សញ្ញាទាំង៩ បង្ហាញថាអ្នកកំពុងត្រូវបានគេបង្វែរការគិតអោយជឿលើអ្វីមួយ

មនុស្សមិនបាច់ត្រូវការវេទមន្ត ឬថ្នាំសណ្តំដើម្បីបង្គាប់បញ្ជាអ្នកដទៃទេ។ មានកលល្បិចងាយៗជាច្រើនដែលមនុស្សអាចប្រើដើម្បីឱ្យអ្នកដទៃធ្វើ ឬគិតអ្វីដែលពួកគេចង់បាន។ ដោយសារតែបញ្ហានេះ វាមានសារៈសំខាន់សម្រាប់អ្នកក្នុងការធ្វើអោយខ្លួនអ្នកមានការយល់ដឹងក្នុងករណី ដែលអ្នកយល់ថាខ្លួនអ្នក កំពុងត្រូវបានគេអូសទាញអោយជឿលើអ្វីមួយ ។

ដើម្បីអោយ ចៀសផុតពីឧបាយកលទាំងនេះហើយអនុញ្ញាតឱ្យអ្នកគិតពីគំនិតផ្ទាល់ខ្លួនរបស់អ្នក ដូច្នេះយើងនឹងចែករំលែកអំពី គ្រោងការណ៍នៃការបញ្ចូលមនោគមវិជ្ជាមួយចំនួន ទៅកាន់អ្នក។

1. មានការអូសទាញជាច្រើនក្នុងទម្រង់ជាព្រឹត្តិការណ៍ ធំ ៗ ។

នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយផ្តោតលើ ព្រឹត្តិការណ៍កីឡា ការកម្សាន្ត ជំនឿសាសនា ឬវត្ថុដែលមនុស្សអាចរស់នៅដោយគ្មានវាបាន នោះវាអាចជាសញ្ញាបង្ហាញអោយឃើញថា វាប្រហែលជាចេតនាបង្វែរសាច់រឿង។ វីធីនេះអាចត្រូវបានធ្វើដើម្បីបង្វែរការចាប់អារម្មណ៍របស់ប្រជាជនពី បញ្ហាក្តៅគគុក និងចម្រូងចម្រាស ដូចជា បញ្ហានយោបាយ សេដ្ឋកិច្ច ចិត្តសាស្ត្រវិទ្យាសាស្ត្រ ប្រសាទវិទ្យា និងប្រព័ន្ធអ៊ីនធឺណិត។

2. ការបំភិតបំភ័យ

ធ្វើអោយឱ្យមនុស្សមជួបបញ្ហា ដូចជា អំពើហឹង្សា ឬការវាយប្រហារនៅក្នុងទីក្រុងដែលធ្វើអោយមានភាពអសន្តិសុខ ហើយប្រជាជននឹងចង់បានដំណោះស្រាយ អោយទាន់សភាពការណ៍។ សូម្បីនៅពេលអ្នក បំពានលើសិទ្ធមនុស្ស ប្រជាជនអាចត្រូវបានបង្វែរអោយគិតនិងខ្លាចពីបញ្ហានេះ ហើយគិតថាវាពិតជារឿងឃោរឃៅ និងត្រូវការដំណោះស្រាយ បញ្ហាដូចជាករណីនេះដែលពួកគេភ័យខ្លាច។ ក្នុងករណីធ្ងន់ធ្ងរខ្លះការធ្វើបែបនេះក៏អាចបំបែរអារម្មណ៍មនុស្សចេដញពីបញ្ហាធំ ៗ ដូចយើងបានលើកឡើងខាងលើ។

3. ការដាក់វិធានការអនុវត្តគំនិតដែលមិនមានប្រជាប្រិយភាព បន្តិចម្តង ៗ

នៅក្នុងកម្មវិធីចែកសញ្ញាប័ត្រ “បញ្ចប់ការសិក្សា” ហើយគេក៏មិននិយាយអំពីការអភិវឌ្ឃនវិស័យអប់រំបន្ថែមនៅក្នុងសាលារៀនទេ។ ពាក្យនេះក៏សំដៅទៅលើគំនិតនៃការណែនាំគំនិតមួយផ្នែក ហើយនៅពេលដែលបានគេទាក់ទាញមនុស្សអោយចូលក្នុងគំនិតគេ គេចាប់ផ្តើមបន្ថែមគំនិតបន្តិចម្តង ៗ រហូតដល់គំនិតរបស់គេទាំងស្រុង ត្រូវបានទទួលយកពីមនុស្សទូទៅ។ ឧទាហរណ៍ច្បាប់ថ្មីអាចត្រូវបានអនុវត្តដោយមានចន្លោះប្រហោង ប៉ុន្តែវាទំនងជាត្រូវបានបង្ហាញការដោះស្រាយនៅពេលដែលពេលវេលាកន្លងទៅ។

4. ការព្យាយាមធ្វើឱ្យអ្នកមានអារម្មណ៍ដូចជាកូនក្មេងដើម្បីគ្រប់គ្រងអ្នក។

វិធីដ៏មានប្រជាប្រិយមួយដើម្បីគ្រប់គ្រងមនុស្សគឺត្រូវនិយាយជាមួយពួកគេដូចជាពួកគេជាកូនក្មេង។ អ្នកទាំងនោះប្រើប្រាស់ រង្វាន់ និងការដាក់ទណ្ឌកម្ម ហើយធ្វើឱ្យរឿងរ៉ាវហាក់ដូចជាពួកគេកំពុងនិយាយអំពីបញ្ហាដែលស្រួលស្តាប់ និងងាយយល់ថាអ្វីខុស នៅពេលដែលរឿងទាំងនោះអាចកាន់តែស្មុគស្មាញទៅ។ ទីបំផុតពួកគេធ្វើអោយ បញ្ហារឿងរ៉ាវដដែលហាក់ដូចជាពិបាកទៅៗ ចំពោះបុគ្គលនោះក្នុងការស្វែងយល់។

5. ធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នក មានភាពឯការក្នុងចិត្តរបស់អ្នក។

ឧទាហរណ៍ថា ខ្សែភាពយន្តមួយសិទ្ធិអាជីវកម្មដែលអ្នកមិនធ្លាប់មើល ឬយកចិត្តទុកដាក់ពីវា ត្រូវបានផ្សព្វផ្សាយតាមរបៀបដែលធ្វើឱ្យវាហាក់ដូចជាឆ្លុះបញ្ចាំងពី កុមារភាពរបស់មនុស្សគ្រប់គ្នា។ ឬថាតួអង្គក្នុងសាច់រឿងតំណាងឱ្យផ្នែកមួយដែលសំខាន់សម្រាប់សង្គមរបស់យើង។ វាស្ទើរតែដូចជាពួកគេកំពុងរិះគន់អ្នកដែលមិនមែនជាផ្នែកមួយនៃក្រុមមនុស្សដែលស្រលាញ់សង្គម ។ អ្នកប្រហែលជាជឿ ឬចម្លែកក្នងុចិត្តហើយ អ្នកមិនសប្បាយចិត្តនឹងរឿងនោះ ទោះបីជាអ្នកគ្រប់គ្នាមានសិទ្ធិក្នុងការបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនក៏ដោយ។

6. អារម្មណ៍របស់អ្នកផ្តោតអារម្មណ៍ខ្លាំងពេក។

ជ្រើសរើសយករបស់ដែលអ្នកចង់បាន។ ធ្វើឱ្យមនុស្សមានអារម្មណ៍ការគេជាមនុស្សពិសេស ឬជាអ្នកដែលគេស្រឡាញ់ច្រើន។ ធ្វើឱ្យមនុស្សមានអារម្មណ៍ភ័យខ្លាច។ ឬគ្រាន់តែធ្វើឱ្យមនុស្សមានអារម្មណ៍ទាំងពីរប្រភេទហ្នឹង ហើយធ្វើបែបនេះ ពួកគេនឹងមានឥទ្ធិពលខ្លាំងលើមនុស្សទាំងនោះ។ យើងទាំងអស់គ្នាចង់មានភាពសប្បាយរីករាយ និងសេរីភាព ហើយនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីទទួលបានវា។ ការប្រាប់មនុស្សថា កម្រិតសញ្ញាបត្រ ឬអាជ្ញាប័ណ្ណជាក់លាក់មួយនឹងជួយឱ្យពួកគេទទួលបានការងារសមរម្យ ជាឧទាហរណ៍ ហើយពួកគេនឹងដាក់ពាក្យសុំធ្វើការនោះ ដូចជាពួកគេមានកាតព្វកិច្ចប្រកបដោយមនស្សិការ ធ្វើដូច្នោះដែរ។

7. មនុស្សធ្វើឱ្យអ្នកមានអារម្មណ៍ថាមានកំហុសចំពោះរឿងតូចតាច។

ម្ដាយ (និងឪពុក)ភាគច្រើន បានប្រើយុទ្ធសាស្ត្រនេះតាំងពីព្រឹកព្រលឹម។ នៅពេលប្រើការចាប់កំហុសនេះ គេលើកយករឿងអាក្រក់ដែលអ្នកធ្វើមកនិយាយ ទោះបីរឿងរ៉ាវនោះ បានកើតឡើងយូរមកហើយ។ ទោះបីជាអ្នកកំពុងត្រូវបានស្តីបន្ទោសអំពីរឿងអ្វីមួយនៅពេលបច្ចុប្បន្ន ដូចជាការញ៉ាំនំខេកច្រើនពេក ជាញឹកញាប់អ្នកអាចត្រូវបានគេធ្វើឱ្យមានអារម្មណ៍មិនល្អចំពោះរឿងអ្វីមួយដែលពេលខ្លះវាជារឿងដែលមិនសំខាន់ទាល់តែសោះ។

៨. ការធ្វើហាក់ដូចជាគេស្គាល់អ្នកច្បាស់ជាងអ្នកស្គាល់ខ្លួនឯង។

ជាមួយនឹងភាពជឿនលឿនខាងវិទ្យាសាស្ត្រយើងដឹងអំពីរាងកាយមនុស្សច្រើនជាងអ្វីដែលយើងដឹង កាលពីច្រើនឆ្នាំមុន ប៉ុន្តែនោះអាចជារឿងគ្រោះថ្នាក់ប្រសិនបើប្រើការយល់ដឹងនោះមិនប្រកបដោយភាពឆ្លាតវៃ ។ ប្រសិនបើនរណាម្នាក់អាចបញ្ចុះបញ្ចូលអ្នកឱ្យគិតថាពួកគេស្គាល់អ្នកច្រើនជាងអ្នកដឹងអំពីខ្លួនអ្នក ទោះបីវាជាការពិតឬអត់ក៏ដោយពួកគេនឹងអាចគ្រប់គ្រងការសម្រេចចិត្តរបស់អ្នកបាន។

9. អ្នកត្រូវបង្ខំចិត្តនៅម្នាក់ឯងក្នុងលោកនេះ។

ជាថ្មីម្តងទៀត មនោគមមួយនេះគឺខ្លាំងជាងបន្តិចជាងវិធីសាស្រ្តធម្មតាៗ។ ដើម្បីអោយបញ្ចុះបញ្ចូលអ្នកបាន គឺត្រូវអូសទាញគេចេញ ពីនរណាអ្នកដែលអាចជួយពួកគេបាន។ ការធ្វើទុក្ខបុកម្នេញ នឹងការបំបែកគេចេញពីមនុស្សជាទីស្រឡាញ់របស់ពួកគេនៅក្នុងពិភពខាងក្រៅរារាំងពួកគេពីការទទួលបានសហគមន៍ដែលពួកគេត្រូវការ។ ពន្ធនាគារនៅជុំវិញពិភពលោកត្រូវបានគេដឹងថាប្រើប្រាស់ “ការឃុំឃាំង” ជាការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ។ ក្នុងករណីធ្ងន់ធ្ងរអ្នកទោសដែលឃុំឃាំងត្រូវបានកាត់ចេញពីសេវាអប់រំ ឬព្យាបាល ដែលវាតាមពិតមានសម្រាប់អ្នកទោសផ្សេងទៀត។

តើអ្នកអាចសង្រ្គោះខ្លួនអ្នកពីការអូសទាញបានយ៉ាងដូចម្តេច?

យើងបានបង្ហាញអ្នកពីវិធីដើម្បីដឹងអំពីស្ថានភាពនៅពេលដែលមនុស្សកំពុងបោកបញ្ឆោតអ្នកប៉ុន្តែប្រសិនបើអ្នកចង់មានសុវត្ថិភាពនៅក្នុងគំនិតផ្ទាល់ខ្លួនរបស់អ្នក វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ មានរឿងមួយចំនួនដែលអ្នកគួរបង្កើតទំលាប់ដើម្បីធានាថាអ្នកមានសិទ្ធិគិតសំរាប់ខ្លួនអ្នក។

ត្រូវប្រាកដថាទទួលបានពាក្យនៅពេលដែលអ្នកកំពុងសន្ទនា។

រក្សាចម្ងាយរបស់អ្នកពីមនុស្សដែលធ្វើឱ្យអ្នកមានអារម្មណ៍មិនអាចគ្រប់គ្រងខ្លួនបាន។

I ចៀសចេញពីការនិយាយបូបាច់វែងឆ្ងាយ ។ អ្វីដែលសំខាន់អាចត្រូវបានពន្យល់ដោយគ្មាននិយាយវែងឆ្ងាយ។

•បើអាចធ្វើទៅបានជៀសវាង ទំនាក់ទំនងជាមួយមនុស្សដែលមិនធ្វើឱ្យអ្នកមានអារម្មណ៍ការខុសគុណធម៌ ឬបង្ខំអ្នកឱ្យស្តីបន្ទោសខ្លួនឯង។

ដឹងអំពីសិទ្ធិស្របច្បាប់របស់អ្នក និងនាំពួកគេឱ្យយល់នៅពេលពួកគេព្យាយាមបញ្ចុះបញ្ចូលអ្នកអោយជឿពួកគេ។

ត្រូវដឹងពីអំពីពិភព ជុំវិញអ្នក ហើយតែងតែស្នើសុំយោបល់ជាលើកទីពីរនៅពេលធ្វើការសម្រេចចិត្ត។

•រៀននិយាយ“ ទេ” ចំពោះមនុស្សមួយចំនួន។

 

Illustrated by Daniil Shubin for BrightSide.me

 ប្រភព BrightSide.me

ប្រែសម្រួល Hanuman