងសារជាតិធាតុ មួយចំនួនដែលជួយឱ្យកាត់បន្ថយ ការបត់ជើងតូចញឹកញាប់  ដូច្នេះវាធ្វើឱ្យយើងរក្សាជាតិទឹកបានយូរ។ ចំណាត់ថ្នាក់លេខ ២ គឺ ប្រភេទទឹក ដែលផ្តល់សំណើមក្នុងមាត់ (ORS) ដែលត្រូវបានប្រើជាញឹកញាប់ ដើម្បីព្យាបាល ជំងឺរាគ ហើយវាមានសារធាតុ ផ្សំដែលដែលស្រូបយកទឹកផងដែរដូច ជាស្ករ សូដ្យូម និងប៉ូតាស្យូម។

កាហ្វេប្រហែល មិនមែនជាជម្រើសល្អសម្រាប់អ្នកទេនៅពេអ្នកស្រេកទឹក។

ម៉្យាងវិញទៀត កាហ្វេនិងស្រាបៀរ មិនផ្តល់ជាតិទឹកដូចទឹកសុទ្ធទេ។ ពួកវាគឺជាភេសជ្ជៈ ២ ប្រភេទដែលត្រូវបានធ្វើតេស្តឃើញថា មានជាតិទឹកតិចជាង ទឹកសុទ្ធក្នុងការផ្តល់ ជាតិទឹក ដល់រាងកាយរបស់យើង។ ជាតិអាល់កុល និងកាហ្វេប្រហែល ២-៣ ពែងនឹងធ្វើឱ្យយើងបាត់បង់ជាតិទឹកកាន់តែច្រើនដែលមានន័យថាពួកវាមិនមែនជាភេសជ្ជៈដែលត្រូវទៅរកផឹកនោះទេនៅពេលយើងស្រេកទឹក។ លោក Maughan មានប្រសាសន៍ថា“ ភេសជ្ជៈមានជាតិអាល់កុលខ្លាំងនឹងធ្វើឱ្យអ្នកខ្សោះ ជាតិទឹកកាន់តែខ្លាំង” ។

ជាតិស្ករច្រើនពេកអាចមានហានិភ័យ។

តាមរយៈការសិក្សានេះភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ដូចជាទឹកក្រូច និងកូកា កូឡាត្រូវបានរកឃើញថា ផ្តល់ជាតិទឹកច្រើនជាងទឹកសុទ្ធ។ ទោះយ៉ាងណាជាតិស្ករច្រើនពេកអាចបណ្តាលឱ្យអ្នកប្រឈមគ្រោះថ្នាក់ដល់សុខភាពដូចជាទឹកនោមផ្អែម ឡើងទម្ងន់ និងជំងឺបេះដូង។ អ្នកជំនាំញខាងចំណីអាហារឈ្មោះ Melissa Majumdar បានអះអាងថា ទោះបីជាភេសជ្ជៈមានជាតិស្ករអាចនៅតែមាននៅក្នុងខ្លួន យូរក៏ដោយ ក៏ទឹកក្នុងរាងកាយ នឹងត្រូវបានប្រើដើម្បីបញ្តេញពួកវា។ នេះមានន័យថាទឹកផ្លែឈើ និងសូដាពិតជាមិនមានជាតិទឹកច្រើនទេ។

 

Preview photo credit depositphotos.com

ប្រភព BrighSide.me

ប្រែសម្រួល Hanuman